🔍What is Initial Margin?

💰ម៉ាជីនដំបូងសំដៅដល់ទំហំសាច់ប្រាក់ដំបូងដែលត្រូវបានកំណត់គិតជាភាគរយនៃទំហំវិនិយោគសរុបដែលអតិថិជនត្រូវដាក់តម្កល់ជាចាំបាច់ក្នុងគណនីមុនធ្វើការជួញដូរ។ គណនីម៉ាជីន គឺជាគណនីមួយប្រភេទដែលអនុញ្ញាតឱ្យអ្នកប្រើកម្រិតឡេវើរ៉េច ដែលមានន័យថាអ្នកអាចខ្ចីប្រាក់ពីឈ្មួញជើងសារឧបករណ៍និស្សន្ទរបស់អ្នក ដើម្បីបង្កើនទំហំវិនិយោគ និងបង្កើនផលចំណេញរបស់លោកអ្នក។
🔎ឧទាហរណ៍៖ ឧបមាថាអ្នកចង់ទិញភាគហ៊ុន ១០០ ភាគហ៊ុនដែលមានតម្លៃ ៥០ ដុល្លារក្នុងមួយហ៊ុន។ តម្លៃសរុបនៃការទិញគឺ ៥,០០០ ដុល្លារ។ ប្រសិនបើអ្នកប្រើគណនីសាច់ប្រាក់ ដែលជាប្រភេទគណនីដែលមិនអនុញ្ញាតឱ្យមានLeverage អ្នកត្រូវបង់ប្រាក់ចំនួន ៥,០០០ ដុល្លារពេញដែលជាប្រាក់ផ្ទាល់ខ្លួនរបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកប្រើគណនីដែលប្រើMargin អ្នកអាចខ្ចីប្រាក់មួយចំនួនពីឈ្មួញជើងសារឧបករណ៍និស្សន្ទរបស់អ្នក ហើយត្រូវបង់តែមួយភាគនៃតម្លៃទិញសរុបរបស់អ្នក។ ទឹកប្រាក់ដែលត្រូវបង់មួយភាគនេះហៅថាម៉ាជីនដំបូង។
ឧទាហរណ៍មួយទៀតនោះគឺ ប្រសិនបើអ្នកចង់ទិញ ១,០០០ EURUSD នៅអានុភាពនៃ ១:១០០ មានន័យថាអ្នកនឹងត្រូវការយ៉ាងហោចណាស់ ១០ អឺរ៉ូនៅក្នុងគណនី។ ប្រសិនបើរូបិយប័ណ្ណដាក់ប្រាក់របស់អ្នកគឺ USD ហើយអត្រា EURUSD គឺ ១.២នោះម៉ាជីនរបស់លោកអ្នកដែលត្រូវដាក់សម្រាប់ការចាប់ផ្តើមត្រេតមានតម្លៃស្មើនឹង ១២ ដុល្លារ។
⏬English Below⏬

💰Margin or Initial margin is the amount of money that a trader needs to deposit with a broker or a platform to open and maintain a leveraged position. Margin is also known as the collateral or the security for the borrowed funds that are used to amplify the trade size and potential returns. A margin account is a type of account that allows you to use leverage, which means borrowing money from your broker, to increase your purchasing power and potentially magnify your returns.
🔎For example: Suppose you want to buy 100 shares of a stock that costs $50 per share. The total value of the purchase is $5,000. If you use a cash account, which is a type of account that does not allow leverage, you need to pay the full amount of $5,000 with your own money. However, if you use a margin account, you can borrow some of the money from your broker and pay only a fraction of the purchase price with your own money. This fraction is called the initial margin.
Another example is that if you want to buy 1,000 EURUSD at a leverage of 1:100, meaning you will need at least 10 EUR in the account. If your deposit currency is USD and EURUSD rate is 1.2, then your margin used for opening this position will be $12.