របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍គិតត្រឹមថ្ងៃទី02 ខែឧសភា ឆ្នាំ2025
ខាងក្រោមនេះគឺជារបាយការណ៍សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចសំខាន់ៗ ដូចជាសហរដ្ឋអាមេរិក និងជប៉ុន ដែលភាគច្រើនផ្អែកលើសូចនាករសេដ្ឋកិច្ច ព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងជម្លោះពាណិជ្ជកម្មរបស់ប្រធានាធិបតី Donald Trump ជាមួយដៃគូពាណិជ្ជកម្ម និងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត។
ការបដិសេធ៖ សូមចំណាំថានេះគ្រាន់តែជាមតិយោបល់តែប៉ុណ្ណោះ។
សហរដ្ឋអាមេរិក
ទោះបីជាទិន្នន័យការងារតែងតែត្រូវបានគេចាត់ទុកថាជាទិន្នន័យដ៏សំខាន់ ហើយអាចបង្កឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងទីផ្សារក៏ដោយ ក៏វាមិនជះឥទ្ធិពលខ្លាំងដូចទៅនឹងព័ត៌មានដែលចេញមកពីប្រធានាធិបតី Trump និងសុន្ទរកថារបស់ធនាគារកណ្តាលអាមេរិកនោះដែរ។
ជាក់ស្តែង អ្វីដែលយើងកំពុងមើលឃើញនៅពេលនេះគឺថា ស្ថានភាពទីផ្សារការងារកំពុងបង្ហាញសញ្ញានៃភាពទន់ខ្សោយ ស្របពេលដែលទិន្នន័យអតិផរណាមានកម្រិតខ្ពស់ជាងអត្រាគោលដៅ ពោលគឺអាចនឹងនាំឱ្យស្ថានភាពសេដ្ឋកិច្ចកាន់តែទ្រុឌទ្រោមជាងមុន។ ជាពិសេសនៅពេលដែលវិនិយោគិនមួយចំនួនមានការភ័យខ្លាចទៅនឹងហានិភ័យដែលសេដ្ឋកិច្ចអាចនឹងធ្លាក់ចុះ។ ជាក់ស្តែង ផលិតផលក្នុងស្រុកសរុបថយចុះ សន្ទស្សន៍ទំនុកចិត្តរបស់អ្នកប្រើប្រាស់កាន់តែទាបជាងមុន ចំណែកឯតម្លៃរូបិយប័ណ្ណដុល្លារអាមេរិកក៏កាន់តែខ្សោយជាងមុន។ ទាំងនេះសុទ្ធតែបណ្តាលមកពីគោលនយោបាយពន្ធរបស់ Trump ការភ័យខ្លាចអតិផរណា ការព្រួយបារម្ភអំពីឯករាជ្យភាពរបស់ធនាគារកណ្តាលអាមេរិក និងភាពមិនប្រាកដប្រជាជាសកល។
ដូច្នេះ តើទាំងនេះបានបង្ហាញអ្វីខ្លះមកកាន់យើង?
- ការភ័យខ្លាចទៅលើវិបត្តិសេដ្ឋកិច្ច និងការកើនឡើងនៃអតិផរណានៅតែមាន ទោះបីជាមានអ្នកខ្លះនៅតែមានគំនិតជំទាស់នៅលើរឿងនេះក៏ដោយ។
- ភាពមិនច្បាស់លាស់ពីគោលនយោបាយរបស់លោក Trump នឹងជះឥទ្ធិពលយ៉ាងធំធេងលើការសម្រេចចិត្តរបស់ធនាគារកណ្តាល មិនត្រឹមតែសម្រាប់ធនាគារកណ្តាលអាមេរិកប៉ុណ្ណោះទេ ថែមទាំងធនាគារកណ្តាលជប៉ុន ដែលកាន់កាប់រតនាគារអាមេរិកដ៏ច្រើនផងដែរ។
- ទីផ្សារមាសអាចនឹងពិបាកក្នុងការស្មានទុកមុនក្នុងរយៈពេលខ្លី ដោយសារសុន្ទរកថារបស់លោក Trump ។
→ ការបន្ធូរបន្ថយភាពតានតឹងនឹងនាំឱ្យរូបិយប័ណ្ណដុល្លារកាន់តែរឹងមាំ
→ ភាពមិនច្បាស់លាស់ និងភាពតានតឹងកាន់តែច្រើននឹងជំរុញឱ្យតម្លៃមាសកើនឡើង ជាពិសេសនៅពេលដែល Trump បន្តដាក់សម្ពាធលើប្រេងរបស់អ៊ីរ៉ង់ តាមរយៈការដាក់ពន្ធបន្ថែមទៅលើប្រទេសដែលទិញប្រេងពួកគេ។
ប៉ុន្តែរឿងមួយដែលគួរពិចារណានោះគឺថា Trump នៅតែប្តេជ្ញាចិត្តក្នុងការបន្ទាបអត្រាការប្រាក់ ហើយអាចនឹងបន្ទដាក់ពន្ធទៅលើទំនិញនាំចូលផ្សេងៗទៀតដែលអាចនាំឱ្យតម្លៃមាសឡើងថ្លៃក្នុងទស្សនវិស័យរយៈពេលវែង។ ជាក់ស្តែង លោកបានដាក់ពន្ធ ១០០% លើភាពយន្តបរទេស ដែលមានគោលបំណងជំរុញការផលិតក្នុងប្រទេស។
ទិន្នន័យដែលគួរតាមដាន៖

ការសម្រេចចិត្តលើអត្រាការប្រាក់របស់ធនាគារកណ្តាលត្រូវបានព្យាករណ៍ថានឹងនៅតែមិនផ្លាស់ប្តូរនៅក្នុងខែនេះ។
ប្រទេសជប៉ុន
ធនាគារកណ្តាលជប៉ុនបានរក្សាអត្រាការប្រាក់នៅក្នុងកម្រិតដដែលគឺ 0.50% ដោយសារភាពមិនច្បាស់លាស់ដែលកើតចេញពីពន្ធរបស់លោក Trump ។ ទោះជាយ៉ាងណាក៏ដោយ ការកាន់កាប់របស់រតនាគារសហរដ្ឋអាមេរិកចំនួន 1 ទ្រីលានដុល្លាររបស់ប្រទេសជប៉ុនអាចជាឧបករណ៍ដ៏ខ្លាំងមួយសម្រាប់ការចរចាពាណិជ្ជកម្មជាមួយអាមេរិកនាពេលខាងមុខ។ ឥឡូវនេះ វិនិយោគិនទាំងអស់គឺនឹងតាមដានទៅលើប្រទេសជប៉ុន ព្រោះថាពួកគេនឹងប្រើប្រាស់ឧបករណ៍ដ៏មានឥទ្ធិពលបំផុតក្នុងការធ្វើឱ្យប្រាក់ដុល្លារធ្លាក់ចុះ ឬខ្លាំងជាងនេះ។ លើសពីនេះ លោក Ueda ក៏បានលើកឡើងផងដែរថា “ប្រសិនបើ Trump ធ្វើឱ្យពន្ធសូន្យឬនៅកម្រិតទាបជាងនេះ នោះការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលជប៉ុនអាចនឹងកើតមានឡើងលឿនជាងនេះ។ អ្នកវិភាគខ្លះរំពឹងថានឹងមានការដំឡើងអត្រាការប្រាក់បន្ថែមពីមួយទៅពីរដងនៅឆ្នាំនេះ។
ព័ត៌មានផ្សេងទៀត៖
- លោក Warren Buffett បានប្រកាសថាលោកនឹងចុះចេញពីតំណែងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway នៅចុងឆ្នាំនេះ ហើយនឹងត្រូវបានជំនួសដោយលោក Greg Abel ។
- លោក Jeff Bezos បង្ហាញពីផែនការលក់ភាគហ៊ុន Amazon ដល់ទៅ 25 លានហ៊ុនដែលបញ្ចប់នៅថ្ងៃទី 29 ខែឧសភា ឆ្នាំ 2026 នេះបើយោងតាមការលាតត្រដាងដែលគាត់បានដាក់ពាក្យទៅគណៈកម្មការមូលបត្រ។
|English Version|
Weekly Data Summary Report
As of May 02, 2024
Below is the summary on the major economies, such as the United States and Japan, which is mainly based on the economic indicators, critical events related to President Donald Trump’s trade conflict with other trading partners, and other important events.
Disclaimer: Please note this is opinion-based; do not take it as investment advice.
The United States
Although the labor data are often seen as a very crucial event that will cause so much volatility in the market, they are still unable to counteract the volatility coming from Trump’s news and Federal Reserve speeches.
In fact, what we are seeing right now is that the labor market conditions are showing signs of weakness in many other data while the pricing is still relatively high above the restrictive level, which could continue to lead to degrowth. Especially now, everyone still fears the recession risk, which is seen through contractions in GDP, plummeting consumer confidence, and weakening of the Dollar currencies that were driven by Trump’s tariff policies, inflation fears, concerns about the Federal Reserve’s independence, and global uncertainty.
So what are these showing us?
- Recession Fear and inflation fear still exist, although some argue the difference.
- Uncertainty from Trump’s policies will have a big impact on the central bank decision, not only for the Federal Reserve but also the Bank of Japan, which holds major U.S. Treasury.
- The gold market will be very unpredictable over the short term due to Trump’s speech.
→ Easing tension would lead to stronger Dollar currencies
→ More uncertainty and tension would favor gold, especially when Trump continues to pressure Iran’s oil through secondary sanctions.
But one thing to note is that Trump is still committed to having lower interest rates and is likely to impose more tariffs on other imported goods, which could lead to higher gold prices in the long-term perspective. As a matter of fact, he imposed a 100% tariff on foreign movies, which aims to boost production in-house.
Looking Forward:

- The Federal Reserve’s Interest Rate Decision is projected to remain unchanged this month.
Japan
The Bank of Japan maintained the interest rate unchanged at 0.50%, given the uncertainty stemming from Trump’s tariffs. Yet, the hidden cards from Japan’s $1 trillion in US Treasury holdings could be a powerful tool in trade negotiations and used as currency interventions. Now, all eyes are on Japan, as they will wield the most powerful tool in either making the USD weaker or stronger. In fact, Ueda also cited that, “If Trump makes tariffs zero or at a low level, then a quicker rate hike could be possible.” Some analysts are expecting to have one to two additional rate hikes this year.
Other News:
- Warren Buffett has announced he will step down as chief executive of Berkshire Hathaway at the end of the year and will be replaced by Greg Abel.
- Jeff Bezos reveals a plan to sell up to 25 million Amazon shares over a period ending May 29, 2026, according to a disclosure he filed with the Securities and Exchange Commission.