What We Have Here: “Big Beautiful Bill,” US Employment Report, Russia-Ukraine
ទីផ្សារមានការព្រួយបារម្ភកាន់តែច្រើន នៅពេលដែលគោលនយោបាយ “Big Beauty Bill” ព្រមទាំងគោលនយោបាយដំឡើងការចំណាយរបស់លោកប្រធានាធិបតី Donald Trump បានអនុញ្ញាត ដែលបានធ្វើឱ្យតម្លៃមាសឡើងខ្ពស់ត្រឡប់មកវិញ បន្ទាប់ពីមានការចេញផ្សាយនូវរបាយការណ៍ការងារនៅអាមេរិកកាលពីម្សិលមិញ។

របាយការណ៍ការងាររបស់សហរដ្ឋអាមេរិក
របាយការណ៍ការងាររបស់សហរដ្ឋអាមេរិក រួមទាំងប្រាក់បៀវត្សរ៍មិនមែនកសិកម្ម(Nonfarm Payroll) និងអត្រាគ្មានការងារធ្វើ បានសបញ្ជាក់ពីភាពរឹងមាំមួយចំនួនរបស់ស្ថានភាពទីផ្សារការងារនៅទីនោះ។ ប៉ុន្តែនេះក៏អាចបណ្តាលមកពីការកើនឡើងនៅក្នុងវិស័យរដ្ឋាភិបាលនោះដែរ ពោលគឺការងារឯកជននៅតែមានកម្រិតទាបជាងមុន នេះបើយើងពិនិត្យមើលឱ្យដិតដល់លើទិន្នន័យប្រាក់បៀវត្សរ៍មិនមែនកសិកម្មឯកជន ហើយប្រៀបធៀបវាជាមួយចំនួនការងាររបស់ ADP នៅថ្ងៃពុធ។
Big Beauty Bill
មួយជំហានទៀតខិតជិតដល់ការសម្រេចបាននូវ “Big Beauty Bill” និងការអនុម័តលើការចំណាយដ៏ច្រើន ប៉ុន្តែវាក៏នឹងបង្កើនឱនភាពបំណុលនៅក្នុងអាមេរិកផងដែរ ដែលអាចមានរហូតទៅដល់ 6% នៃផលិតផលក្នុងស្រុកសរុបក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ នេះបើយោងតាមលោក Paul Ashworth នៅក្រុមហ៊ុន Capital Economics។ ហើយសូម្បីតែរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក Bessent ក៏បានលើកឡើងផងដែរថា បំណុលធៀបទៅ GDP នឹងមានដល់ទៅ 90% នៅចុងបញ្ចប់នៃអាណត្តិរបស់លោក Trump ។ ទាំងអស់នេះជាសញ្ញាបង្ហាញពីការកើនឡើងនៃបញ្ហាបំណុល និងបញ្ហាអតិផរណាជាបន្តបន្ទាប់។
***Big Beauty Bill នេះត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាជាផ្លូវការនៅថ្ងៃសុក្រវេលាម៉ោង 5 ល្ងាច ET (ប្រហែលម៉ោង 4 ព្រឹក GMT+7 ថ្ងៃស្អែក)
កត្តាទាំងពីរនេះពិតជាផ្តល់សញ្ញាចម្រុះនៅក្នុងទីផ្សារ និងទៅកាន់ធនាគារកណ្តាលអាមេរិកពោលគឺទៅលើការសម្រេចចិត្តលើអត្រាការប្រាក់ថាពួកគេគួរតែដំឡើង ឬកាត់បន្ថយអត្រាការប្រាក់។ ជាក់ស្តែង ភាពរឹងមាំនៃទីផ្សារការងារ និងអតិផរណាខ្ពស់អាចនឹងរារាំងទៅលើការកាត់បន្ថយអត្រាការប្រាក់ ចំណែកបញ្ហាបំណុលអាចនឹងតម្រូវធនាគារកណ្តាលអាមេរិកបន្ទាបអត្រាការប្រាក់ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញពីការធ្លាក់ចូលទៅបញ្ហាបំណុលកាន់តែជ្រៅ។
សរុបមក អ្វីដែលយើងអាចនិយាយបាននោះគឺថា ឥឡូវនេះទីផ្សារកំពុងងាកទៅរកការរក្សាអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំបន្ទាប់ ដែលត្រូវបានកំណត់នៅថ្ងៃទី 31 ខែកក្កដា។ ប៉ុន្តែបញ្ហាចាប់ផ្តើមនៅខែកញ្ញា ដែលនៅតែមិនប្រាកដប្រជានៅឡើយ។
ព័ត៌មានផ្សេងទៀត៖
ទោះបីជាលោក Trump មិនបានបង្ហាញព័ត៌មានលម្អិតអំពីការពិភាក្សារវាងរូបលោក និងលោកពូទីនកាលពីយប់មិញក៏ដោយ អ្វីដែលយើងដឹងគឺថាពួកគេទាំងពីរបានពិភាក្សាអំពីស្ថានភាពនៅអុីរ៉ង់ និងមជ្ឈិមបូព៌ា។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយពីការពិភាក្សានេះ រុស្ស៊ីបានបាញ់មីស៊ីលមួយទៀតនៅអ៊ុយក្រែន ដែលបណ្តាលឱ្យតម្លៃមាសកើនឡើងបន្តិច។
លោក Trump បានសម្តែងការខកចិត្តទៅលើព្រឹត្តិការណ៍នេះ ដូច្នេះរូបលោកនឹងអាចពិភាក្សាម្តងទៀតជាមួយនឹងអ៊ុយក្រែននៅថ្ងៃសុក្រ និងអុីរ៉ង់ក្នុងសប្តាហ៍ក្រោយ។
|English Version|
A growing concern over the approval of the “big beautiful bill” and mega spending has forced gold to rebound after the US employment report was released last night.
The US Employment Report
The US employment report, including the nonfarm payroll and unemployment rate, is showing positive signs for the labor market conditions, and yet, this could possibly be impacted by a high rise in the government sectors if we take a closer look at the private nonfarm payroll data and compare it with the ADP employment rate on Wednesday.
The Big Beautiful Bill
Another step closer to achieving the “big beautiful bill” and mega spending approval, and yet, this will raise the debt deficit with roughly 6% of the GDP in the next few years, as per Capital Economics’ Paul Ashworth. And even the US Treasury Secretary Bessent also cited that the debt-to-GDP ratio will be well into the 90% range by the end of Trump’s term. All of these signal a rising debt problem and a continuous inflation problem.
***The bill is expected to be signed on Friday at 5 pm ET (around 4 AM GMT+7)
These two factors really give a mixed signal in the market and the Federal Reserve, as they need to weigh between holding and cutting the rate. One is strong labor market conditions and high inflation that restrain from cutting, and another is the debt problem, which may require cuts to revive the economy from falling into deeper debt piling.
All in all, what we can really say is that now the markets are leaning toward holding the rate in the next meeting, which is set on 31 July. But the problem starts in September, which remains uncertain.
Other information:
Trump voiced his frustration with this progress and is also expected to call Ukraine on Friday and Iran within the next week.
Although Trump did not disclose any detailed information about Putin’s call last night, what we do know is that they both discussed Iran and the Middle East situation. A few hours later, Russia launched another missile at Ukraine, causing casualties and slightly pushing up the gold prices.