⭐️ គន្លឹះសំខាន់
– ទិន្នន័យការទាមទារភាពគ្មានការងារធ្វើផ្តល់នូវការយល់ដឹងអំពីសុខភាពនៃទីផ្សារការងារ និងសេដ្ឋកិច្ចទាំងមូល។
– ទិន្នន័យការទាមទារភាពគ្មានការងារធ្វើគឺសំដៅទៅលើចំនួននៃការទាមទារធានារ៉ាប់រងភាពអត់ការងារធ្វើថ្មីដែលបានស្នើសុំរាល់សប្តាហ៍។
– កត្តាដែលជះឥទ្ធិពលលើសូចនាករនេះ។
– សារៈសំខាន់នៃទិន្នន័យការទាមទារភាពគ្មានការងារធ្វើ។
– ផលប៉ះពាល់នៃទិន្នន័យការទាមទារភាពគ្មានការងារធ្វើលើសេដ្ឋកិច្ច។
⭐️ ឈ្វេងយល់ពីការទាមទារភាពគ្មានការងារធ្វើ
វាសំដៅទៅលើចំនួនបុគ្គលិកដែលបានដាក់ពាក្យសុំអត្ថប្រយោជន៍ធានារ៉ាប់រងពីភាពអត់ការងារធ្វើជាលើកដំបូងក្នុងអំឡុងពេលដែលបានផ្តល់ឱ្យ ឬជាធម្មតាក្នុងមួយសប្តាហ៍។
⭐️ តើទិន្នន័យការទាមទារភាពគ្មានការងារធ្វើតែងតែចេញផ្សាយនៅពេលណា?
ការទាមទារភាពគ្មានការងារធ្វើ តែងតែចេញនៅព្រឹកថ្ងៃព្រហស្បតិ៍ វេលាម៉ោង 7:30 យប់ (ម៉ោងនៅកម្ពុជា)។
⭐️សារៈសំខាន់នៃរបាយការណ៍ការទាមទារភាពគ្មានការងារធ្វើ
របាយការណ៍នៃការទាមទារភាពគ្មានការងារធ្វើ គឺមានសារៈសំខាន់ណាស់ ព្រោះវាត្រូវបានចាត់ទុកថាជាសូចនាករសេដ្ឋកិច្ចឈានមុខគេដែលផ្តល់តម្រុយអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងទីផ្សារការងារ។ លើសពីនេះទៅទៀត វាក៏បានបង្ហាញអំពីទំនាក់ទំនងបញ្ច្រាសរវាងការទាមទារដំបូង និងការងារ។ ខាងក្រោមនេះគឺជាទំនាក់ទំនងរវាងការទាមទារភាពគ្មានការងារធ្វើ និងអ្នកមានការងារធ្វើ៖
ប្រសិនបើរបាយការណ៍នៃការទាមទារភាពគ្មានការងារធ្វើធ្លាក់ចុះ នោះមានន័យថាអត្រាអ្នកមានការងារធ្វើកើនឡើង ឬយើងអាចនិយាយបានថា អត្រាគ្មានការងារធ្វើមានការថយចុះ ដែលបង្ហាញពីប្រាក់ចំណូលរបស់ប្រជាជនខ្ពស់ជាងមុន ដែលនាំឱ្យការចាយវាយលើការប្រើប្រាស់កាន់តែខ្ពស់ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចកាន់តែរឹងមាំផងដែរ។
ប៉ុន្តែ ប្រសិនបើបាយការណ៍នៃការទាមទារភាពគ្មានការងារធ្វើកើនឡើង នោះមានន័យថាអ្នកមានការងារធ្វើថយចុះ ឬយើងអាចនិយាយបានថា អត្រាគ្មានការងារធ្វើមានកើនឡើង ដែលបង្ហាញពីប្រាក់ចំណូលរបស់ប្រជាជនទាបជាងមុន ដែលនាំឱ្យការចាយវាយលើការប្រើប្រាស់ទាបជាងមុន និងធ្វើឱ្យកំណើនសេដ្ឋកិច្ចចុះខ្សោយផងដែរ។
⭐️ កត្តាដែលជះឥទ្ធិពលលើការទាមទារភាពគ្មានការងារធ្វើ
កត្តាដែលជះឥទ្ធិពលលើការទាមទារភាពគ្មានការងារធ្វើអាចប្រែប្រួលអាស្រ័យលើលក្ខខណ្ឌសេដ្ឋកិច្ច និងទីផ្សារការងារផ្សេងៗ។ តែទោះជាយ៉ាងណាក៏ដោយ មានកត្តាទូទៅមួយចំនួនដែលអាចប៉ះពាល់ដល់ការទាមទារភាពគ្មានការងារធ្វើរួមមាន៖
-លក្ខខណ្ឌសេដ្ឋកិច្ច៖
– វដ្តអាជីវកម្ម
– កត្តាឧស្សាហកម្មជាក់លាក់
– គោលនយោបាយរបស់រដ្ឋាភិបាល។
⭐️ ផលប៉ះពាល់នៃទិន្នន័យការទាមទារភាពគ្មានការងារធ្វើលើសេដ្ឋកិច្ច
ការទាមទារភាពគ្មានការងារគឺជាសូចនាករសេដ្ឋកិច្ចដ៏សំខាន់ដែលឆ្លុះបញ្ចាំងពីសុខភាពនៃទីផ្សារការងារ។ ទិន្នន័យនៃសូចនាករនេះអាចជះឥទ្ធិពលដោយផ្ទាល់ទៅលើអត្រាគ្មានការងារធ្វើ និងការចំណាយរបស់អ្នកប្រើប្រាស់ ស្របពេលដែលទីផ្សារការងារដែលកំពុងតែកើនឡើង និងទំនុកចិត្តអ្នកប្រើប្រាស់ខ្ពស់។ និងផ្ទុយមកវិញ ប្រសិនបើទិន្នន័យនៃសូចនាករនេះកើនឡើងខ្ពស់ នោះវាបង្ហាញពីការធ្លាក់ចុះនៃសេដ្ឋកិច្ច និងកាត់បន្ថយតម្រូវការអ្នកប្រើប្រាស់ផងដែរ។ លើសពីនេះ ការទាមទារភាពគ្មានការងារក៏មានឥទ្ធិពលលើការចំណាយរបស់រដ្ឋាភិបាល ការវិនិយោគអាជីវកម្ម និងការប្រែប្រួលទីផ្សារភាគហ៊ុន ដែលទាំងអស់នេះហើយ ទើបបានជាអ្នកបង្កើតគោលនយោបាយ អាជីវកម្ម និងអ្នកវិនិយោគទាំងឡាយប្រើប្រាស់ទិន្នន័យសូចនាករនេះវាយតម្លៃសុខភាពសេដ្ឋកិច្ចទាំងមូល និងធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព។
|English Version|
⭐️ Key Takeaways
– Initial Jobless Claims data provides insights into the health of the labor market and the overall economy.
– Initial Jobless Claims data refers to the number of new unemployment insurance claims filed each week.
– Factors that influence this indicator.
– The importance of initial jobless claims.
– The impact of initial jobless claims on the economy.
⭐️ Understand about Initial Jobless Claims
It refers to the number of individuals who have filed for unemployment insurance benefits for the first time during a given period, typically a week. It is an important economic indicator that provides insight into the health of the labor market.
⭐️ When is the initial jobless claims data released?
The report is released on Thursday mornings at 7:30 PM (Cambodia Time).
⭐️ The importance of initial jobless claims
The initial jobless claims report is important because it is viewed as a leading economic indicator that provides clues about what’s going on in the job market. Moreover, it usually shows an inverse relationship between initial claims and employment. Below are the relationships between initial claims and employment:
If the initial jobless claims fall, it means the employment rate tends to increase, or we can say the unemployment rate tends to decrease. This can signal higher disposable income, leading to higher consumption and stronger economic growth.
However, if the initial jobless claims rise, it means the employment rate tends to decrease, or we can say the unemployment rate tends to increase. Therefore, it can signal lower disposable income, lower consumption, and weaker economic growth as well.
⭐️ Factors that influence the Initial Jobless Claims
The factors that influence initial jobless claims can vary depending on various economic and labor market conditions. However, some common factors that can impact initial jobless claims include:
– Economic conditions
– Business cycles
– Industry-specific factors
– Government policies
⭐️ The impact of initial jobless claims on the economy
Initial jobless claims are a critical economic indicator reflecting the health of the job market. They directly impact the unemployment rate and consumer spending, with low claims suggesting a growing job market and higher consumer confidence, while high claims indicate economic contraction and reduced consumer demand. Additionally, jobless claims influence government spending, business investment, and stock market volatility, making it crucial for policymakers, businesses, and investors to gauge the overall economic health and make informed decisions.