សាកស្រមៃមើលសេណារីយ៉ូដែលធនាគារកណ្តាលនៅបន្តបោះពុម្ពរូបិយប័ណ្ណ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលកំពុងទន់ខ្សោយ។ ហើយការបោះពុម្ពនេះដែលធ្វើឲ្យចំនួនរូបិយប័ណ្ណមានកម្រិតលើសកំណត់នេះ បានបន្តធ្វើឲ្យអត្រាអតិផរណាកើនឡើង និងតម្លៃនៃរូបិយប័ណ្ណពួកគេធ្លាក់ចុះបន្ថែមទៀត។ ជាលទ្ធផល បុគ្គលដែលកាន់រូបិយប័ណ្ណនេះអាចនឹងប្រឈមមុខនឹងការខាតបង់ក្នុងរយៈពេលវែង។
ដូច្នេះហើយបានជាBitcoin ដែលជារូបិយប័ណ្ណឌីជីថលអាចប្រយុទ្ធប្រឆាំងនឹងអត្រាអតិផរណាបាន។ ប៉ុន្តែទៅតាមរបៀបណា?
ការផ្គត់ផ្គង់មានកំណត់ និងសុវត្ថិភាពខ្ពស់
Bitcoin មានការផ្គត់ផ្គង់ថេរចំនួន 21 លានកាក់ ដែលធ្វើឱ្យវាមិនសូវងាយរងនឹងសម្ពាធអតិផរណា ពោលគឺមិនដូចរូបិយប័ណ្ណផ្សេងទេ ដែលទទួលឥទ្ធិពលដោយការបញ្ចូលលុយ។ ជាក់ស្តែងដូចកាលពីសម័យវិបត្តិហិរញ្ញវត្ថុនៅឆ្នាំ 2008 ដែលធនាគារកណ្តាលអាមេរិកបានបន្ធូរបន្ថយគោលនយោបាយតាមរយៈបោះពុម្ពប្រាក់ ព្រមទាំងការកាត់បន្ថយអត្រាការប្រាក់។ ជាលទ្ធផលគឺបានធ្វើឲ្យអត្រាអតិផរណាឡើងខ្ពស់ក្នុសេដ្ឋកិច្ចអាមេរិក។
ចំនួនប្រាក់ក្នុងស្រុកកាន់តែច្រើន → អតិផរណាកាន់តែខ្ពស់ និងធ្វើឱ្យរូបិយប័ណ្ណក្នុងស្រុកធ្លាក់ចុះ។
ទោះបីជាមនុស្សព្យាយាមបង្កើតកាក់ថ្មីដែលមានលក្ខណៈស្រដៀងគ្នាក៏ដោយ ក៏វាពិបាកនោះដែរដោយសារតែបច្ចេកទេស blockchain ដែលធានានូវភាពត្រឹមត្រូវនៃប្រតិបត្តិការ និងការពារការបង្កើតកាក់បន្ថែម។
មជ្ឈការ (Decentralization)
Bitcoin គឺដំណើរការបានដោយមិនមានការគ្រប់គ្រងដោយនរណាម្នាក់នោះទេ ដែលធ្វើឲ្យវាមានសុវត្ថិភាពខ្ពស់ឬទទួលរងនូវឥទ្ធិពលពីការផ្លាស់ប្តូរគោលនយោបាយរបស់រដ្ឋាភិបាល ព្រមទាំងគោលនយោបាយសេដ្ឋកិច្ចណាមួយដែលបង្កឲ្យមានអត្រាអតិផរណា។
តម្លៃប្រតិបត្តិការទាប
ប្រតិបត្តិការ Bitcoin គឺធ្វើឡើងដោយផ្ទាល់រវាងបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត ដោយមិនចាំបាច់មានអន្តរការីដូចជាធនាគារឡើយ។ នេះអាចកាត់បន្ថយការចំណាយលើប្រតិបត្តិការ និងបង្កើនល្បឿនដំណើរការកាន់តែប្រសើរជាងមុន។
កត្តាទាំងអស់នេះកំពុងធ្វើឱ្យ Bitcoin ក្លាយជាការវិនិយោគដ៏គួរឱ្យទាក់ទាញសម្រាប់មនុស្សជាច្រើន ហើយអ្នកខ្លះអាចប្រើវាជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាពនៅក្នុងអំឡុងពេលដែលមានភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ច។ ហើយនោះក៏ជាហេតុផលមួយទៀតដែលលោក Trump ប្រកាសអំពីវិធានការថ្មីចំពោះ Bitcoin នៅក្នុងយុទ្ធនាការឆ្នាំ 2024នោះដែរ។ នេះក៏បានធ្វើឲ្យតម្លៃ Bitcoin មានការកើនឡើងរហូតទៅដល់ 80,00 ដុល្លារ បន្ទាប់ពីជ័យជម្នះរបស់លោក Trump ។
ដូច្នេះបើប្រៀបធៀបទៅនឹង Gold Standard តើមួយណាជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកវិនិយោគ?
ទោះបីជាមាសជាការវិនិយោគមួយដែលត្រូវបានគេទទួលស្គាល់ថាជាការវិនិយោគដ៏ល្អតាំងពីដើមសម័យមកក៏ដោយ (ជាពិសេសនៅពេលដែលសេដ្ឋកិច្ចកំពុងប្រឈមមុខនឹងអតិផរណាខ្ពស់ និងអស្ថិរភាព) ក៏ទាំងមាស និង Bitcoin ត្រូវបានគេមើលឃើញពីអត្ថប្រយោជន៍ខុសៗគ្នាអាស្រ័យទៅលើប្រភេទនៃវិនិយោគិននោះដែរ។
ខណៈពេលដែល Bitcoin អាចនឹងផ្តល់នូវទិន្នផលច្រើនត្រឡប់មកវិញ ប៉ុន្តែបម្រែបម្រួលតម្លៃរបស់វាក៏មានខ្ពស់នោះដែរ ហើយនេះផ្ទុយគ្នាពីតម្លៃមាសដែលមានទិន្នផលនិងហានិភ័យទាប។
ដូច្នេះប្រសិនបើអ្នកជាប្រភេទវិនិយោគិនដែលស្វែងរក “ហានិភ័យខ្ពស់ ផលចំណេញខ្ពស់” ហើយអាចមានលទ្ធភាពក្នុងការទប់ស្កាត់លើបម្រែបម្រួលខ្ពស់នោះ Bitcoin នឹងក្លាយជាជម្រើសដ៏សក្តិសមបំផុតសម្រាប់លោកអ្នក។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកស្វែងរកការវិនិយោគដែលមានស្ថិរភាពខ្ពស់ក្នុងរយៈពេលវែង និងហានិភ័យទាប នោះមាសអាចជាជម្រើសដែលពេញចិត្តវិញ។
ទោះបីជាយ៉ាងណាក៏ដោយ លោកអ្នកក៏គប្បីតាមដានទៅលើបទប្បញ្ញត្តិមួយចំនួនមុននឹងធ្វើការសម្រេចចិត្តវិនិយោគណាមួយ ដែលក្នុងនោះមានដូចជាប្រតិបត្តិការពន្ធនៃរូបិយប័ណ្ណឌីជីថល ព័ត៌មានរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល (CBDCs) ឬរបៀបវារៈថ្មីរបស់ Trump អំពីរូបិយប័ណ្ណគ្រីបតូជាដើម។
|English Version|
Imagine a scenario where central banks continuously print money to stimulate a sluggish economy. This excessive money supply can lead to inflation, eroding the purchasing power of the currency. As a result, individuals holding fiat currencies may find their wealth diminishing over time.
This is where Bitcoin, a decentralized digital currency, emerges as a potential hedge against inflation. But how exactly?
Limited Supply and Tight security
Bitcoin has a fixed supply of 21 million coins, making it less susceptible to inflationary pressure, unlike how other currencies are influenced by money injection or inflation. A prime example of this is how the Fed responded to the 2008 financial crisis through quantitative easing (money injection), which resulted in high inflation in the economy.
More money supply→ higher inflation and depreciation of the domestic currency.
Even if people are trying to create new coins, the tight security from the cryptographic technology (blockchain) will reject them, which ensures the integrity of transactions and prevents the creation of additional coins.
Decentralization
Bitcoin operates on a decentralized network, free from the control of any central authority. This decentralization makes it resistant to government manipulation and economic policies that can lead to inflation.
Low Transaction Costs
Bitcoin transactions are directly between individuals without the need for intermediaries like banks. This reduces the transaction costs and speeds up the process.
All of these factors are making Bitcoin an attractive investment for many, and some may use it as a safe-haven asset ahead of the economic uncertainty. That is also another reason why Trump also declared on having a new agenda for Bitcoin in the 2024 campaign, resulting in a breaking record of 80,00 USD rise in Bitcoin prices after Trump’s victory. <Further information>
So compared to the Gold Standard, which one would be the best choice for the investor?
Although gold has already proven to be a reliable store of value and has a long history of holding on to it, especially during times of uncertainty and high inflation, unlike Bitcoin, both serve different benefits depending on investor portfolios.
While Bitcoin offers the potential for high returns, it also comes with significant volatility. Gold, on the other hand, is a more traditional store of value with a longer track record.
So if an investor seeks a “high risk, high return” and is comfortable with high volatility, then Bitcoin would be the most suitable one for them. However, if they prioritize stability, long-term value preservation, and lower risk, then gold might be the preferred choice for them.
Regardless, there are specific regulatory concerns that investors should consider before making any investment decision with regards to the new regulation, including tax cryptocurrency transactions and central bank digital currency (CBDCs) news, or Trump’s new agenda about cryptocurrencies.