⭐️ គន្លឹះសំខាន់
– Job Openings and Labor Turnover Survey (JOLTs) គឺជារបាយការណ៍ប្រចាំខែដែលចេញផ្សាយដោយការិយាល័យស្ថិតិការងារ (BLS) នៅសហរដ្ឋអាមេរិក ដែលវាស់វែងលើការប្រកាសដំណឹងជ្រើសរើសបុគ្គលិក ការជួលបុគ្គលិក និងការបែងចែកប្រភេទការងារនៅក្នុងទីផ្សារ។
– ទិន្នន័យ JOLTs ត្រូវបានចាត់ចូលជាសូចនាករសេដ្ឋកិច្ច ដោយសារតែ JOLTs អាចជួយឱ្យយើងយល់ដឹងអំពីសក្ដានុពលនៃទីផ្សារការងារបានយ៉ាងច្បាស់។
– JOLTs គឺជាការស្ទង់មតិពិសេសមួយដែលសួរទៅកាន់អាជីវកម្មពីការងារដែលពួកគេបានចេញផ្សាយក្នុងការជ្រើសរើសបុគ្គលិក។
– ការយល់ដឹងអំពីទំនាក់ទំនងរវាង Job Opening និងលក្ខខណ្ឌសេដ្ឋកិច្ច។
– កត្តាដែលជះឥទ្ធិពលដល់ Job Opening
⭐️ ឈ្វេងយល់ពី JOLTs Job Opening
Job Openings and Labor Turnover Survey (JOLTs) គឺជារបាយការណ៍ប្រចាំខែដែលចេញផ្សាយដោយការិយាល័យស្ថិតិការងារ (BLS) នៅសហរដ្ឋអាមេរិក ដែលវាស់វែងលើការប្រកាសដំណឹងជ្រើសរើសបុគ្គលិក ការជួលបុគ្គលិក និងការបែងចែកប្រភេទការងារនៅក្នុងទីផ្សារ។
ការប្រកាសដំណឹងជ្រើសរើសបុគ្គលិក គឺតែងតែធ្វើការវិនិច្ឆ័យទៅលើមុខតំណែងដែលទំនេរទាំងអស់ រួមទាំងការងារក្រៅម៉ោង ឬការងារបណ្តោះអាសន្ននៅរៀងរាល់ចុងបញ្ចប់នៃខែនីមួយៗ ដែលបានបំពេញតាមលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖
– មុខតំណែងដែលកំពុងតែមានស្រាប់
– ការងារដែលអាចចាប់ផ្តើមបម្រើការក្នុងរយៈពេល 30 ថ្ងៃ
– និយោជកដែលកំពុងតែជ្រើសរើសបុគ្គលិកពីខាងក្រៅសម្រាប់ចូលបម្រើការងារ។
⭐️ សារៈសំខាន់នៃទិន្នន័យការស្វែង Job Opening ក្នុងការវិភាគទីផ្សារការងារ
ទិន្នន័យ JOLTs គឺជាសូចនាករសេដ្ឋកិច្ចយ៉ាងសំខាន់ ព្រោះវាអាចជួយឱ្យយើងយល់ដឹងអំពីសក្ដានុពលនៃទីផ្សារការងារបានយ៉ាងច្បាស់។ ការយល់ដឹងទាំងនេះអាចជះឥទ្ធិពលដល់ទិដ្ឋភាពផ្សេងៗនៃសេដ្ឋកិច្ចបានផងដែរ។
– ការប្រកាសជ្រើសរើសបុគ្គលិក៖ ប្រសិនបើទិន្នន័យការប្រកាសជ្រើសរើសបុគ្គលិកកើនឡើងច្រើន នោះវាបង្ហាញពីសញ្ញាដ៏រឹងមាំនៃទីផ្សារការងារ ហើយការកើនឡើងនៃតម្រូវការកម្លាំងពលកម្មដូចគ្នានោះ ក៏ផ្ដល់ជាសញ្ញាវិជ្ជមាន និងមានសារៈសំខាន់សម្រាប់ទីផ្សារការងារផងដែរ។ ដូចនេះ ផលវិជ្ជមានទាំងនោះអាចធ្វើឱ្យអត្រាគ្មានការងារធ្វើធ្លាក់ចុះ និងអាចបង្កើនទំនុកចិត្តអ្នកប្រើប្រាស់ខ្ពស់ជាងមុន។
– ការលាឈប់ពីការងារ៖ អត្រានៃការលាឈប់ពីការងារខ្ពស់ អាចបង្ហាញពីទំនុកចិត្តរបស់បុគ្គលិកក្នុងការស្វែងរកឱកាសការងារផ្សេងៗទៀតកាន់តែប្រសើរ។
– ការបញ្ឈប់ពីការងារ៖ អត្រានៃការបញ្ឈប់ពីការងារខ្ពស់អាចបង្ហាញថា សេដ្ឋកិច្ចកំពុងតែចុះខ្សោយ ឬឧស្សាហកម្មនានាកំពុងតែជួបបញ្ហា ដែលនេះសបញ្ជាក់ថា ការបញ្ឈប់ពីការងារគឺជាសញ្ញាដែលឈានទៅរកអស្ថិរភាពនៃសេដ្ឋកិច្ច។
⭐️ វិធីសាស្រ្ត និងការប្រមូលទិន្នន័យ
JOLTs គឺជាការស្ទង់មតិពិសេសមួយដែលសួរទៅកាន់អាជីវកម្មពីការងារដែលពួកគេបានចេញផ្សាយក្នុងការជ្រើសរើសបុគ្គលិក។ ជារៀងរាល់ខែ ខាងការិយាល័យស្ថិតិការងារតែងតែពិភាក្សាទៅកាន់ក្រុមហ៊ុនផ្សេងៗគ្នា ដើម្បីរកឱ្យឃើញថាតើមានការងារប៉ុន្មាន (ការប្រកាសជ្រើសរើសបុគ្គលិក) តើមានមនុស្សថ្មីប៉ុន្មាននាក់ត្រូវបានជួល ប្រសិនបើមាននរណាម្នាក់បានលាឈប់ពីការងារនោះ។ ការិយាល័យស្ថិតិការងារបានប្រើប្រាស់ព័ត៌មានទាំងនេះ ដើម្បីឈ្វេងយល់ថា តើទីផ្សារការងារកំពុងដំណើរការល្អឬយ៉ាងណា។ JOLTs គឺជាសូចនាករសេដ្ឋកិច្ចមួយ ដែលជួយមនុស្សឱ្យយល់ពីភាពងាយស្រួល និងពិបាកក្នុងការស្វែងរកការងារធ្វើ និងការប្រែប្រួលក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន។
⭐️ ការយល់ដឹងអំពីទំនាក់ទំនងរវាង Job Opening និងលក្ខខណ្ឌសេដ្ឋកិច្ច
ទិន្នន័យនៃការប្រកាសជ្រើសរើសបុគ្គលិកអាចប្រាប់យើងពីស្ថានភាពប្រទេសកំពុងដំណើរការនាពេលបច្ចុប្បន្ន។ នៅពេលដែលមានការប្រកាសជ្រើសរើសបុគ្គលិកកាន់តែច្រើន នោះជាធម្មតាមានន័យថា ស្ថានភាពប្រទេសនោះកំពុងតែដំណើរការល្អ ហើយប្រជាជនកំពុងតែទទួលបានការងារធ្វើ។ វាក៏ជាសញ្ញាមួយដែលបង្ហាញថាមនុស្សមានលទ្ធភាពក្នុងការចំណាយ ហើយអាជីវកម្មនានាក៏មានភាពរីកចម្រើនផងដែរ។ ប៉ុន្តែប្រសិនបើចំនួននៃការប្រកាសជ្រើសរើសបុគ្គលិកកាន់តែតិចជាងមុន នោះមានន័យថា ប្រជាជនពិបាកក្នុងការរកការងារធ្វើ។
⭐️ កត្តាដែលជះឥទ្ធិពលដល់ Job Opening
JOLTs ប្រៀបដូចជាឱកាសមួយសម្រាប់មនុស្សដែលចាប់ផ្តើមការងារថ្មី ហើយត្រូវបានជះឥទ្ធិពលពីកត្តាសំខាន់ៗមួយចំនួនដូចជា៖ ទីមួយ ថាតើសេដ្ឋកិច្ចកំពុងដំណើរការបានល្អប៉ុណ្ណា – នៅពេលដែលសេដ្ឋកិច្ចរឹងមាំ ក្រុមហ៊ុនកាន់តែច្រើនអាចត្រូវការកម្មករថ្មី ដូច្នេះមានការប្រកាសជ្រើសរើសបុគ្គលិកកាន់តែច្រើន។ ទីពីរ បច្ចេកវិទ្យា និងការបង្កើតអ្វីថ្មីៗក៏អាចផ្លាស់ប្តូរប្រភេទនៃការងារបច្ចុប្បន្នផងដែរ។ ពេលខ្លះ ចំនួននៃ JOLTS ក៏អាចអាស្រ័យលើកត្តាផ្សេងៗដែលមនុស្សចូលចិត្តទិញ និងអ្វីដែលអាជីវកម្មត្រូវការដើម្បីបង្កើត ឬលក់។ កត្តាទាំងអស់នេះហើយ ដែលរួមគ្នាជះឥទ្ធិពលដល់ចំនួន JOLTs និងភាពងាយស្រួលក្នុងការស្វែងរកការងារធ្វើ។
⭐️ ទិន្នន័យចេញផ្សាយថ្មីៗ
🇺🇸 U.S. JOLTs Job Opening: 8.827M (កក្កដា 2023) – 10.563M (មករា 2023)
| English Version |
⭐️ Key takeaway
– Job Openings and Labor Turnover Survey (JOLTs) is a monthly report released by the Bureau of Labor Statistics (BLS) in the United States that measures job openings, hires, and separations in the labor market.
– JOLTS data is highly regarded as an economic indicator due to its ability to shed light on the dynamics of the labor market.
– JOLTS is like a special survey that asks businesses about job stuff.
– The relationship between job openings and economic conditions.
– Factors Influencing Job Openings
⭐️ Understand about JOLTs Job Opening
Job Openings and Labor Turnover Survey (JOLTs) is a monthly report released by the Bureau of Labor Statistics (BLS) in the United States that measures job openings, hires, and separations in the labor market.
Job openings include all vacancies, including those for part-time or temporary employment, at the end of the reference month meeting the following criteria:
– The position exists, and there is work available in that role.
– The job could start within 30 days.
– The employer is actively recruiting outside candidates for the job opening.
⭐️ Importance of job openings data in labor market analysis
JOLTS data is highly regarded as an economic indicator due to its ability to shed light on the dynamics of the labor market. These insights, in turn, can impact various aspects of the economy.
– Job openings: A high number of job openings signals a robust job market and increased demand for workers, reinforces the concept that job openings are an important measure of labor market health. This can lead to positive outcomes such as lower unemployment rates and increased consumer confidence.
– Quits: A high number of quits may indicate workers’ confidence in finding better opportunities.
– Layoffs: A high number of layoffs to a weakening economy or struggling industries underscores the idea that layoffs are a crucial indicator of economic instability.
⭐️ Methodology and Data Collection
JOLTS is like a special survey that asks businesses about job stuff. Every month, they talk to different companies to find out how many jobs are available (job openings), how many new people got hired, and if anyone left their job. They use this information to figure out how many jobs are out there and if the job market is doing well. It’s like a puzzle piece that helps people understand if it’s easy or hard to find jobs and how the job world is changing.
⭐️ Understanding the relationship between job openings and economic conditions
Job openings can tell us a lot about how the country is doing. When there are more job openings, it usually means the country is doing well and people are getting jobs. It’s like a sign that people have money to spend and businesses are growing. But if there are fewer job openings, it could mean times are a bit tough, and not as many new jobs are available.

⭐️ Factors Influencing Job Openings
Job openings, which are like opportunities for people to start new jobs, can be influenced by a few important things. One is how well the economy is doing – when the economy is strong, more companies might need new workers, so there are more job openings. Technology and new inventions can also change the kinds of jobs available. Sometimes, the number of job openings can also depend on what people like to buy and what businesses need to make or sell. All these things together affect how many job openings there are and how easy it is to find a job.
⭐️ Recent updates
🇺🇸 U.S. JOLTs Job Opening: 8.827M (July 2023) – 10.563M (January 2023)