⭐️ គន្លឹះសំខាន់
– Crude Oil Inventories ឬជាភាសាខ្មែរហៅថា ស្តុកប្រេងឆៅ សំដៅលើបរិមាណប្រេងមិនទាន់ចម្រាញ់ដែលរក្សាទុកក្នុងកន្លែងពាណិជ្ជកម្មនៃប្រទេសមួយ ហើយជាធម្មតាខ្នាតនៃប្រេងឆៅនោះត្រូវបានវាស់ជាធុង (Barrels)។
– សូចនាករនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការយល់ដឹងអំពីតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការប្រេងឆៅ ដែលមានឥទ្ធិពលលើនិន្នាការទីផ្សារ និងការសម្រេចចិត្តផងដែរ។
– របាយការណ៍ស្តុកប្រេងឆៅត្រូវបានចេញផ្សាយដោយផ្ទាល់ពីរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (EIA)។
⭐️ ឈ្វេងយល់ពី Crude Oil Inventories
Crude Oil Inventories ឬជាភាសាខ្មែរហៅថា ស្តុកប្រេងឆៅ សំដៅលើបរិមាណប្រេងមិនទាន់ចម្រាញ់ដែលរក្សាទុកក្នុងកន្លែងពាណិជ្ជកម្មនៃប្រទេសមួយ ហើយជាធម្មតាខ្នាតនៃប្រេងឆៅនោះត្រូវបានវាស់ជាធុង (Barrels)។ ស្តុកប្រេងទាំងនេះដើរតួយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ប្រេង និងនិន្នាការតម្រូវការ ដែលអនុញ្ញាតឱ្យមានការព្យាករណ៍អំពីតម្លៃនាពេលអនាគត និងជួយដល់អ្នកបង្កើតគោលនយោបាយក្នុងការសម្រេចចិត្តផ្សេងៗដែលទាក់ទងនឹងថាមពល។
របាយការណ៍ស្តុកប្រេងឆៅជារបាយការណ៍ដែលចេញផ្សាយប្រចាំសប្តាហ៍ ហើយបង្ហាញពីការប្រែប្រួលនៃចំនួនស្តុកប្រេងឆៅនៅឯសហរដ្ឋអាមេរិក។ របាយការណ៍នេះរួមបញ្ចូលនូវទិន្នន័យពីសប្តាហ៍មុន ដោយផ្តល់នូវការយល់ដឹងអំពីព័ត៌មានមួយចំនួនដូចជា ការផលិតប្រេងឆៅ ការនាំចូល និងអត្រាប្រើប្រាស់រោងចក្រចម្រាញ់ប្រេង។

⭐️ របៀបក្នុងការមើលរបាយការណ៍
របាយការណ៍ស្តុកប្រេងឆៅ ផ្តល់នូវចំណុចសំខាន់ៗមួយចំនួន រួមមាន៖
– ចំនួនសរុបនៃស្តុកប្រេងឆៅ៖ ចំនួនទាំងនេះតំណាងឱ្យបរិមាណសរុបនៃស្តុកប្រេងឆៅដែលកាន់កាប់ដោយអង្គភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។
– ការផ្លាស់ប្តូរប្រចាំសប្តាហ៍៖ ការផ្លាស់ប្តូរនេះគឺសំដៅលើការផ្លាស់ប្តូរចំនួននៃស្តុកប្រេងឆៅបើធៀបនឹងសប្តាហ៍មុន ដែលបង្ហាញថាចំនួនស្តុកនោះបានកើនឡើង ឬក៏ថយចុះ។
– ការវិភាគតាមតំបន់៖ ការវិភាគនេះបង្ហាញពីការចែកចាយស្តុកប្រេងឆៅក្នុងចំណោមតំបន់ផ្សេងៗគ្នានៅក្នុងសហរដ្ឋអាមេរិក។
– កាលបរិច្ឆេទនៃការផ្គត់ផ្គង់៖ វាបង្ហាញពីចំនួនថ្ងៃដែលត្រូវការដើម្បីប្រើប្រាស់ស្តុកប្រេងឆៅបច្ចុប្បន្នដោយផ្អែកលើអត្រាប្រើប្រាស់របស់រោងចក្រចម្រាញ់ដែលមានស្រាប់។
លើសពីនេះទៅទៀត ការផ្លាស់ប្តូរនៅក្នុងស្តុកប្រេងឆៅផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះលក្ខខណ្ឌទីផ្សារ ដូចជា៖
– ការកើនឡើងនៃស្តុកប្រេងឆៅ៖ បង្ហាញពីតម្រូវការប្រេងធ្លាក់ចុះ ឬមានការផ្គត់ផ្គង់លើសនៅក្នុងទីផ្សារ។
– ការថយចុះនៃស្តុកប្រេងឆៅ៖ បង្ហាញពីតម្រូវការប្រេងកើនឡើង ឬមានការផ្គត់ផ្គង់តិចជាងមុន។
សូចនាករនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការយល់ដឹងអំពីតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការប្រេងឆៅ ដែលមានឥទ្ធិពលលើនិន្នាការទីផ្សារ និងការសម្រេចចិត្តផងដែរ។
⭐️ ហេតុអ្វីបានជា Crude Oil Inventories មានសារៈសំខាន់?
របាយការណ៍ស្តុកប្រេងឆៅជះឥទ្ធិពលយ៉ាងសំខាន់ទៅលើតម្លៃប្រេងឆៅ ព្រោះរបាយការណ៍នោះបានផ្តល់នូវការយល់ដឹងអំពីតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការប្រេងឆៅនៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
អ្នកទីផ្សារ រួមទាំងពាណិជ្ជករ វិនិយោគិន និងអ្នកវិភាគ តែងតែតាមដានទិន្នន័យស្តុកប្រេងឆៅនេះ ដើម្បីយល់ដឹង និងធ្វើការជ្រើសរើសព័ត៌មានច្បាស់លាស់ទាក់ទងនឹងការវិនិយោគ និងពាណិជ្ជកម្មប្រេង។
⭐️ តើនរណាជាអ្នកចេញផ្សាយទិន្នន័យ Crude Oil Inventories?
របាយការណ៍ស្តុកប្រេងឆៅត្រូវបានចេញផ្សាយដោយផ្ទាល់ពីរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (EIA)។ ទិន្នន័យនេះត្រូវបានប្រមូលតាមរយៈការស្ទង់មតិរបស់ក្រុមហ៊ុនប្រេង រោងចក្រចម្រាញ់ប្រេង និងកន្លែងស្តុកទុកប្រេង។
⭐️ តើទិន្ននន័យ Crude Oil Inventories ចេញផ្សាយនៅពេលណា?
របាយការណ៍ស្តុកប្រេងឆៅត្រូវបានចេញផ្សាយជារៀងរាល់សប្តាហ៍ នៅថ្ងៃពុធវេលាម៉ោង 10:30 ព្រឹក (ET)។ ប៉ុន្តែ ប្រសិនបើរដ្ឋបាលសហព័ន្ធអាមេរិកមានថ្ងៃឈប់សម្រាកនៅថ្ងៃច័ន្ទ នោះរបាយការណ៍ប្រេងឆៅនឹងត្រូវបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍វេលាម៉ោង 11:00 ព្រឹក (ET) វិញ។
⭐️ ទិន្នន័យចេញផ្សាយថ្មីៗ
🇺🇸 U.S. Crude Oil Inventories: -10.584M (៣០ សីហា 2023)
| English Version |
⭐️ Key takeaway
– Crude oil inventories refer to the volume of unrefined oil stored in commercial facilities within a country, usually measured in barrels.
– These indicators play a crucial role in understanding the balance between crude oil supply and demand, influencing market trends and decision-making.
– Inventories report is sourced directly from the U.S. Energy Information Administration (EIA).
⭐️ Understand about Crude Oil Inventories
Crude oil inventories refer to the volume of unrefined oil stored in commercial facilities within a country, usually measured in barrels. These inventories serve as a crucial gauge of oil supply and demand trends, enabling predictions about future prices and aiding policymakers in energy-related decision-making.
The Crude Oil Inventories report, released weekly, outlines fluctuations in the stockpiles of crude oil in the United States. This report encompasses data from the preceding week, offering insights into variables such as crude oil production, imports, and refinery utilization rates.

⭐️ How to read the report
The EIA Crude Oil Inventories report provides several key data points, including:
– Total commercial crude oil inventories: These represent the overall volume of crude oil stocks held by commercial entities within the United States.
– Weekly change: It refers to the net change in crude oil inventories compared to the previous week, indicating whether stocks have increased or decreased.
– Regional breakdown: This aspect highlights the distribution of crude oil inventories among different regions in the United States.
– Days of supply: This metric indicates the number of days it would take to consume the current crude oil inventory based on the existing refinery utilization rate.
Moreover, changes in crude oil inventories provide valuable insights into market conditions:
– Increase in inventories: Indicates weak demand or an oversupply in the market.
– Decrease in inventories: Suggests strong demand or tight supply conditions.
These indicators play a crucial role in understanding the balance between crude oil supply and demand, influencing market trends and decision-making.
⭐️ Why is Crude Oil Inventories important?
The EIA Crude Oil Inventories report holds significant influence over crude oil prices by providing insights into the supply-demand balance in the U.S. market.
Market participants, including traders, investors, and analysts, carefully track the EIA Crude Oil Inventories report to recognize patterns and make well-informed choices regarding oil-related investments and trades.
⭐️ Who publishes the Crude Oil Inventories data?
The Crude Oil Inventories report is sourced directly from the U.S. Energy Information Administration (EIA). The data is collected through surveys of oil companies, refineries, and storage facilities.
⭐️ When is the Crude Oil Inventories data released?
The Crude Oil Inventories report is published weekly, typically on Wednesday at 10:30am (ET). However, if there is a U.S. federal holiday on Monday, the report is released on Thursday at 11:00am (ET).
⭐️ Recent updates
🇺🇸 U.S. Crude Oil Inventories: -10.584M (Aug 30 2023)