⭐️ គន្លឹះសំខាន់
- Nonfarm Payroll (NFP) ជាសូចនាករសេដ្ឋកិច្ច ដែលផ្តល់ព័ត៌មានសំខាន់ៗស្ដីពីនិកម្មភាព (ភាពគ្មានការងារធ្វើ) កំណើនការងារ និងបញ្ជីប្រាក់បៀវត្សរ៍ ដោយមិនរាប់បញ្ចូលនូវចំនួនកសិករ ឬអ្នកមិនជាប់ពន្ធកាត់ទុកឡើយ។
- សារៈសំខាន់នៃ Nonfarm Payroll (NFP)។
- កត្តាដែលជះឥទ្ធិពលលើ Nonfarm Payroll (NFP)។
- ឥទ្ធិពលនៃ Nonfarm Payroll (NFP)។
⭐️ ឈ្វេងយល់ពី Nonfarm Payroll (NFP)
NFP (NonFarm Payroll) គឺជាសូចនាករសេដ្ឋកិច្ច ដែលផ្តល់ព័ត៌មានសំខាន់ៗស្ដីពីនិកម្មភាព (ភាពគ្មានការងារធ្វើ) កំណើនការងារ និងបញ្ជីប្រាក់បៀវត្សរ៍ ដោយមិនរាប់បញ្ចូលនូវចំនួនកសិករ ឬអ្នកមិនជាប់ពន្ធកាត់ទុកឡើយ។
⭐️ តើទិន្នន័យ Nonfarm Payroll (NFP) តែងតែចេញផ្សាយនៅពេលណា?
ទិន្នន័យនេះតែងតែចេញផ្សាយនៅ ថ្ងៃសុក្រនៃសប្តាហ៍ទី១ នៅចន្លោះពីម៉ោង១៩:៣០ និង២០:៣០ នាទីល្ងាច (ម៉ោងនៅក្នុងព្រះរាជាណាចក្រកម្ពុជា) ជារៀងរាល់ខែ ហើយទិន្នន័យ NFP របស់ខែកក្កដា នឹងចេញផ្សាយនៅខែសីហាជានិច្ច។
⭐️ សារៈសំខាន់នៃរបាយការណ៍ Nonfarm Payroll (NFP)
NFP (NonFarm Payroll) មានសារៈសំខាន់ ព្រោះវាផ្តល់នូវការយល់ដឹងសំខាន់ៗអំពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារការងារ ការជះឥទ្ធិពលលើការរំពឹងទុកនៃអត្រាការប្រាក់ ការប៉ះពាល់ដល់អារម្មណ៍ទីផ្សារ និងជាពិសេសវាអាចជួយឱ្យអ្នកត្រេតអាចសម្រេចចិត្តនៅក្នុងការជួញដូរដ៏ត្រឹមត្រូវបានផងដែរ។ ចំនួនការងារត្រូវបានបង្កើតបន្ថែម ឬបាត់បង់ក្នុងរយៈពេលជាក់លាក់មួយ អាចបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចរបស់ប្រទេស ព្រមទាំងអាចឲ្យសញ្ញាណពីការសម្រេចចិត្ត ឬសកម្មភាពលើគោលនយោបាយរូបិយប័ណ្ណ (Monetary Policy) នៃធនាគារកណ្តាល។
⭐️ កត្តាដែលជះឥទ្ធិពលលើ Nonfarm Payroll (NFP)
កត្តាដែលជះឥទ្ធិពលលើការ NFP អាចប្រែប្រួលអាស្រ័យលើលក្ខខណ្ឌសេដ្ឋកិច្ច និងទីផ្សារការងារផ្សេងៗ។ តែទោះជាយ៉ាងណាក៏ដោយ មានកត្តាទូទៅមួយចំនួនដែលអាចប៉ះពាល់ដល់ NFP រួមមាន ទិន្នន័យគ្មានការងារធ្វើប្រចាំសប្តាហ៍ ADP employment changes របាយការណ៍ Purchasing Managers’ Index ប្រចាំខែក៏អាចមានឥទ្ធិពលលើរបាយការណ៍ NFPផងដែរ។
⭐️ ឥទ្ធិពលនៃ Nonfarm Payroll (NFP)
- ឥទ្ធិពលនៃ Nonfarm Payroll (NFP) លើសេដ្ឋកិច្ច NonFarm Payroll គឺជាសូចនាករសេដ្ឋកិច្ចដ៏សំខាន់ដែលឆ្លុះបញ្ចាំងពីសុខភាពនៃទីផ្សារការងារ។ ការកើនឡើងនៃ Nonfarm Payroll (NFP) បង្ហាញពី សេដ្ឋកិច្ចដែលកំពុងតែរីកចម្រើន ហើយប្រសិនបើ NFP កើនឡើងលឿន នោះមានន័យថា អត្រាអតិផរណានឹងកើតមានឡើង ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចផងដែរ។
- ឥទ្ធិពលនៃ Nonfarm Payroll (NFP) លើសន្ទស្សន៍ទីផ្សារ ដែលប៉ះពាល់ដល់តម្លៃប្រាក់ដុល្លារប្រសិនបើ NFP កើនឡើង នោះការរំពឹងទុកអត្រាការប្រាក់ខ្ពស់ជាងមុន ដែលជាកត្តានាំឱ្យប្រាក់ដុល្លារឡើងថ្លៃ។ តែបើ NFP ថយចុះនោះផ្ទុយមកវិញ គឺតម្លៃប្រាក់ដុល្លារធ្លាក់ចុះ។”
|English Version|
⭐️ Key takeaway
- Nonfarm Payroll (NFP) is an economic indicator that provides important information on the unemployment rate, employment growth, and payroll, excluding the number of farmers or non-taxpayers.
- The importance of Nonfarm Payroll (NFP).
- Factors that influence this indicator.
- The impact of Nonfarm Payroll (NFP).
⭐️ Understand about NFP
Nonfarm Payroll (NFP) is an economic indicator that provides important information on the unemployment rate, employment growth, and payroll, excluding the number of farmers or non-taxpayers.
⭐️ When is the NFP data released?
Nonfarm Payroll (NFP) is usually released on the Friday of the first week between 19:30 and 20:30 pm (Cambodian time) each month, and the July NFP data will be released in August.
⭐️ The importance of Nonfarm Payroll (NFP)
Nonfarm Payroll (NFP) is important because it provides important insights into the current state of the labor market, the impact on interest rate expectations, the impact on market sentiment, and in particular it can help traders make proper decisions in trading as well. Non-farm payrolls offer insights into the state of employment across the country. The number of jobs added or lost in a month can indicate the strength of the economy and how the Federal Reserve might act on monetary policy.
⭐️ Factors that influence this indicator
Other employment figures such as weekly jobless data, ADP employment changes, and employment constituents of the monthly data and Purchasing Managers’ Index report may also influence non-farm payroll reports.
⭐️ The impact of NFP (Nonfarm Payroll)
👉Influence of NFP (Nonfarm Payroll) on the economy
The non-farm payroll report is an important economic indicator that reflects the health of the labor market. It measures how many people are employed in the US, excluding farm workers and some other job types. A rising non-farm payroll number indicates a growing economy. However, if non-farm payrolls rise too rapidly, it could lead to inflation which could hurt the economy as well. And vice versa.
👉Influence of NFP (Nonfarm Payroll) on the dollar
The non-farm payroll report is an important economic indicator that can affect the dollar price. If the non-farm payroll number rises, it may lead to expectations of higher interest rates which can push the dollar higher. Conversely, if the non-farm payroll number declines, it may lead to expectations of lower interest rates which can cause the dollar to depreciate.