ធ្លាប់កត់សម្គាល់ទេថា បម្រែបម្រួលនៃគោលនយោបាយរបស់ធនាគារកណ្តាលក្តី ឬគោលនយោបាយរដ្ឋាភិបាលក្តីតែងតែធ្វើឱ្យសេដ្ឋកិច្ចមានការផ្លាស់ប្តូរពោលគឺអាចនឹងមានការរីកចម្រើនជាងមុន ឬធ្វើឱ្យធ្លាក់ចុះជាងមុនទៅតាមមធ្យោបាយផ្សេងៗគ្នា។ ប៉ុន្តែអ្វីដែលពេញនិយមនោះគឺ គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយសារពើពន្ធ។
និយាយឱ្យសាមញ្ញទៅ ពួកគេអាចប្រើប្រាស់វិធីសាស្ត្រទាំងពីរនេះផ្សេងៗគ្នា ឬប្រើប្រាស់ក្នុងពេលវេលាតែមួយក៏បានដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាដែលកំពុងប្រឈម ឬត្រូវបានស្គាល់ថាជា “កំណើនសេដ្ឋកិច្ច”។
ខាងក្រោមនេះគឺជាភាពខុសគ្នារវាងគោលនយោបាយរូបិយវត្ថុ និងគោលនយោបាយសារពើពន្ធ។
គោលនយោបាយរូបិយវត្ថុ
គោលនយោបាយរូបិយវត្ថុ គឺជាឧបករណ៍ដែលត្រូវបានប្រើប្រាស់ដោយធនាគារកណ្តាលរួមមាន ធនាគារកណ្តាលនៅអាមេរិក ធនាគារកណ្តាលនៅចក្រភពអង់គ្លេស ធនាគារកណ្តាលនៅតំបន់អឺរ៉ុប ឬធនាគារកណ្តាលនៅអូស្ត្រាលីជាដើម។ ដោយពួកគេនឹងធ្វើការផ្លាស់ប្តូរតាមរយៈអត្រាការប្រាក់ និងការផ្គត់ផ្គង់លុយជាចម្បង។
គោលដៅ៖
- ស្ថិរភាពតម្លៃ៖ អត្រាអតិផរណាឈានដល់អត្រាគោលដៅប្រចាំឆ្នាំ 2% ។
- កម្រិតការងារអតិបរមា
- ជំរុញកំណើនសេដ្ឋកិច្ច
***ប្រសិនបើធនាគារកណ្តាលសម្រេចបាននូវអាណត្តិទាំងនេះដោយមិនធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចនោះ គេនឹងចាត់ទុកវាថាជាសេណារីយ៉ូ “Soft Landing” ។
វិធីសាស្រ្តសំខាន់ៗដែលពួកគេនឹងប្រើ៖
អត្រាការប្រាក់៖ បម្រែបម្រួលលើអត្រាប្រាក់កម្ចីពីធនាគារកណ្តាល។
ប្រតិបត្តិការទីផ្សារបើកចំហ៖ ការកែតម្រូវតាមរយៈការផ្គត់ផ្គង់ប្រាក់នៅក្នុងទីផ្សារមូលបត្របំណុល (ទិញ/លក់មូលបត្របំណុលរដ្ឋាភិបាល)។
អត្រាការបម្រុង៖ ភាគរយតំកល់ដែលធនាគារគារពាណិជ្ជតម្រូវឱ្យរក្សាទុក ដើម្បីការពារពីហានិភ័យផ្សេងៗ។
គោលនយោបាយសារពើពន្ធ
ខុសពីគោលនយោបាយរូបិយវត្ថុ គោលនយោបាយសារពើពន្ធត្រូវបានអនុញ្ញាតទាំងស្រុងដោយរដ្ឋាភិបាលនៃសេដ្ឋកិច្ចរៀងៗខ្លួន។
គោលដៅ៖
ស្រដៀងគ្នាទៅនឹងគោលនយោបាយរូបិយវត្ថុដែលមានគោលបំណងជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនការងារធ្វើ ប៉ុន្តែពួកគេក៏ចង់សម្រេចបាននូវកត្តាផ្សេងទៀតដូចជា៖
- ការកែសម្រួលលើប្រាក់ចំណូល
- សុខុមាលភាពសង្គម
- គ្រប់គ្រងកម្រិតបំណុលសាធារណៈ
វិធីសាស្រ្តសំខាន់ៗដែលពួកគេនឹងប្រើ៖
- ការយកពន្ធពីប្រាក់ចំណូលសម្រាប់បុគ្គល ឬអាជីវកម្ម។
- ការចំណាយរបស់រដ្ឋាភិបាលលើហេដ្ឋារចនាសម្ព័ន្ធ កម្មវិធីសង្គម ឬទំនិញ ឬសេវាកម្មសាធារណៈផ្សេងទៀត។
តើពួកគេអាចប្រើប្រាស់បានដោយរបៀបណា?
ក្នុងអំឡុងពេលដែលមានវិបត្តិសេដ្ឋកិច្ច គោលនយោបាយទាំងពីរអាចធ្វើការរួមគ្នាដើម្បីជំរុញតម្រូវការប្រើប្រាស់ និងជំរុញកំណើនសេដ្ឋកិច្ច។
ការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ៖ ចាក់បញ្ចូលសាច់ប្រាក់បន្ថែមទៀតទៅក្នុងសេដ្ឋកិច្ច (តាមរយៈទិញប័ណ្ណរដ្ឋាភិបាល) ឬបន្ថយអត្រាការប្រាក់ និងអត្រាទុនបម្រុង។
គោលនយោបាយសារពើពន្ធពង្រីក៖ បង្កើនការចំណាយរបស់រដ្ឋាភិបាល ឬកាត់បន្ថយពន្ធ។
អំឡុងពេលដែលសេដ្ឋកិច្ចកើនឡើងឆាប់រហ័សហើយកើតមានអត្រាអតិផរណាខ្ពស់ ដែលពួកគេអាចនឹងបន្ទាបទៅរកអត្រា 2% តាមរយៈ៖
- ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ៖ ការដំឡើងអត្រាការប្រាក់ ឬកាត់បន្ថយការផ្គត់ផ្គង់ប្រាក់ (លក់មូលបត្របំណុល ឬអនុញ្ញាតឱ្យមូលបត្របំណុលដែលមានស្រាប់ដល់ពេលវេលាផុតកំណត់ខ្លួនឯង)
- ការរឹតបន្តឹងគោលនយោបាយសារពើពន្ធ៖ កាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ឬបង្កើនពន្ធ។
ឥទ្ធិពលដែលអាចជះទៅ និងរយៈពេល
- គោលនយោបាយរូបិយវត្ថុ៖ ប្រតិកម្មលឿនទៅលើការផ្លាស់ប្តូរសេដ្ឋកិច្ច និងផលប៉ះពាល់អាចនឹងមានរយៈពេលខ្លីទៅមធ្យម។
- គោលនយោបាយសារពើពន្ធ៖ ជះឥទ្ធិពលខ្នាតធំចំពោះស្ថានភាពសេដ្ឋកិច្ច ហើយទាមទារឱ្យពិចារណាទៅលើគោលនយោបាយ និងការពន្យារពេលក្នុងការអនុវត្តជាដើម។ ផលប៉ះពាល់គឺអាចមានរយៈពេលពីមធ្យមទៅវែង។
បញ្ហាប្រឈម និងដែនកំណត់៖
- គោលនយោបាយរូបិយវត្ថុ៖ មានប្រសិទ្ធភាពតិចជាងនៅពេលដែលអត្រាការប្រាក់ទាបរួចហើយ ហើយការកាត់បន្ថយបន្ថែមទៀតអាចនឹងមិនជំរុញសកម្មភាពសេដ្ឋកិច្ច
គោលនយោបាយសារពើពន្ធ៖ អាចនឹងប៉ះពាល់ដោយសារតែបញ្ហានយោបាយ ព្រមទាំងការពន្យារពេលក្នុងការអនុវត្តជាដើម។
|English Version|
Ever noticed a small change from the central bank or government could either bring growth to economics or put it down, which can be seen through plenty of methods and policies they used? However, the main tools we know are monetary policy and fiscal policy.
Simply put, there are many methods that can be implemented through using these two, one way or another, or they can also be used both at the same time to combat the fighting they are against or save the so-called “economic growth.”
Below are the key differences between monetary policy and fiscal policy.
Monetary policy
Monetary policy is a tool widely used by the central bank (such as the Federal Reserve, Bank of England, the European Central Bank, or the Reserve Bank of Australia, etc.), primarily focusing on the interest rates and money supply.
Goals:
- Price Stability: The inflation rate reaches an annual target rate of 2%.
- Maximizing employment level
- Promote Economic growth
If the central bank achieves these mandates without putting the economy into recession, it is called the “soft landing” scenario.
Key approaches they used:
- Interest Rate: adjusting the borrowing rate from the central bank.
- Open Market Operations: adjusting through money supply in the bond market (buy/sell government bonds).
- Reserve requirement rate: the percentage of holding in reserve from the deposit that a commercial must conduct in order to immigrate the potential risk.
Fiscal policy
Different from monetary policy, fiscal policy is fully authorized by the governments of their respective economies.
Goals:
Similar to monetary policy, which aims to increase economic growth and maximize employment, however, they also want to achieve other factors such as:
- Income distribution
- Social welfare
- Manage public debt level
Key approaches they used:
- Taxation from disposable income for individuals or businesses.
- Government spending on infrastructure, social programs, or other public goods or services.
How do they work together?
During a recession, both policies may work together to boost demand consumption and stimulate economic growth.
- Quantitative Easing in Monetary Policy: injecting more liquidity into the economy (buying government bonds) or lowering the interest rate and reserve requirement rate.
- Expansionary fiscal policy: increase government spending or cut taxes.
During a peak where high inflation is very concerning, they may try to lower to an annual target rate of 2% through:
- Quantitative Tightening in Monetary policy: Hike interest rate or reduce the money supply (Sell the bond or let existing bonds mature)
- Contractionary Fiscal Policy: Decrease government spending or increase taxes.
Affected Speed and Effect Period:
- Monetary policy: Quicker reaction toward the economic changes and side effects tends to be short-medium term.
- Fiscal policy: more effective in a large-scale economic intervention and subjection to political consideration and delay in implementations. Side effects are around medium-long-term effects.
Challenges and limitations:
- Monetary policy: Less effective when interest rate already low and further cut may not stimulate economic activities → Liquidity trap
Fiscal Policy: Constrained by political consideration and delay to implementation.