⭐️ គន្លឹះសំខាន់
- អង្គការ OPEC ជាអង្គការអន្តររដ្ឋាភិបាលដែលមានប្រទេសនាំចេញប្រេងចំនួន 13 ដែលសម្របសម្រួលគោលនយោបាយប្រេងរបស់សមាជិករបស់ខ្លួន។
- អង្គការ OPEC ត្រូវបានបង្កើតឡើងនៅឆ្នាំ 1960 ដើម្បីរារាំងប្រទេសធំៗដែលផលិតប្រេងនៅក្នុងពិភពលោកពីការបញ្ចុះ និងតម្លើងតម្លៃប្រេង។
- គោលបំណងនៃការចេញផ្សាយរបាយការណ៍របស់អង្គការ OPEC
- តម្លៃប្រេងគោលដៅ
- គោលដៅរបស់អង្គការ OPEC
- ឥទ្ធិពលរបស់អង្គការ OPEC លើសេដ្ឋកិច្ច និងពាណិជ្ជកម្ម
⭐️ ឈ្វេងយល់ពី OPEC
OPEC ឬ Organization of the Petroleum Exporting Countries (អង្គការនៃក្រុមប្រទេសនាំប្រេងចេញ) គឺជាអង្គការអន្តររដ្ឋាភិបាលចំនួន 13 ប្រទេសនាំចេញប្រេង ដែលសម្របសម្រួលគោលនយោបាយប្រេងរបស់សមាជិករបស់ខ្លួន។
⭐️ ហេតុអ្វីបានជា OPEC ត្រូវបានបង្កើតឡើង?
OPEC ត្រូវបានបង្កើតឡើងនៅឆ្នាំ 1960 ដើម្បីរារាំងប្រទេសធំៗដែលផលិតប្រេងនៅក្នុងពិភពលោកពីការបញ្ចុះ និងតម្លើងតម្លៃប្រេងខ្លាំងពេក។ ដូច្នេះ នៅពេលដែលប្រទេសមួយកាត់បន្ថយតម្លៃប្រេង ប្រទេសផ្សេងទៀតនឹងធ្វើដូចគ្នាដើម្បីប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ នោះវានឹងអាចនាំឱ្យមានការថយចុះនៃទុនបម្រុងប្រេងក្នុងអត្រាលឿនជាងមុន។
⭐️ តើរបាយការណ៍ OPEC តែងតែចេញផ្សាយនៅពេលណា?
OPEC តែងតែចេញផ្សាយរបាយការណ៍ទីផ្សារប្រេងប្រចាំខែរបស់ខ្លួននៅចន្លោះពាក់កណ្តាលខែនីមួយៗ។
⭐️ គោលបំណងនៃការចេញផ្សាយរបាយការណ៍ OPEC
គោលបំណងនៃការចេញផ្សាយរបាយការណ៍ OPEC គឺ ដើម្បីផ្តល់នូវបច្ចុប្បន្នភាព និងការវិភាគលើទីផ្សារប្រេងពិភពលោក រួមទាំងសក្ដានុពលនៃការផ្គត់ផ្គង់ និងតម្រូវការ កម្រិតផលិតកម្ម និងនិន្នាការតម្លៃប្រេង។
⭐️ តម្លៃប្រេងគោលដៅ
តម្លៃប្រេងគោលដៅគឺ $70-$80 ក្នុងមួយបារ៉ែល។ ហើយប្រសិនបើតម្លៃប្រេងធ្លាក់ចុះក្រោមតម្លៃគោលដៅ នោះបណ្តាប្រទេស OPEC នឹងដាក់កម្រិតលើការផ្គត់ផ្គង់របស់ពួកគេ ដូច្នេះតម្លៃអាចកើនឡើងខ្ពស់។
⭐️ ប្រទេសទាំង 13 ដែលចូលជាសមាជិកនៃអង្គការ OPEC & ⭐️ ប្រទេសទាំង 5 ដែលប្រើប្រាស់ប្រេងច្រើនជាងគេ
ប្រទេសទាំង 13 ដែលចូលជាសមាជិកនៃអង្គការ OPEC៖ អាល់ហ្សេរី, អង់ហ្គោឡា, កុងហ្គោ, អេក្វាទ័រហ្គីណេ, ហ្គាបុង, អ៊ីរ៉ង់, អ៊ីរ៉ាក់, គុយវ៉ែត, លីប៊ី, នីហ្សេរីយ៉ា, អារ៉ាប៊ីសាអូឌីត, អេមីរ៉ាតអារ៉ាប់រួម, និងវ៉េណេស៊ុយអេឡា។
ប្រទេសទាំង 5 ដែលប្រើប្រាស់ប្រេងច្រើនជាងគេ៖ សហរដ្ឋអាមេរិក, សាធារណរដ្ឋប្រជាមានិតចិន, ឥណ្ឌា, ជប៉ុន, និងរុស្ស៊ី។
⭐️ តើ OPEC មានគោលដៅចំនួនប៉ុន្មាន?
OPEC មានគោលដៅចំនួន 3 គឺ៖
1. រក្សាតម្លៃប្រេងឱ្យមានស្ថិរភាព៖
ដើម្បីរក្សាស្ថិរភាពតម្លៃប្រេងដោយការសម្របសម្រួលផលិតកម្មប្រេងរបស់សមាជិករបស់ខ្លួនតាមរយៈកូតា។
2. កាត់បន្ថយការប្រែប្រួលតម្លៃប្រេង៖
ដើម្បីកាត់បន្ថយការប្រែប្រួលតម្លៃប្រេង ដោយសង្ឃឹមថានឹងធ្វើឱ្យការផលិត និងការផ្គត់ផ្គង់ប្រេងទទួលបានផលចំណេញតាមដែលអាចធ្វើបានសម្រាប់សមាជិក OPEC។
3. កាត់បន្ថយអតិរេក និងកង្វះខាត៖
កែសម្រួលការផ្គត់ផ្គង់ប្រេង ដើម្បីទប់ទល់នឹងអតិរេក និងការខ្វះខាត ដែលជាលទ្ធផលអាចជួយកាត់បន្ថយការប្រែប្រួលតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ។
⭐️ តើរបាយការណ៍ OPEC មានឥទ្ធិពលយ៉ាងដូចម្ដេចខ្លះចំពោះសេដ្ឋកិច្ច?
តួនាទីរបស់អង្គការ OPEC គឺរក្សាស្ថិរភាពតម្លៃនៅក្នុងទីផ្សារប្រេងអន្តរជាតិ ដើម្បីទប់ស្កាត់ការប្រែប្រួលដ៏ធំនៃតម្លៃនៅពេលដែលតម្លៃប្រេងឥន្ធនៈត្រូវបានកំណត់នៅជុំវិញពិភពលោក។ ប្រេងជាវត្ថុដែលចាំបាច់ក្នុងការផលិតទំនិញ ដើម្បីប្រែក្លាយវត្ថុធាតុដើមទៅជាផលិតផលសម្រេចតាមរយៈការដឹកជញ្ជូន និងថ្លៃដើមផលិតកម្ម។ ប្រសិនបើថ្លៃដើមនៃការផលិតកើនឡើង នោះផលិតផលកាន់តែថ្លៃ។ ម្យ៉ាងវិញទៀត គ្រួសារភាគច្រើនប្រើប្រាស់ប្រេងជាថាមពល ដូច្នេះតម្លៃប្រេងកាន់នឹងកាន់តែឡើងខ្ពស់សម្រាប់អ្នកប្រើប្រាស់។ ដោយសារតម្លៃប្រេងឡើងថ្លៃ ធ្វើឱ្យថ្លៃដើមនៃការផលិត (ដែលត្រូវបានបញ្ជូនទៅអ្នកប្រើប្រាស់) នឹងឡើងថ្លៃ ដែលទាំងអស់នេះអាចបណ្តាលឱ្យថ្លៃចំណាយក្នុងការរស់នៅខ្ពស់។ នេះនាំឱ្យមានអតិផរណាខ្ពស់ និងអាចកាត់បន្ថយកំណើនសេដ្ឋកិច្ចផងដែរ។
|English Version|
⭐️ Key takeaway
- OPEC is an intergovernmental organization 13 countries oil-exporting countries that coordinates the petroleum policies of its members.
- OPEC was formed in 1960 to prevent the world’s largest oil producers from lowering the price of oil.
- Purpose of releasing the OPEC report
- The oil target price
- Goals of OPEC
- The impact of OPEC on the economy and trading
⭐️ Understand about OPEC
OPEC or Organization of the Petroleum Exporting Countries is an intergovernmental organization of 13 countries oil-exporting countries that coordinate the petroleum policies of its members.
⭐️ Why OPEC was formed?
OPEC was formed in 1960 to prevent the world’s largest oil producers from lowering the price of oil. So, once one country reduces its oil price, other countries will do so to compete in the international market. This would lead to a depletion of oil reserves at a more rapid rate.
⭐️ When is the OPEC report released?
OPEC released its monthly oil market reports around the middle of each month.
⭐️ Purpose of releasing the OPEC report
Purpose of releasing this report: to provide updates and analysis on the global oil market, including supply and demand dynamics, production levels, and price trends.
⭐️ The oil target price
The target price for oil is currently between $70 and $80 per barrel. If prices drop below those levels then OPEC countries will restrict their supply so prices can push higher.
⭐️ What are the 13 countries? & The top 5 biggest consumers of oil
The 13 countries of OPEC: The Organization of the Petroleum Exporting Countries (OPEC) has 13 members: Algeria, Angola, Congo, Equatorial Guinea, Gabon, Iran, Iraq, Kuwait, Libya, Nigeria, Saudi Arabia, the United Arab Emirates, and Venezuela.
The top 5 biggest consumers of oil: The United States of America, the People’s Republic of China, India, Japan, and Russia.
⭐️ Goals of OPEC
OPEC has 3 main goals:
1. Keep oil prices stable:
To keep oil prices stable by coordinating its members’ oil production through quotas.
2. Reduce oil price volatility:
To reduce oil price volatility, in the hope of making the production and supply of oil as profitable as possible for OPEC members
3. Minimize surpluses and shortages:
Adjust the supply of oil to combat surpluses and shortages which in turn can help reduce the volatility of oil prices on international markets.
⭐️ How can the OPEC report affect the economy?
OPEC’s role is to stabilize prices in international oil markets to prevent large movements in prices. It plays a part when petrol prices are set around the world. Oil is also needed in the manufacturing of goods to turn raw ingredients into the finished product through transportation and manufacturing costs. If the costs to produce increase, products become more expensive, and this will be passed on to the consumer. Households also use oil for energy so higher oil prices mean higher bills for consumers. As higher oil prices increase the cost of manufacturing (which is passed onto the consumer) and increase the cost of utilities to consumers, this can all cause higher living costs. This, in turn, leads to higher inflation and reduced economic growth.