Understanding about Core Durable Goods Orders

⭐️ គន្លឹះសំខាន់
– Core Durable Goods Orders (ការ​បញ្ជា​ទិញ​ទំនិញ​ប្រើ​ជាប់​បាន​យូរ) គឺជាសូចនាករសេដ្ឋកិច្ចដែលវាស់វែងលើតម្លៃសរុបនៃការបញ្ជាទិញទំនិញជាមួយអ្នកផលិតសម្រាប់ទំនិញដែលប្រើប្រាស់បានយូរ ហើយមានអាយុកាលចាប់ពី 3 ឆ្នាំឡើងទៅ។
– Durable Goods Orders មានបីប្រភេទគឺ ទំនិញប្រើប្រាស់បានយូរសម្រាប់អ្នកប្រើប្រាស់ទូទៅ, ទំនិញប្រើប្រាស់បានយូរសម្រាប់អាជីវកម្ម និងទំនិញមិនអាចប្រើប្រាស់បានយូរ។
– Durable Goods​ (ទំនិញប្រើប្រាស់បានយូរ) រួមមានម៉ាស៊ីនបោកគក់ ម៉ាស៊ីនសម្ងួតជាដើម។
– ការកើនឡើង និងការថយចុះនៃ Core Durable Goods Orders
– Durable Goods Orders មានសារៈសំខាន់ ព្រោះវាមានតួនាទីក្នុងការវិភាគសេដ្ឋកិច្ច សកម្មភាពផលិតកម្ម និងឥទ្ធិពលលើការវិនិយោគអាជីវកម្មជាដើម។

⭐️ ឈ្វេងយល់ពី Core Durable Goods Orders
Core Durable Goods Orders ឬជាភាសាខ្មែរហៅថា ការ​បញ្ជា​ទិញ​ទំនិញ​ប្រើ​ជាប់​បាន​យូរ គឺជាសូចនាករសេដ្ឋកិច្ចដែលវាស់វែងលើតម្លៃសរុបនៃការបញ្ជាទិញទំនិញជាមួយអ្នកផលិតសម្រាប់ទំនិញប្រើប្រាស់បានយូរ (Durable Goods​) ដែលមានអាយុកាលចាប់ពី 3 ឆ្នាំឡើងទៅ។ ទំនិញ​ទាំង​នោះ​រួម​មាន​​គ្រឿង​ម៉ាស៊ីន កុំព្យូទ័រ និង​យានជំនិះជាដើម។ ម្យ៉ាងវិញទៀត Core Durable Goods Orders គឺជាការស្ទង់មតិសេដ្ឋកិច្ចប្រចាំខែរបស់សហរដ្ឋអាមេរិកដែលធ្វើឡើងដើម្បីកំណត់ និងវាស់ស្ទង់សកម្មភាពឧស្សាហកម្ម ជាពិសេសការផលិតទំនិញប្រើប្រាស់បានយូរ (Durable Goods​) ដែលមានវត្តមាននៅលើទឹកដីសហរដ្ឋអាមេរិកក្នុងរយៈពេលជាក់លាក់មួយ។ វាក៏វាស់បរិមាណការបញ្ជាទិញក្នុងស្រុក និងអន្តរជាតិសម្រាប់ទំនិញដែលផលិតដោយក្រុមហ៊ុនក្នុងស្រុកនៅសហរដ្ឋអាមេរិកផងដែរ។

U.S. durable-goods orders drop 2.1% in another sign of slowing economy - MarketWatch

⭐️ ប្រភេទនៃ Durable Goods

យោងតាមការិយាល័យវិភាគសេដ្ឋកិច្ច (BEA) ទំនិញប្រើប្រាស់បានយូរមានបីប្រភេទគឺ៖
– ទំនិញប្រើប្រាស់បានយូរសម្រាប់អ្នកប្រើប្រាស់ទូទៅ៖ គឺជាទំនិញដែលទិញដោយបុគ្គល និងគ្រួសារ។ ទំនិញទាំងនោះរួមមាន គ្រឿងសង្ហារិម រថយន្ត គ្រឿងអេឡិចត្រូនិច អីវ៉ាន់ សៀវភៅ និងឧបករណ៍កីឡាជាដើម។
– ទំនិញប្រើប្រាស់បានយូរសម្រាប់អាជីវកម្ម៖ ទំនិញប្រើប្រាស់បានយូរសម្រាប់អាជីវកម្មគឺសំដៅលើទ្រព្យ និងបរិក្ខា (PPE) ។ ទំនិញទាំងនោះរួមមានដូចជាឧបករណ៍ឧស្សាហកម្មដូចជាម៉ាស៊ីន និងឧបករណ៍អគ្គិសនីជាដើម។ ទំនិញទាំងនោះក៏រួមបញ្ចូលដូចជាទូក ឡានដឹកទំនិញ ឡានក្រុង និងយន្តហោះផងដែរ។
– ទំនិញមិនអាចប្រើប្រាស់បានយូរ៖ ទំនិញដែលមានអាយុកាលជាមធ្យមតិចជាងបីឆ្នាំ ហើយរួមមានដូចជា អាហារ សំលៀកបំពាក់ ថ្នាំជក់ ផលិតផលថែរក្សាផ្ទាល់ខ្លួន។ល។

⭐️ តើមានមុខទំនិញអ្វីខ្លះដែលរាប់បញ្ចូលក្នុង Durable Goods?
Durable Goods (ទំនិញប្រើប្រាស់បានយូរ) រួមមាន ម៉ាស៊ីនបោកគក់ ម៉ាស៊ីនសម្ងួត ម៉ាស៊ីនលាងចាន កុំព្យូទ័រ ទូរទស្សន៍ ទូរទឹកកក រថយន្ត ឡានដឹកទំនិញ គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ ឧបករណ៍ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀត ហើយវាក៏​ជា​ទំនិញ​ដែល​មិន​ត្រូវ​បាន​ទិញជា​ញឹកញាប់​ទេ​ ព្រោះ​ទំនិញទាំងនោះមានអាយុកាលយូរ។

⭐️ ការបកស្រាយពី Core Durable Goods Orders
1. ការកើនឡើងនៃ Core Durable Goods Orders
– ធ្វើឱ្យមានកំណើនសេដ្ឋកិច្ច
– បង្កើនការវិនិយោគអាជីវកម្ម និងទំនុកចិត្តអ្នកប្រើប្រាស់
– ការផលិតមានការកើនឡើង
– មានកំណើននៃឱកាសការងារ។

2. ការថយចុះនៃ Core Durable Goods Orders
– ធ្វើឱ្យមានការធ្លាក់ចុះនៃសេដ្ឋកិច្ច
– ការថយចុះនៃការវិនិយោគអាជីវកម្ម និងទំនុកចិត្តអ្នកប្រើប្រាស់
– ការផលិតថយចុះ
– ឱកាសការងារមានចំនួនតិចជាងមុន។

Core Durable Goods Orders to be Revealed by the US Today

⭐️ សារៈសំខាន់នៃ Core Durable Goods Orders
Durable Goods Orders មានសារៈសំខាន់ ព្រោះ
1. តួនាទីក្នុងការវិភាគសេដ្ឋកិច្ច
Core Durable Goods Orders ដើរតួនាទីយ៉ាងសំខាន់ក្នុងការវិភាគសេដ្ឋកិច្ច ព្រោះវាផ្តល់ការយល់ដឹងអំពីសុខភាពនៃវិស័យផលិតកម្ម និងផ្តល់នូវការចង្អុលបង្ហាញអំពីនិន្នាការសេដ្ឋកិច្ចដ៏ទូលំទូលាយផងដែរ។ ម្យ៉ាងវិញទៀត វាក៏ជាសូចនាករសេដ្ឋកិច្ចដ៏សំខាន់ ដែលអាចជួយដល់សេដ្ឋកិច្ចវិទូ អ្នកបង្កើតគោលនយោបាយ និងអ្នកវិនិយោគអាចវាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ច និងធ្វើការសម្រេចចិត្តប្រកបដោយត្រឹមត្រូវ។

2. សកម្មភាពផលិតកម្ម
ផលិតកម្មគឺជាធាតុផ្សំយ៉ាងសំខាន់នៃសេដ្ឋកិច្ច ដែលចូលរួមចំណែកដល់ការងារ ការនាំចេញ និងកំណើនសេដ្ឋកិច្ចទាំងមូល។ Core Durable Goods Orders ក៏ជារង្វាស់នៃសកម្មភាពផលិតកម្មផងដែរ។ នៅពេលដែលទិន្នន័យ Core Durable Goods Orders កើនឡើង វាបង្ហាញថាមានការវិនិយោគលើអាជីវកម្មដែលផ្គត់ផ្គង់ទំនិញដូចជា គ្រឿងម៉ាស៊ីន កុំព្យូទ័រ និងឧបករណ៍ដែលមានសារៈសំខាន់សម្រាប់ផលិតកម្ម។ កំណើននៃការវិនិយោគនេះអាចនាំឱ្យមានការបង្កើនទិន្នផលផលិតកម្ម ផលិតភាពកាន់តែខ្ពស់ និងមានសក្តានុពលសេដ្ឋកិច្ច។

3. ឥទ្ធិពលលើការវិនិយោគអាជីវកម្ម
ការវិនិយោគលើអាជីវកម្ម គឺជាកត្តាជំរុញដ៏សំខាន់នៃការពង្រីកសេដ្ឋកិច្ច។ នៅពេលដែលតម្រូវការអាជីវកម្មមានទំនុកចិត្តនាពេលអនាគត នោះនឹងមានការវិនិយោគលើទំនិញប្រើប្រាស់បានយូរ (Durable Goods​) ច្រើនជាងមុន។ ការកើនឡើងនៃ Core Durable Goods Orders អាចបង្ហាញពីភាពសុទិដ្ឋិនិយមនៃអាជីវកម្មកើនឡើង ដែលបង្ហាញថាក្រុមហ៊ុនកំពុងពង្រីកប្រតិបត្តិការរបស់ពួកគេ ឬធ្វើទំនើបកម្មឧបករណ៍របស់ពួកគេ។ នេះអាចជំរុញឱ្យមានកំណើនសេដ្ឋកិច្ចតាមរយៈការជំរុញសកម្មភាពផលិតកម្ម ការបង្កើតការងារ និងសកម្មភាពសេដ្ឋកិច្ចទាំងមូល។

ម្យ៉ាងវិញទៀត ការធ្លាក់ចុះនៃ Core Durable Goods Orders អាចជាសញ្ញាបង្ហាញពីការខ្វះទំនុកចិត្តក្នុងអាជីវកម្ម។ ប្រសិនបើក្រុមហ៊ុនពន្យារពេល ឬពង្រីកការវិនិយោគរបស់ពួកគេនៅក្នុងការផលិតទំនិញប្រើប្រាស់បានយូរ (Durable Goods) នោះវាអាចបង្ហាញពីភាពមិនច្បាស់លាស់ ឬការធ្លាក់ចុះនៃសក្តានុពលរបស់សេដ្ឋកិច្ចផងដែរ។ នេះអាចជះឥទ្ធិពលដល់សេដ្ឋកិច្ច ប៉ះពាល់ដល់ការងារ ប្រាក់ឈ្នួល និងការចំណាយរបស់អ្នកប្រើប្រាស់។

សរុបមក សារៈសំខាន់នៃ Core Durable Goods Orders ផ្តល់នូវការយល់ដឹងអំពីវិស័យផលិតកម្ម និន្នាការវិនិយោគអាជីវកម្ម និងកំណើនសេដ្ឋកិច្ចដែលមានសក្តានុពល។ អ្នកវិភាគអាចវាយតម្លៃបានប្រសើរជាងមុនអំពីភាពខ្លាំង ឬភាពទន់ខ្សោយនៅក្នុងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច និងធ្វើការព្យាករណ៍នាពេលអនាគតបាន។ Core Durable Goods Orders នេះក៏មានសារៈសំខាន់សម្រាប់អ្នកបង្កើតគោលនយោបាយ វិនិយោគិន និងអ្នកដែលចាប់អារម្មណ៍ក្នុងការយល់ដឹងអំពីទិដ្ឋភាពសេដ្ឋកិច្ចបានផងដែរ។

⭐️ ទិន្នន័យចេញផ្សាយថ្មីៗ
🇺🇸  U.S. Core Durable Goods Orders MoM: 0.6% (27 កក្កដា 2023) – 0.3% (26 មេសា 2023)

| English Version |
⭐️ Key takeaway

– Core Durable Goods Orders is an economic indicator that measures the total value of orders placed with manufacturers for durable goods, which are products with a lifespan of three years or more.
– There are three types of durable goods which are consumer durable goods, business durable goods, and nondurable goods.
– Durable goods include washers, dryers, and so on.
– Increase and decrease in durable goods orders
– Durable goods orders are significant because it is a role in economic analysis, a relationship to manufacturing activity, and an impact on business investment.

⭐️Understand about Core Durable Goods Orders
Core Durable Goods Orders is an economic indicator that measures the total value of orders placed with manufacturers for durable goods, which are products with a lifespan of three years or more. These goods include items like appliances, machinery, computers, and vehicles. It is a US monthly economic survey conducted to identify and measure industrial activity, especially the manufacturing of durable goods, prevailing on the US in a given period. It also measures the local and international order volume for goods manufactured by domestic companies in the US.

U.S. durable-goods orders drop 2.1% in another sign of slowing economy - MarketWatch

⭐️ Types of Durable Goods

According to the Bureau of Economic Analysis (BEA), there are three types of durable goods, which are:
– Consumer durable goods: goods bought by individuals and households. They include furniture, automobiles, electronics, luggage, books, and sports equipment.
– Business durable goods: durable goods uses by businesses are plant, property and equipment (PPE). They include industrial equipment such as machinery and electrical apparatus. They also include boats, trucks, buses, and aircraft.
– Nondurable goods: goods that are known to last less than three years on average and include goods such as food, clothing, tobacco, personal care products, etc.

⭐️ What is included in Durable Goods?
Durable goods include washers, dryers, dishwashers, computers, televisions, refrigerators, cars, trucks, other electronics, machinery, tools, and semiconductors. Durable goods are those that are not purchased frequently as they last a long time.

⭐️ Interpretation of Core Durable Goods Orders
1. Increase in Core Durable Goods Orders
– It signifies an economy trending upwards.
– Increase in business investment and consumer confidence
– Manufacturing continues to grow
– More manufacturing jobs were created

2. Decrease in Core Durable Goods Orders
– It signifies an economy trending downwards.
– Decrease in business investment and consumer confidence
– Slowdown in manufacturing
– Less manufacturing jobs were created

Core Durable Goods Orders to be Revealed by the US Today

⭐️ Significance of Core Durable Goods Orders
Durable goods orders is significant because:
1. Role in Economic Analysis
Core durable goods orders play a crucial role in economic analysis because they offer insights into the health of the manufacturing sector and provide indications about broader economic trends. As a key economic indicator, core durable goods orders help economists, policymakers, and investors assess the state of the economy and make informed decisions.

2. Relationship to Manufacturing Activity
Manufacturing is a foundational component of many economies, contributing to employment, exports, and overall economic growth. Core durable goods orders serve as a barometer of manufacturing activity. When core orders increase, it suggests that businesses are investing in capital goods like machinery, computers, and equipment, which are essential for production. This growth in investment can lead to increased manufacturing output, higher productivity, and a potentially positive multiplier effect throughout the economy.

3. Impact on Business Investment
Business investment is a critical driver of economic expansion. When businesses are confident about future demand, they are more likely to invest in durable goods. An uptick in core durable goods orders can signal increased business optimism, indicating that companies are expanding their operations or modernizing their equipment. This, in turn, can stimulate economic growth by boosting production capacity, job creation, and overall economic activity.

On the other hand, a decline in core durable goods orders might signal a lack of confidence among businesses. If companies are postponing or scaling back their investments in durable goods, it could suggest economic uncertainty or a potential slowdown. This can have a ripple effect throughout the economy, affecting employment, wages, and consumer spending.

In summary, the significance of core durable goods orders lies in its ability to provide insights into the manufacturing sector, business investment trends, and potential economic growth. By focusing on the core orders and excluding transportation, analysts can better assess the underlying strength or weakness in the economy’s foundation and make informed predictions about its future trajectory. This information is vital for policymakers, investors, and anyone interested in understanding the broader economic landscape.

⭐️ Recent updates
🇺🇸  U.S. Core Durable Goods Orders MoM: 0.6% (27 Jul 2023) to 0.3% (26 April 2023)

Markets

Forex

Metals

Energies

Indices

Cryptocurrencies

Platforms

Meta Trader 5 Desktop

Web Trader

Mobile Trader

Partnerships

Introducing Broker

White Label

Marketing Partnership

About us

About ST Market

Contact Us

Regulation

FAQs

Cambodia: +855 (0) 10883 288
UK: +44 (0) 800 368 9785
Thailand: +66 (0) 2114 7415

info@stmarket.com
thai@stmarket.com

STMarket Company Limited AMASS Tower
Street 63, Phum 6, Chamkar Mon, Boeng Keng Kang Mouy, Phnom Penh, 12302, Cambodia

STMarket Company Limited (“STMarket”) is regulated as a Derivatives Broker by the Securities and Exchange Commission of Cambodia, Registered address: AMASS Tower, Floor 23, Street 63, Corner 282, Phum 6, Boeng Keng Kang Muoy, Chamkar Mon, Phnom Penh capital, 12302, Cambodia, Registration Number 00049975.

ST Market UK Limited (“STMarket UK”) is a registered company in the United Kingdom, Registered Address: 20-22 Wenlock Road, London, England, N1 7GU, Registration Number: 12576898.

www.stmarket.com is owned and operated by STMarket. Clients must be 18 years of age and over to use the services provided by STMarket.

Risk Warning
Contracts for Difference (‘CFDs’) are complex financial products and not suitable for all investors. CFDs, are leveraged products that mature when you choose to close an existing open position. By investing in CFDs, you assume a high level of risk. Please ensure you understand the risks involved as you may lose all your invested capital. Past performance of CFDs is not a reliable indicator of future results. The site contains links to websites controlled or offered by third parties. STMarket has not reviewed and hereby disclaims responsibility for any information or materials posted at any of the sites linked to this site. By creating a link to a third-party website, STMarket does not endorse or recommend any products or services offered on that website. The information contained on this site is intended for information purposes only. Therefore, it should not be regarded as an offer or solicitation to any person in any jurisdiction in which such an offer or solicitation is not authorised or to any person to whom it would be unlawful to make such an offer or solicitation, nor regarded as a recommendation to buy, sell or otherwise deal with any particular currency or precious metal trade. If you are not sure about your local currency and spot metals trading regulations, then you should leave this site immediately.

This information is not intended for residents of U.S, Canada, Syria, Sudan, North Korea, Iran, Iraq, and Afghanistan, or use by any person in any country or jurisdiction where such distribution or use would be contrary to local law or regulation.

© 2024 ST Market Company Ltd | All rights reserved.

ST Market Cookies Policy

ST Market Risk Warning

Anti-Money Laundering Policy

Website Privacy Policy

Website Terms and Conditions