គន្លឹះសំខាន់
– បរិត្តផរណា គឺជាពាក្យសេដ្ឋកិច្ចដែលប្រើដើម្បីពិពណ៌នាអំពីការថយចុះនៃតម្លៃទូទៅនៃទំនិញ និងសេវាកម្មនៅក្នុងសេដ្ឋកិច្ចក្នុងរយៈពេលមួយ។
– បរិត្តផរណា គឺជាការថយចុះនៃតម្លៃទូទៅនៃទំនិញ និងសេវាកម្ម ដែលអាចបណ្តាលមកពីកត្តាមួយចំនួនដូចជា ការថយចុះនៃការចំណាយរបស់អ្នកប្រើប្រាស់ ការជឿនលឿននៃបច្ចេកវិទ្យា ការបន្ថយថ្លៃដើមផលិតកម្ម និងការផលិតទំនិញលើសជាដើម។
– ផលប៉ះពាល់នៃបរិត្តផរណាគឺការធ្លាក់ចុះនៃតម្លៃ។
– ដើម្បីយល់ឱ្យបានច្បាស់ពីបរិត្តផរណា យើងចាំបាច់ណាស់ក្នុងការប្រៀបធៀបវាជាមួយនឹងសមភាគីរបស់វា គឺអតិផរណា។
– ធនាគារកណ្តាលដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ និងដោះស្រាយវិបត្តិបរិត្តផរណា។
– បើមើលមួយភ្លែត បរិត្តផរណានេះអាចហាក់ដូចផ្តល់ផលល្អដល់សេដ្ឋកិច្ច ព្រោះវាស្រដៀងគ្នាទៅនឹងការទទួលបានការបញ្ចុះតម្លៃទំនិញ។
ឈ្វេងយល់ពីបរិត្តផរណា
បរិត្តផរណា គឺជាពាក្យសេដ្ឋកិច្ចដែលប្រើដើម្បីពិពណ៌នាអំពីការថយចុះនៃតម្លៃទូទៅនៃទំនិញ និងសេវាកម្មនៅក្នុងសេដ្ឋកិច្ចក្នុងរយៈពេលមួយ។ ម្យ៉ាងវិញទៀត វាគឺផ្ទុយពីអតិផរណា ដែលពាក់ព័ន្ធនឹងការកើនឡើងតម្លៃជាបន្តបន្ទាប់ទៅលើទំនិញ និងសេវាកម្ម។

មូលហេតុនៃបរិត្តផរណា
បរិត្តផរណា គឺជាការថយចុះនៃតម្លៃទូទៅនៃទំនិញ និងសេវាកម្ម ដែលអាចបណ្តាលមកពីកត្តាមួយចំនួនដូចជា ការថយចុះនៃការចំណាយរបស់អ្នកប្រើប្រាស់ ការជឿនលឿននៃបច្ចេកវិទ្យា ការបន្ថយថ្លៃដើមផលិតកម្ម និងការផលិតទំនិញលើសជាដើម។ ការធ្លាក់ចុះនៃតម្លៃទំនិញ កម្រិតបំណុលខ្ពស់អាចនាំឱ្យមានការកាត់បន្ថយការចំណាយ និងមានបរិត្តផរណាប្រាក់ឈ្នួលដោយសារលក្ខខណ្ឌទីផ្សារការងារ ឬក៏ស្វ័យប្រវត្តិកម្មក៏អាចរួមចំណែកដល់សម្ពាធបរិត្តផរណាផងដែរ។ ជាងនេះទៅទៀត លក្ខខណ្ឌសេដ្ឋកិច្ចសកល និងការរំពឹងទុកនៃបរិត្តផរណានាពេលអនាគតអាចធ្វើឱ្យបាតុភូតនេះកាន់តែធ្ងន់ធ្ងរ ដែលនាំទៅដល់ការថយចុះនៃតម្រូវការ និងអស្ថិរភាពសេដ្ឋកិច្ចបានផងដែរ។
បរិត្តផរណាអាចបណ្តាលមកពីកត្តាវិជ្ជមានមួយចំនួនដូចជាការច្នៃប្រឌិតបច្ចេកវិទ្យា។ ម្យ៉ាងវិញទៀត ប្រសិនបើមានកម្រិតបរិត្តផរណាធ្ងន់ធ្ងរ នោះវាអាចជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចដូចជា ការកាត់បន្ថយកំណើនសេដ្ឋកិច្ច ការកើនឡើងភាពអត់ការងារធ្វើ និងអស្ថិរភាពហិរញ្ញវត្ថុជាដើម។ ដូច្នេះ ធនាគារកណ្តាល និងអ្នកបង្កើតគោលនយោបាយជារឿយៗតែងតែអនុវត្តវិធានការដើម្បីការពារកម្រិតបរិត្តផរណាកុំមានស្ថានភាពធ្ងន់ធ្ងរ ដែលវិធានការក្នុងការទប់ស្កាត់នោះមានដូចជា៖ គោលនយោបាយរូបិយវត្ថុ និងសារពើពន្ធ ដើម្បីជំរុញតម្រូវការ និងរក្សាកម្រិតអតិផរណាឱ្យមានស្ថិរភាព។
ផលប៉ះពាល់នៃបរិត្តផរណា
ផលប៉ះពាល់នៃបរិត្តផរណាគឺការធ្លាក់ចុះនៃតម្លៃ។ តាមផ្នែកសេដ្ឋកិច្ច ផលប៉ះពាល់នៃបរិត្តផរណាអាចនាំឱ្យមានការថយចុះនៃការចំណាយរបស់អ្នកប្រើប្រាស់ កាត់បន្ថយការវិនិយោគអាជីវកម្ម និងការធ្លាក់ចុះសក្តានុពលនៅក្នុងសកម្មភាពសេដ្ឋកិច្ច។ សម្រាប់អាជីវកម្ម បរិត្តផរណាអាចបង្កបញ្ហាប្រឈម ដូចជាការធ្លាក់ចុះនៃប្រាក់ចំណេញ និងកាត់បន្ថយការចំណាយជាដើម។
អតិផរណា vs បរិត្តផរណា
ដើម្បីយល់ឱ្យបានច្បាស់ពីបរិត្តផរណា យើងចាំបាច់ណាស់ក្នុងការប្រៀបធៀបវាជាមួយនឹងសមភាគីរបស់វា គឺអតិផរណា។ បរិត្តផរណាគឺជាការថយចុះនៃតម្លៃ រីឯអតិផរណាវិញគឺជាការកើនឡើងតម្លៃ។ ចំណុចនីមួយៗសុទ្ធតែមានគុណសម្បត្តិនិងគុណវិបត្តិរបស់វា។ ជាឧទាហរណ៍ អតិផរណាកម្រិតមធ្យម (Moderate Inflation) អាចលើកទឹកចិត្តដល់ការចំណាយ និងការវិនិយោគផ្សេងៗ ប៉ុន្តែប្រសិនបើមានអត្រាអតិផរណាច្រើនពេក នោះវាអាចបំផ្លាញការសន្សំរបស់ប្រជាជន។ ផ្ទុយទៅវិញ បរិត្តផរណាអាចផ្តល់ផលប្រយោជន៍ដល់អ្នកប្រើប្រាស់តាមរយៈការបង្កើនអំណាចទិញរបស់ពួកគេ ប៉ុន្តែវាក៏អាចនាំឱ្យមានការជាប់គាំងសេដ្ឋកិច្ចបានផងដែរ។
ការការពារ និងប្រយុទ្ធប្រឆាំងនឹងបរិត្តផរណា
ធនាគារកណ្តាលដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ និងដោះស្រាយវិបត្តិបរិត្តផរណា។ ពួកគេអាចប្រើឧបករណ៍គោលនយោបាយរូបិយវត្ថុ ដូចជាការបញ្ចុះអត្រាការប្រាក់ ឬចូលរួមក្នុងការជម្រុញឱ្យមានការទិញទ្រព្យសកម្ម ដើម្បីជំរុញឱ្យមានការចំណាយ និងការវិនិយោគ នៅពេលដែលមានសម្ពាធបរិត្តផរណាកើតឡើង។ រដ្ឋាភិបាលក៏អាចអនុវត្តគោលនយោបាយសារពើពន្ធ ដូចជាការបង្កើនការចំណាយរបស់រដ្ឋាភិបាល ដើម្បីជំរុញឱ្យមានតម្រូវការនៅក្នុងសេដ្ឋកិច្ចវិញផងដែរ។
តើបរិត្តផរណាផ្តល់ផលល្អ ឬអាក្រក់?
បរិត្តផរណាគឺជាបាតុភូតសេដ្ឋកិច្ចដែលតម្លៃទំនិញ និងសេវាកម្មទូទៅក្នុងសេដ្ឋកិច្ចធ្លាក់ចុះជាបន្តបន្ទាប់តាមពេលវេលាណាមួយ។ បើមើលមួយភ្លែត បរិត្តផរណានេះអាចហាក់ដូចផ្តល់ផលល្អដល់សេដ្ឋកិច្ច ព្រោះវាស្រដៀងគ្នាទៅនឹងការទទួលបានការបញ្ចុះតម្លៃទំនិញ។ ទោះជាយ៉ាងណាក៏ដោយ វាអាចមានផលអវិជ្ជមាននៅពេលដែលមានសម្ពាធបរិត្តផរណាខ្ពស់ពេក។ នៅពេលដែលតម្លៃបន្តធ្លាក់ចុះ មនុស្សអាចពន្យារពេលការទិញរបស់ពួកគេ ដោយរំពឹងថាតម្លៃកាន់តែទាបនាពេលអនាគត។ នេះអាចនាំឱ្យមានការកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់ ប្រាក់ចំណេញអាជីវកម្មទាប ហើយក្នុងករណីខ្លះ ក៏អាចមានការជាប់គាំងសេដ្ឋកិច្ច ឬវិបត្តិសេដ្ឋកិច្ចបានផងដែរ។
| English Version |
Key takeaway
– Deflation is an economic term used to describe a sustained decrease in the general price level of goods and services within an economy over a period of time.
– Deflation, a sustained decrease in the general price level of goods and services, can be caused by factors such as decreased consumer spending, rapid technological advancements lowering production costs, and excess production capacity.
– Deflation’s effects extend beyond just falling prices.
– To comprehend deflation fully, it’s essential to compare it with its counterpart, inflation.
– Central banks play a crucial role in preventing and addressing deflation.
– At first glance, this might seem like a good thing, similar to getting discounts during a sale.
Understanding about deflation
Deflation is an economic term used to describe a sustained decrease in the general price level of goods and services within an economy over a period of time. In other words, it is the opposite of inflation, which involves a consistent increase in prices.

Causes of Deflation
Deflation, a sustained decrease in the general price level of goods and services, can be caused by factors such as decreased consumer spending, rapid technological advancements lowering production costs, and excess production capacity. Falling commodity prices, high levels of debt that lead to reduced spending, and wage deflation due to labor market conditions or automation can also contribute to deflationary pressures. Furthermore, global economic conditions and expectations of future deflation can exacerbate the phenomenon, leading to reduced demand and economic instability.
It’s essential to recognize that while deflation can result from positive factors like technological innovation, persistent and severe deflation can have detrimental effects on an economy, including reduced economic growth, increased unemployment, and financial instability. Therefore, central banks and policymakers often implement measures to prevent deflation from becoming too severe, such as monetary and fiscal policies to stimulate demand and maintain a stable level of inflation.
Impact of Deflation
Deflation’s effects extend beyond just falling prices. Economically, it can lead to decreased consumer spending, reduced business investment, and a potential downward spiral in economic activity. For businesses, deflation can pose challenges as they grapple with shrinking profit margins and the need to cut costs.
Deflation vs. Inflation
To comprehend deflation fully, it’s essential to compare it with its counterpart, inflation. While deflation involves a sustained decrease in prices, inflation is characterized by rising prices. Each has its pros and cons. For instance, moderate inflation can encourage spending and investment, but too much can erode savings. Conversely, deflation can benefit consumers by increasing their purchasing power, but it may lead to economic stagnation.
Preventing and Combating Deflation
Central banks play a crucial role in preventing and addressing deflation. They can use monetary policy tools, like lowering interest rates or engaging in quantitative easing (buying assets), to stimulate spending and investment when deflationary pressures emerge. Governments can also implement fiscal policies, such as increased government spending, to boost demand in the economy.
Is deflation good or bad?
Deflation is an economic phenomenon where the general prices of goods and services in an economy consistently decrease over time. At first glance, this might seem like a good thing, similar to getting discounts during a sale. However, it can have negative consequences when taken to extremes. When prices keep falling, people may delay their purchases, expecting even lower prices in the future. This can lead to reduced consumer spending, lower business profits, and, in some cases, economic stagnation or recession.