Brace Yourself: Consumer Price Index Data Drops Tonight!
របាយការណ៍អតិផរណា ឬសន្ទស្សន៍តម្លៃទំនិញនៅអាមេរិកនឹងចេញផ្សាយនាយប់នេះ ដោយគេរំពឹងថាអាចនឹងមានកម្រិតកើនខ្ពស់ជាងអត្រាពីមុន ហើយនេះក៏បានបង្ហាញពីលទ្ធភាពដែលបញ្ហាពន្ធគយបានបង្កើនការចំណាយកាន់តែខ្ពស់នោះដែរ។ ប៉ុន្តែនេះគឺជាអ្វីដែលអ្នកគួរយល់ដឹង

-> អតិផរណាខ្ពស់អាចនឹងបន្ទាបលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែកញ្ញា ហើយក៏អាចជំរុញឱ្យមានបញ្ហាស្ថិរតាអតិផរណានោះដែរ ដូចការលើកឡើងរបស់ធនាគារអាមេរិក (Bank of America)។ ជាពិសេសនៅពេលដែលអត្រាពន្ធរបស់គោលនយោបាយ Donald Trump មិនទាន់សម្រេចពេញលេញរហូតដល់ថ្ងៃទី 01 ខែសីហាឆ្នាំ 2025 ។
ដូច្នេះប្រសិនបើអតិផរណាមានកម្រិតកាន់តែច្រើន ហើយអត្រាពន្ធគយនៅតែមានកម្រិតខ្ពស់ នោះការបន្ទាបអត្រាការប្រាក់អាចនឹងពិបាកក្នុងករណីនេះ លុះត្រាតែប្រធានធនាគារកណ្តាលអាមេរិកលោក Powell បានលាលែងពីតំណែងដោយផ្ទាល់។
លើសពីនេះ សូមប្រយ័ត្នចំពោះទីផ្សារភាគហ៊ុន ព្រោះរបាយការណ៍ចំណូលរបស់ធនាគារធំៗនឹងចេញនៅយប់នេះផងដែរ។ កាលណាដែលទីផ្សារភាគហ៊ុនកាន់តែល្អ នោះតម្លៃមាសអាចនឹងមានភាគរយច្រើនថយចុះ (ភាគច្រើន តែមិនទាំងអស់)។ ទាំងអស់នេះស្ថិតនៅក្រោមសេណារីយ៉ូដែលអ្នកវិភាគព្យាករណ៍ថា អតិផរណាមានកម្រិតខ្ពស់ជាងមុន។
ប្រសិនបើទិន្នន័យពិតប្រាកដចេញមកខុសពីនេះ នោះសេណារីយ៉ូមួយទៀតនឹងចេញមកម្តង។
|English Version|
The spotlight falls on the US inflation report tonight with a higher projection reading, and that suggests the potential of having higher costs stemming from the tariff problem. But here is what you should be aware of.

—> Higher inflation would only scale back on the rate cut projection in September and risk the stagflation problem as raised by the Bank of America. Especially with the tariff letter that has not been fully confirmed until August 01, 2025.
So if inflation prints hotter and tariffs are confirmed with a higher rate, the rate cut is very unlikely in this case unless Federal Reserve Chair Powell is kicked out or personally resigns.
Be aware of the stock market, as major bank earnings reports will be released tonight as well. A positive stock market won’t likely to favor on Gold price. All of these fall under the analyst’s inflation projection (higher than the prior figure) scenario.
If by chance, the actual data comes differently, then another scenario will play out.