⭐️ គន្លឹះសំខាន់
– Producer Price Index ជាការវាស់វែងនៃការប្រែប្រួលជាមធ្យមរបស់តម្លៃទំនិញ និងសេវាកម្មដែលអ្នកផលិតក្នុងស្រុកទទួលបានសម្រាប់ទិន្នផលរបស់ពួកគេនៅក្នុងរយៈពេលកំណត់មួយ។
– កត្តាដែលជះឥទ្ធិពលលើសូចនាករនេះ។
– សារៈសំខាន់នៃសូចនាករ Producer Price Index ។
– ឥទ្ធិពលនៃសូចនាករ Producer Price Index លើសេដ្ឋកិច្ច។
⭐️ ឈ្វេងយល់ពី Producer Price Index
PPI(Producer Price Index)ត្រូវបានគេប្រើប្រាស់ដើម្បីតាមដានអត្រាអតិផរណាពីទស្សនៈរបស់អ្នកផលិត។
វាជាការវាស់វែងនៃការប្រែប្រួលជាមធ្យមរបស់តម្លៃទំនិញ និងសេវាកម្មដែលអ្នកផលិតក្នុងស្រុកទទួលបានសម្រាប់ទិន្នផលរបស់ពួកគេនៅក្នុងរយៈពេលកំណត់មួយ។
តើទិន្នន័យការទាមទារភាពគ្មានការងារធ្វើតែងតែចេញផ្សាយនៅពេលណា?
ទិន្នន័យនេះតែងតែចេញផ្សាយនៅថ្ងៃទី១៣ ឬ ១៥ ម៉ោង ៧:៣០ នាទីយប់ ជារៀងរាល់ខែ ហើយទិន្នន័យ PPI របស់ខែកក្កដា នឹងចេញផ្សាយនៅខែសីហាជានិច្ច។
⭐️យល់ដឹងបន្ថែមអំពីសូចនាករ Producer Price Index
ប្រសិន បើ PPI ខ្ពស់ជាងការរំពឹងទុក នោះវាអាចជំរុញឲ្យអត្រាការប្រាក់ខ្ពស់ជាងមុន ហើយវាក៏អាចបង្កើនតម្លៃរូបិយប័ណ្ណ ដែលជាកត្តា នាំឲ្យរូបិយប័ណ្ណនោះកាន់តែរឹងមាំជាងមុន។
ប្រសិន បើ PPI ថយចុះខ្លាំងជាងការរំពឹងទុក នោះវាអាចជាសញ្ញាថាអតិផរណាកំពុងថយចុះ ហើយអត្រាការប្រាក់អាចនឹងធ្លាក់ចុះ ដែល នាំឲ្យរូបិយប័ណ្ណចុះខ្សោយជាងមុន ។
⭐️ សារៈសំខាន់នៃសូចនាករ Producer Price Index
PPI តាមដានអតិផរណាពីទស្សនៈនៃអ្នកផលិតក្នុងឧស្សាហកម្ម និងអាជីវកម្ម។ ដូចនេះ សូចនាករនេះអាចវាស់វែងការផ្លាស់ប្តូរនៃតម្លៃ មុនពេលអ្នកប្រើប្រាស់ទិញទំនិញ និងសេវាកម្មសម្រេចចុងក្រោយ ដែលជាហេតុដែលអ្នកវិភាគជាច្រើនប្រើវាដើម្បីព្យាករណ៍អតិផរណាមុនពេលទិន្នន័យ CPI ចេញ ។
⭐️ កត្តាដែលមានឥទ្ធិពលលើ Producer Price Index
កត្តាដែលមានឥទ្ធិពលលើ PPI រួមមាន:
• តម្លៃនៃវត្ថុធាតុដើម
• កម្លាំងពលកម្ម
• ការចំណាយផ្សេងៗទៀត
⭐️ឥទ្ធិពលនៃសូចនាករសន្ទស្សន៍តម្លៃអ្នកផលិតលើសេដ្ឋកិច្ច
នៅពេលដែល PPI កើនឡើងខ្លាំង វាធ្វើឲ្យអតិផរណាតម្លៃទំនិញប្រើប្រាស់នាពេលអនាគកើនឡើង ជាកត្តាដែលកាត់បន្ថយអំណាចនៃលុយឬការទិញរបស់ប្រជាជន។ ធនាគារកណ្តាលតែងចាំមើលតួលេខ PPI ដើម្បីរក្សាស្ថិរភាពតម្លៃនៅពេលចាំបាច់។ ការកើនឡើងនៃ PPI អាចជំរុញឱ្យ Federal Reserve ដំឡើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់អតិផរណា ដែលអាចធ្វើឱ្យការខ្ចីលុយសម្រាប់អាជីវកម្ម កាន់តែថ្លៃ (មានអត្រាការប្រាក់)។
|English Version|
⭐️ Key Takeaways
– The Producer Price Index is an economic indicator that is used to assess the inflation rate from the producer’s point of view.
– Factors that influence this indicator.
– The importance of the Producer Price Index.
– The impact of the Producer Price Index on the economy.
⭐️ About Producer Price Index
The Producer Price Index (PPI) is an economic indicator that is used to assess the inflation rate from the producer’s point of view. PPI measures the change in the selling prices, or wholesale prices, received by domestic producers for their output.
⭐️ When is Producer Price Index data released?
This data is released at 7:30 PM every month usually around the 13th or 15th. July PPI data is scheduled to be released in August.
⭐️Understand more about the Producer Price Index
If the PPI is larger than expected, it can push interest rates higher and increase currency value, leading to a stronger currency.
If the PPI decreases significantly, it may be a signal that inflation is decreasing and that interest rates may go down, leading to a weaker currency.
⭐️ The importance of the Producer Price Index
The Producer Price Index looks at inflation from the perspective of business and industry. This allows us to measure price changes prior to consumer’s final purchases of products and services. Because of this, many analysts use it to anticipate inflation before the CPI.
⭐️ Factors that influence this indicator
The factors that influence PPI include:
• Price of Raw ingredient
• Labor force
• Other expense
⭐️ The impact of the Producer Price Index on the economy
When the PPI of an economy is rising strongly, it tends to result in future inflation in the prices of consumer goods that discourage consumers from saving and also reduce their purchasing power. Policymakers keep a watch on PPI figures to maintain price stability when required. A jump in the PPI might help prompt the Federal Reserve to hike interest rates in a move to curb inflation, which can make it more expensive for consumers and businesses to borrow money.