គន្លឹះសំខាន់
– ADP Nonfarm Employment Change គឺជារបាយការណ៍សេដ្ឋកិច្ចប្រចាំខែនៃការងារដែលចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ ADP។
– ADP Nonfarm Employment Change ផ្តល់នូវការព្យាករណ៍អំពីចំនួនការងារដែលបានបន្ថែម ឬបាត់បង់នៅក្នុងវិស័យឯកជននៅក្នុងសេដ្ឋកិច្ចសហរដ្ឋអាមេរិក។
– កត្តាដែលជះឥទ្ធិពលដល់ ADP Nonfarm Employment Change
– សារៈសំខាន់នៃ ADP Nonfarm Employment Change
ឈ្វេងយល់ពី ADP Nonfarm Employment Change

ADP Nonfarm Employment Change ឬជាភាសាខ្មែរហៅថា ទិន្នន័យការងារ ADP គឺជារបាយការណ៍សេដ្ឋកិច្ចប្រចាំខែដែលចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ ADP ដែលវាស់វែងលើការផ្លាស់ប្តូរនៃចំនួនបុគ្គលិកនៅក្នុងវិស័យឯកជន ដែលមិនរាប់បញ្ចូលនូវវិស័យកសិកម្មឡើយ។ របាយការណ៍នេះគឺផ្អែកទៅលើទិន្នន័យប្រាក់បៀវត្សរ៍ ដែលបានមកពីបណ្តាអាជីវកម្មនានាប្រហែល 400,000 នៅឯសហរដ្ឋអាមេរិក ដោយក្នុងនោះមានបុគ្គលិកប្រហែល 23 លាននាក់។
តើទិន្នន័យ ADP Nonfarm Employment Chang តែងតែចេញផ្សាយនៅពេលណា?
ADP Nonfarm Employment Change តែងតែចេញផ្សាយជារៀងរាល់ពីរថ្ងៃមុនការចេញផ្សាយរបាយការណ៍ស្ថានភាពការងាររបស់ការិយាល័យស្ថិតិការងារ ដែលជាទូទៅគឺនៅរៀងរាល់ថ្ងៃសុក្រនៃសប្តាហ៍ដំបូងនៃខែនីមួយៗ។
សារៈសំខាន់នៃរបាយការណ៍ ADP Nonfarm Employment Change
ADP Nonfarm Employment Change មានសារៈសំខាន់ ព្រោះវាផ្តល់នូវការព្យាករណ៍អំពីចំនួនការងារដែលបានបន្ថែម ឬបាត់បង់នៅក្នុងវិស័យឯកជននៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក។ លើសពីនេះទៅទៀត របាយការណ៍ ADP គឺជាសូចនាករសេដ្ឋកិច្ចដែលមានឥទ្ធិពល ដែលអាចប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុ រួមទាំងទីផ្សារ Forex និងទីផ្សារភាគហ៊ុនផងដែរ។
ដូច្នេះ នៅពេលដែលទិន្នន័យនៃសូចនាករនេះកើនឡើង វាបង្ហាញថាមនុស្សភាគច្រើនមានការងារធ្វើនៅក្នុងវិស័យមិនមែនកសិកម្ម ដែលជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ច។ ការកើនឡើងនេះអាចនាំឱ្យមានការកើនឡើងនៃការចំណាយរបស់អ្នកប្រើប្រាស់ និងកំណើនសេដ្ឋកិច្ចទាំងមូលបានផងដែរ។ ម្យ៉ាងវិញទៀត នៅពេលដែលទិន្នន័យ ADP Nonfarm Employment Change មានការថយចុះ វាបង្ហាញថាមានចំនួនមនុស្សតិចជាងមុនដែលធ្វើការនៅក្នុងវិស័យមិនមែនកសិកម្ម ដែលជាសញ្ញាអវិជ្ជមានសម្រាប់សេដ្ឋកិច្ច។ ការថយចុះនេះអាចនាំឱ្យមានការថយចុះនៃការចំណាយរបស់អ្នកប្រើប្រាស់ និងធ្វើឱ្យសេដ្ឋកិច្ចទាំងមូលធ្លាក់ចុះផងដែរ។
កត្តាសំខាន់ៗដែលមានឥទ្ធិពលលើ ADP Nonfarm Employment Change៖
- និន្នាការការងារ
- ទំហំអាជីវកម្ម និងឧស្សាហកម្ម
- គោលនយោបាយរបស់រដ្ឋាភិបាល
- លក្ខខណ្ឌសេដ្ឋកិច្ចសកល
|English Version|
Key Takeaways
– ADP Nonfarm Employment Change is an employment monthly economic report published by the ADP Research Institute.
– ADP Nonfarm Employment Change provides a forecast of the number of jobs added or lost in the private sector of the US economy.
– Factors that influence ADP Nonfarm Employment Change
– The importance of ADP Nonfarm Employment Change
Understand about ADP Nonfarm Employment Change

ADP Nonfarm Employment Change is a monthly economic report published by the ADP Research Institute that measures the change in the number of employed people in the nonfarm private sector of the United States economy. The report is based on payroll data from around 400,000 U.S. businesses, covering around 23 million employees.
When will the ADP Nonfarm Employment Changes data be released?
The ADP Nonfarm Employment Change is released two days prior to the Bureau of Labor Statistics’ employment situation report, which is available on the first Friday of each month.
The Importance of ADP Nonfarm Employment Change
ADP Nonfarm Employment Status is important because it provides a forecast of the number of jobs added or lost in the private sector of the US economy. Moreover, the ADP report is an important economic indicator that can impact financial markets, including the forex and stock markets.
So when this indicator increases, it indicates that more people have been employed in the nonfarm sector compared to the previous month, which is generally seen as a positive sign for the economy. This can lead to an increase in consumer spending and overall economic growth. On the other hand, when the ADP Nonfarm Employment Change decreases, it suggests that fewer people have been employed in the nonfarm sector compared to the previous month, which is generally seen as a negative sign for the economy. This can lead to a decrease in consumer spending and overall economic growth.
The key factors that influence the ADP Nonfarm Employment Status report:
- Employment Trends
- Business Size and Industry
- Government Policies
- Global Economic Conditions