🔍What is Pip?

🏷Pip គឺជាឯកតារង្វាស់ដែលប្រើដើម្បីបង្ហាញពីការផ្លាស់ប្តូរតម្លៃរវាងរូបិយប័ណ្ណពីរនៃគូរូបិយប័ណ្ណណាមួយ។ Pip មានពាក្យពេញជាភាសាអង់គ្លេសថា “percentage in point” ឬ “price interest point”។ Pip ជាធម្មតាគឺជាខ្ទង់ទសភាគចុងក្រោយនៃសម្រង់តម្លៃ ហើយវាគឺជាការបម្រែបម្រួលតម្លៃតូចបំផុតក្នុងអត្រាប្តូរប្រាក់។
ឧទាហរណ៍៖ គូរូបិយប័ណ្ណភាគច្រើនត្រូវបានសរសេរជាលេខទសភាគបួនខ្ទង់ ហើយតម្លៃមួយ pip គឺជាខ្ទង់ទសភាគទីបួននៃលេខ (០.០០០១)។ ឧទាហរណ៍ ប្រសិនបើគូរ EUR/USD មានបម្រែបម្រួលតម្លៃពី ១.១៨០០ ទៅ ១.១៨០៥ នោះមានន័យថាគូនេះកើនឡើងតម្លៃបាន ៥ pip។
ទោះយ៉ាងណាក៏ដោយ មានករណីលើកលែងមួយចំនួន ដូចជាគូប្រាក់យ៉េនជប៉ុន ដែលត្រូវបានសរសេរជាលេខទសភាគពីរខ្ទង់ ហើយតម្លៃមួយ pip គឺជាខ្ទង់ទសភាគទីពីរនៃលេខ (០.០១)។ ឧទាហរណ៍ ប្រសិនបើគូរ USD/JPY មានបម្រែបម្រួលតម្លៃពី ១១០.០០ ទៅ ១១០.០៥ មានន័យថាគូនេះកើនឡើងតម្លៃបាន ៥ pip ដូចគ្នាដែរ។
📥តាមដានផេករបស់ អេសធី ម៉ាឃីត ដើម្បីទទួលបានមាតិកាជាច្រើនទៀត!
⏬English Below⏬

🏷Pip is a unit of measurement used to express the change in value between two currencies in a currency pair. Pip stands for percentage in point or price interest point. A pip is usually the last decimal place of a price quote, and it is the smallest price move that an exchange rate can make.
For example: Most currency pairs are quoted to four decimal places, and a single pip is the fourth decimal place (0.0001). For instance, if the EUR/USD pair moves from 1.1800 to 1.1805, that is a 5-pip increase.
However, there are some exceptions, such as Japanese yen pairs, which are quoted to two decimal places, and a single pip is the second decimal place (0.01). For example, if the USD/JPY pair moves from 110.00 to 110.05, that is a 5-pip increase.
📥Follow STMarket page for more!