⭐️ គន្លឹះសំខាន់
– Building Permits Survey (BPS) គឺជាការស្ទង់មតិប្រចាំខែដែលធ្វើឡើងដោយការិយាល័យជំរឿនសហរដ្ឋអាមេរិក។ ការស្ទង់មតិនេះគឺដើម្បីតាមដាននូវចំនួននៃការអនុញ្ញាតសាងសង់ដែលចេញដោយរដ្ឋាភិបាលក្នុងតំបន់សម្រាប់ការសាងសង់លំនៅឋានឯកជនថ្មីៗ។
– ការប្រែប្រួលនៃ Building Permits គឺអាស្រ័យលើទីតាំងសាងសង់នៅទូទាំងតំបន់ផ្សេងៗគ្នា។ ការអនុញ្ញាតក្នុងការសាងសង់នេះរួមបញ្ចូលមាន៖ អាងហែលទឹក ការជួសជុល កន្លែងផ្ទុកប្រេងឥន្ធនៈ ប្រព័ន្ធបាញ់ទឹក និងលិខិតអនុញ្ញាតសាងសង់មូលដ្ឋាន។
– លក្ខខណ្ឌសេដ្ឋកិច្ច កំណើនប្រជាជន និងនគរូបនីយកម្ម ទីផ្សារអចលនទ្រព្យ អត្រាការប្រាក់ និងគោលនយោបាយ និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាល គឺជាកត្តាសំខាន់ដែលមានឥទ្ធិពលលើការសម្រេចចិត្តក្នុងការអនុញ្ញាតសាងសង់។
– សារៈសំខាន់នៃ Building Permits។
⭐️ ឈ្វេងយល់ពី Building Permits
1. តើអ្វីទៅជា Building Permits?
Building Permits ឬជាភាសាខ្មែរហៅថា លិខិតអនុញ្ញាតសាងសង់ គឺជាឯកសារផ្លូវការ ឬការអនុញ្ញាតដែលចេញដោយរដ្ឋាភិបាលក្នុងតំបន់ ឬអាជ្ញាធរពាក់ព័ន្ធ ដែលផ្តល់ការអនុញ្ញាតដល់បុគ្គល អង្គការ ឬអង្គភាព ដើម្បីអនុវត្តការសាងសង់ ការជួសជុល ឬគម្រោងអគារប្រភេទផ្សេងទៀតនៅក្នុងតំបន់ដែលបានបញ្ជាក់។ ការអនុញ្ញាតនេះជាធម្មតាត្រូវបានទាមទារដើម្បីធានាថាសកម្មភាពសាងសង់នោះបានអនុលោមតាមលេខកូដអគារមូលដ្ឋាន បទប្បញ្ញត្តិតំបន់ ស្តង់ដារសុវត្ថិភាព និងច្បាប់ជាធរមានផ្សេងទៀត។
2. Building Permits ដើរតួជាសូចនាករសេដ្ឋកិច្ច
របាយការណ៍ Building Permits គឺជាសូចនាករ ដែលវាយតម្លៃលើតម្រូវការទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ន ស្របពេលដែលមានការផ្តល់នូវការប្រមើលមើលពីការអនុវត្តឧស្សាហកម្មសំណង់នាពេលអនាគត។ គោលបំណងចម្បងរបស់ Building Permits គឺដើម្បីវាស់ស្ទង់ពីភាពរឹងមាំនៃទីផ្សារលំនៅឋានជាតិ និងស្ថានភាពសេដ្ឋកិច្ចជាតិទាំងមូល។
⭐️ កត្តាដែលជះឥទ្ធិពលដល់ Building Permits
ខាងក្រោមនេះគឺជាកត្តាសំខាន់ៗដែលមានឥទ្ធិពលលើការសម្រេចចិត្តផ្តល់ការអនុញ្ញាតសាងសង់៖
– លក្ឌខណ្ឌសេដ្ឋកិច្ច៖ Building Permits គឺជាសូចនាករសេដ្ឋកិច្ចដែលវាស់វែងលើសុខភាពសេដ្ឋកិច្ចទាំងមូលនៅក្នុងតំបន់ ដែលរួមបញ្ចូលនូវកត្តាមួយចំនួនដូចជាកំណើន GDP, អត្រាការងារ, និងទំនុកចិត្តរបស់អ្នកប្រើប្រាស់ ដែលកត្តាទាំងនោះអាចជះឥទ្ធិពលដល់សកម្មភាពសំណង់។ នៅក្នុងអំឡុងពេលនៃកំណើនសេដ្ឋកិច្ច ជារឿយៗគឺតែងតែមានតម្រូវការសាងសង់កើនឡើងសម្រាប់គម្រោងសាងសង់ថ្មីៗ ដែលនាំឱ្យមានការអនុញ្ញាតសាងសង់កាន់តែច្រើន។
– កំណើនប្រជាជន និងនគរូបនីយកម្ម៖ កំណើនប្រជាជន និងការអភិវឌ្ឍនគរូបនីយកម្មអាចជំរុញឱ្យមានតម្រូវការអគារលំនៅឋាន និងពាណិជ្ជកម្មថ្មីៗ ដែលបណ្តាលឱ្យមានតម្រូវការខ្ពស់ក្នុងការអនុញ្ញាតសាងសង់។
– ទីផ្សារអចលនទ្រព្យ៖ ស្ថានភាពនៃទីផ្សារអចលនទ្រព្យ រួមទាំងតម្រូវការលំនៅឋាន និងតម្លៃអចលនទ្រព្យអាចជះឥទ្ធិពលលើចំនួនលិខិតអនុញ្ញាតសាងសង់ដែលចេញសម្រាប់ការអភិវឌ្ឍលំនៅឋានថ្មី ឬការជួសជុលលំនៅឋាន ឬអគារចាស់ៗ។
– អត្រាការប្រាក់៖ អត្រាការប្រាក់ទាបអាចជំរុញឱ្យម្ចាស់អចលនទ្រព្យឱ្យធ្វើការវិនិយោគលើគម្រោងសាងសង់ ដែលនាំឱ្យមានចំនួនក្នុងការអនុញ្ញាតសាងសង់កើនឡើងខ្ពស់។
– គោលនយោបាយ និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាល៖ ការផ្លាស់ប្តូរបទប្បញ្ញត្តិក្នុងការកំណត់តំបន់ លេខកូដអគារ និងថ្លៃអនុញ្ញាតសាងសង់ អាចជះឥទ្ធិពលដល់ភាពងាយស្រួលនៃការទទួលបានលិខិតអនុញ្ញាតសាងសង់ និងមានឥទ្ធិពលលើនិន្នាការសាងសង់នាងនាគតផងដែរ។
⭐️ ហេតុអ្វីបានជាទិន្នន័យ Building Permits មានសារៈសំខាន់?
Building Permits មានសារៈសំខាន់ណាស់ ព្រោះវាអាចធានាបានថាគម្រោងសាងសង់នីមួយៗបានអនុលោមតាមច្បាប់សុវត្ថិភាព បទប្បញ្ញត្តិ និងស្តង់ដារគុណភាពនៃការសាងសង់។ ម្យ៉ាងវិញទៀត Building Permits ក៏ជាសូចនាករសេដ្ឋកិច្ច ដែលឆ្លុះបញ្ចាំងពីសកម្មភាពសំណង់ និងនិន្នាការសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងអនាគតផងដែរ ថាតើមានការរីកចម្រើន ឬថយចុះនៅក្នុងវិស័យសំណង់។
⭐️ តើទិន្នន័យ Building Permits ចេញផ្សាយនៅពេលណា?
Building permits ត្រូវបានចេញផ្សាយនៅរៀងរាល់ពាក់កណ្តាលខែនីមួយៗ វេលាម៉ោង 8:30 ព្រឹក ET ដែលចេញផ្សាយដោយការិយាល័យជំរឿន និង ការិយាល័យការអភិវឌ្ឍលំនៅដ្ឋាន និងទីក្រុងនៅឯសហរដ្ឋអាមេរិក (HUD) ។
⭐️ ទិន្នន័យចេញផ្សាយថ្មីៗ
U.S. Building Permits: 1,496M (ឧសភា 2023) – 1,354M (មករា 2023)
| English Version |
⭐️ Key takeaway
– The Building Permits Survey (BPS) is a monthly survey conducted by the U.S. Census Bureau. The survey tracks the number of building permits issued by local governments for new privately-owned residential construction.
– The necessity for building permits varies depending on the location, and while specific requirements differ, some permits are commonly required across different areas. These include permits for pools, foundation repairs, fuel storage, fire sprinkler systems, and the fundamental permit for the building itself.
– Economic Conditions, Population Growth and Urbanization, Real Estate Market, Interest Rates and Government Policies and Regulations are key factors that influence the decision to grant building permits.
– The importance of building permits.
⭐️ Understand about Building Permits
1. What are building permits?
A building permit is an official document or authorization issued by a local government or relevant authority that grants permission to an individual, organization, or entity to undertake construction, renovation, or other types of building projects within a specified area. This permit is typically required to ensure that construction activities comply with local building codes, zoning regulations, safety standards, and other applicable laws.
2. Building permits as an economic indicator
The Building Permits report stands as a leading economic indicator, assessing the present real estate market demand while offering glimpses into future construction industry performance. Its primary purpose is to measure the robustness of the national housing market and the broader economic landscape.
⭐️ Factors influencing Building Permits
Here are key factors that influence the decision to grant building permits:
– Economic Conditions: The overall economic health of a region, including factors like GDP growth, employment rates, and consumer confidence, can affect construction activity. During periods of economic growth, there’s often increased demand for new construction projects, leading to more building permits being issued.
– Population Growth and Urbanization: Rapid population growth or urbanization can drive the need for new residential and commercial structures, resulting in higher demand for building permits.
– Real Estate Market: The state of the real estate market, including housing demand and property values, can influence the number of building permits issued for new residential developments or renovations.
– Interest Rates: Low interest rates can incentivize property owners to invest in construction projects, leading to an uptick in building permit applications.
– Government Policies and Regulations: Changes in zoning regulations, building codes, and permit fees can impact the ease of obtaining building permits and influence construction trends.
⭐️ Why is the Building Permits data important?
Building permits are vital as they ensure construction projects comply with safety codes, regulations, and quality standards. They serve as a leading economic indicator, reflecting construction activity and economic trends.
⭐️ When is the Building Permits data released?
Building permits are released around the middle of each month, at 8:30 a.m. ET by the Census Bureau and United States Department of Housing and Urban Development (HUD).
⭐️ Recent updates
U.S. Building Permits: 1,496M (May 2023) – 1,354M (January 2023