1️⃣Nonfarm Payroll
ទិន្នន័យនេះចេញផ្សាយជារៀងរាល់ខែនៅថ្ងៃសុក្រនៃសប្តាហ៍ទី១។ វាជាការវាស់វែងលើការផ្លាស់ប្តូរអ្នកធ្វើការក្នុងអំឡុងខែមុន (មិនរាប់បញ្ចូលវិស័យកសិកម្ម) ដើម្បីវាយតម្លៃស្ថានភាពទីផ្សារការងារ និងស្ថិរភាពសេដ្ឋកិច្ច។
2️⃣ធនាគារកណ្តាលអាមេរិក (US Federal Reserve Bank)
ទិន្នន័យនេះចេញផ្សាយ ៨ដងក្នុងមួយឆ្នាំ។ វាចេញផ្សាយអត្រាគោលដៅ (Overnight Interest Rate) ដែលកំណត់ដោយគណៈកម្មាធិការទីផ្សារបើកចំហ (FOMC) សម្រាប់ធនាគារពាណិជ្ជដើម្បីខ្ចី និងផ្តល់ប្រាក់កម្ចីបម្រុងលើសរបស់ពួកគេឱ្យទៅគ្នាទៅវិញទៅមក។

3️⃣របាយការណ៍អតិផរណារបស់សហរដ្ឋអាមេរិក (Consumer Price Index-CPI)
ទិន្នន័យនេះចេញផ្សាយជាប្រចាំខែ។ វាជាការវាស់វែងពីការប្រែប្រួលជាមធ្យមនៃតម្លៃទំនិញ និងសេវាកម្មដែលបានទិញដោយគ្រួសារក្នុងរយៈពេលកំណត់មួយ។
4️⃣សន្ទស្សន៍តម្លៃអ្នកផលិត (Producer Price Index-PPI)
ទិន្នន័យនេះចេញផ្សាយជាប្រចាំខែ។ វាគឺជាការវាស់វែងពីការប្រែប្រួលជាមធ្យមនៃតម្លៃទំនិញ និងសេវាកម្មដែលអ្នកផលិតក្នុងស្រុកទទួលបានសម្រាប់ទិន្នផលរបស់ពួកគេនៅក្នុងរយៈពេលកំណត់មួយ។
5️⃣សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ (Consumer Confidence Index-CCI)
ទិន្នន័យនេះចេញផ្សាយជាប្រចាំខែ។ វាវាស់វែងលើភាពសុទិដ្ឋិនិយម ឬទុទិដ្ឋិនិយមនៃស្ថានភាពសេដ្ឋកិច្ច។
6️⃣អត្រាការប្រាក់របស់ធនាគារកាណាដា (Bank of Canada Overnight Rate)
ទិន្នន័យនេះចេញផ្សាយ ៨ដងក្នុងមួយឆ្នាំ។ វាជាការប្រាក់ (Overnight Rate) ដែលស្ថាប័នហិរញ្ញវត្ថុធំៗផ្តល់ប្រាក់កម្ចីឱ្យទៅគ្នាទៅវិញ។
7️⃣ផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិក (US Gross Domestic Product-GDP)
ជាទិន្នន័យដែលចេញផ្សាយរៀងរាល់ត្រីមាស (៣ខែម្តង)។ ទិន្នន័យនេះជារង្វាស់រូបិយវត្ថុរបស់ទំនិញ និងសេវាកម្មទាំងអស់ដែលបានផលិតនៅក្នុងសហរដ្ឋអាមេរិកក្នុងអំឡុងពេលជាក់លាក់ណាមួយ។
8️⃣ធនាគារបម្រុងនូវែលសេឡង់ (Reserve Bank of New Zealand)តែតែងតែចេញទិន្នន័យជារៀងរាល់ខែនៅថ្ងៃទីប្រាំបីរាប់ពីថ្ងៃចុងក្រោយនៃខែចាស់។ របាយការណ៍នេះក៏បង្ហាញពីអត្រាការប្រាក់ ដែលធនាគារនៅប្រទេសនូវែលសេឡង់ខ្ចីលុយ ឬឱ្យគ្នាខ្ចីលុយទៅវិញទៅមករវាងធនាគារមួយ និងធនាគារមួយទៀត។

9️⃣ អត្រាការប្រាក់បង្វិលសងរបស់ធនាគារកណ្តាលអឺរ៉ុប (European Central Bank Refinancing Rate)
ទិន្នន័យនេះតែងតែចេញជារៀងរាល់ខែ ដោយជាទិន្នន័យអត្រាការប្រាក់ (Overnight Rate) ដែលធនាគារកណ្តាលរបស់ប្រទេសអង់គ្លេស (BOE) កំណត់យកនៅពេលដែលស្ថាប័នហិរញ្ញវត្ថុនានាខ្ចីលុយពីធនាគារកណ្តាលរបស់ប្រទេសអង់គ្លេស។
🔟 អត្រាការប្រាក់ផ្លូវការរបស់ធនាគារអង់គ្លេស (Bank of England Official Bank Rate)
ទិន្នន័យនេះតែងតែចេញជារៀងរាល់ខែ។ ទិន្នន័យនេះជាទិន្នន័យអត្រាការប្រាក់(Overnight rate) ដែលធនាគារកណ្តាលរបស់ប្រទេសអង់គ្លេស (BOE) កំណត់យកនៅពេលដែលស្ថាប័នហិរញ្ញវត្ថុនានាខ្ចីលុយពីធនាគារកណ្តាលរបស់ប្រទេសអង់គ្លេស។
| English Below |
1️⃣ Nonfarm Payroll
Nonfarm payroll is released monthly and on the first Friday after the month ends. Nonfarm payroll represents the net changes in employment jobs.
2️⃣ US Federal Reserve Bank
US Federal Reserve Bank is scheduled 8 times per year. It is the overnight interest rate at which depository institutions lend and borrow to other institutions.

3️⃣ US Inflation Report (Consumer Price Index-CPI)
US Inflation Report (CPI) is released monthly and on the first Friday after the month ends. Nonfarm payroll represents the net changes in employment jobs.
4️⃣ US Producer Price Index (Producer Price Index-PPI)
US Producer Price Index is released monthly. It is a leading indicator of inflationary pressures at the producer level and can influence consumer prices.
5️⃣ Consumer Confidence Index (Consumer Confidence Index-CCI)
Consumer Confidence Index is released monthly by the Conference Board. It measures consumer sentiment and confidence in the state of the economy.
6️⃣ Bank of Canada overnight rate
The Bank of Canada overnight rate is scheduled 8 times per year. It is the overnight rate that major financial institutions lend and borrow between themselves.
7️⃣ US Gross Domestic Product-GDP
US GDP is released quarterly. It is the monetary value of all goods and services produced in the US over a specified period.
8️⃣ Reserve Bank of New Zealand
This data is released monthly about 8 days after the month ends. It releases the Interest rate that banks borrow or lend to each other.

9️⃣ European Central Bank Refinancing Rate
European Central Bank refinancing rate is scheduled 8 times per year. It is the rate on the main refinancing operations offering liquidity to the financial system.
🔟 Bank of England Official Bank Rate
Bank of England’s official bank rate is released monthly. It is the overnight rate that the BOE lends to financial institutions.