⭐️ គន្លឹះសំខាន់
– ជញ្ជីងពាណិជ្ជកម្ម (BOT) គឺជាធាតុផ្សំសំខាន់នៃសមតុល្យនៃការទូទាត់របស់ប្រទេសមួយ។
– BOT មានបីប្រភេទគឺ អតិរេកពាណិជ្ជកម្ម ឱនភាពពាណិជ្ជកម្ម និងតុល្យភាពពាណិជ្ជកម្ម។
– របាយការណ៍ BOT ជាធម្មតាត្រូវបានបង្កើតដោយភ្នាក់ងាររដ្ឋាភិបាលដែលទទួលខុសត្រូវលើការជួញដូរ និងការធ្វើពាណិជ្ជកម្ម។
– របាយការណ៍ BOT ជាធម្មតាត្រូវបានចេញផ្សាយជារៀងរាល់ខែ។
– សារៈសំខាន់នៃ BOT
– កត្តាដែលជះឥទ្ធិពលលើ BOT។
– ឥទ្ធិពលនៃ BOT
⭐️ ឈ្វេងយល់ពីទិន្នន័យ Trade Balance
តើអ្វីទៅជាជញ្ជីងពាណិជ្ជកម្ម (Balance of Trade)?
ជញ្ជីងពាណិជ្ជកម្ម (BOT) គឺជាសូចនាករសេដ្ឋកិច្ចដែលតាមដានពីភាពខុសគ្នារវាងតម្លៃនៃការនាំចេញ និងការនាំចូលទំនិញរបស់ប្រទេសក្នុងរយៈពេលជាក់លាក់ណាមួយ ដែលជាធម្មតាក្នុងមួយឆ្នាំ។
ប្រភេទនៃ Balance of Trade៖
– អតិរេកពាណិជ្ជកម្ម (Trade surplus): នៅពេលដែលប្រទេសមួយនាំចេញទំនិញ និងសេវាកម្មច្រើនជាងការនាំចូល ប្រទេសនោះមានអតិរេកពាណិជ្ជកម្ម។
– ឱនភាពពាណិជ្ជកម្ម (Trade deficit): នៅពេលដែលប្រទេសមួយនាំចូលលើសពីការនាំចេញ ប្រទេសនោះមានឱនភាពពាណិជ្ជកម្ម។
– តុល្យភាពពាណិជ្ជកម្ម (Balanced trade): តុល្យភាពពាណិជ្ជកម្មកើតឡើងនៅពេលដែលតម្លៃនៃការនាំចេញស្មើនឹងតម្លៃនៃការនាំចូល។
ដូច្នេះ ប្រទេសដែលមានអតិរេកពាណិជ្ជកម្ម ជាទូទៅត្រូវបានគេមើលឃើញថាកំពុងស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចរឹងមាំ ដោយសារប្រទេសនេះទទួលបានប្រាក់ចំណូលពិការនាំចេញច្រើនជាងការនាំចូល ដែលនាំឱ្យមានកំណើនសេដ្ឋកិច្ច ដោយសារតែមានការវិនិយោគច្រើន ក៏ដូចជាមានតម្រូវការពលកម្មច្រើនផងដែរ។
⭐️ តើរបាយការណ៍ Balance of Trade ចេញផ្សាយដោយនរណា?
របាយការណ៍ Balance of Trade ជាធម្មតាត្រូវបានចេញផ្សាយដោយភ្នាក់ងាររដ្ឋាភិបាលដែលទទួលខុសត្រូវលើការជួញដូរ និងការធ្វើពាណិជ្ជកម្ម។ ទីភ្នាក់ងារទាំងនេះចងក្រង និងវិភាគទិន្នន័យពីសេចក្តីប្រកាសគយ កំណត់ត្រាកំពង់ផែ ការស្ទង់មតិអាជីវកម្ម និងប្រភពពាក់ព័ន្ធផ្សេងទៀត ដើម្បីផលិតរបាយការណ៍ Balance of Trade ត្រឹមត្រូវ និងអាចទុកចិត្តបាន។
⭐️ តើទិន្នន័យ Balance of Trade តែងតែចេញផ្សាយនៅពេលណា?
របាយការណ៍ Balance of Trade ជាធម្មតាត្រូវបានចេញផ្សាយជារៀងរាល់ខែ ក្នុងរយៈពេលពីរទៅបីសប្តាហ៍បន្ទាប់ពីការបញ្ចប់រយៈពេលរាយការណ៍។
របាយការណ៍ Balance of Trade ជាធម្មតាមានចេញផ្សាយនៅលើគេហទំព័ររបស់ទីភ្នាក់ងាររដ្ឋាភិបាលនៃប្រទេសនីមួយៗ ដែលអាចផ្តល់ភាពងាយស្រួលដល់នរណាម្នាក់ដែលចាប់អារម្មណ៍លើទិន្នន័យទាំងនោះ។
⭐️ សារៈសំខាន់នៃរបាយការណ៍ទិន្នន័យ Trade Balance
BOT មានសារៈសំខាន់ណាស់ព្រោះ៖
-BOT ផ្តល់ការយល់ដឹងអំពីសុខភាពសេដ្ឋកិច្ចរបស់ប្រទេសមួយ។
-BOT អាចជះឥទ្ធិពលដល់តម្លៃរូបិយប័ណ្ណរបស់ប្រទេសមួយ។
-BOT អាចជះឥទ្ធិពលដល់កម្រិតការងាររបស់ប្រទេសមួយ។
⭐️ ឥទ្ធិពលនៃទិន្នន័យ Balance of Trade
Balance of Trade ត្រូវបានជះឥទ្ធិពលដោយកត្តាទាំងឡាយណាដែលប៉ះពាល់ដល់ពាណិជ្ជកម្មអន្តរជាតិ។ កត្តាទាំងនោះរួមមានកត្តាអំណោយផល (ចំនួនដី កម្លាំងពលកម្ម ដើមទុន) និងផលិតភាព គោលនយោបាយពាណិជ្ជកម្ម អត្រាប្តូរប្រាក់ ទុនបម្រុងរូបិយប័ណ្ណបរទេស អតិផរណា និងតម្រូវការផ្សេងៗជាដើម។
⭐️ ទិន្នន័យចេញផ្សាយថ្មីៗ
U.S. Balance of Trade: -68.98 USD Billion (ឧសភា 2023)
| English Version |
⭐️ Key takeaway
– Balance of Trade is a key component of a country’s balance of payment.
– There are three types of BOT which are trade surplus, trade deficit, and balanced trade.
– The balance of trade report is typically generated by government agencies responsible for trade and commerce.
– Balance of Trade reports are usually released on a monthly basis.
– The importance of Balance of Trade
– Factors that influence this indicator
– The impact of Trade Balance
⭐️ Understanding Trade Balance
What is Balance of Trade?
The balance of trade (BOT) is a key component of a country’s balance of payments and is an economic indicator that tracks the difference between the value of a country’s exports and imports of goods over a specific period, usually a year. It is sometimes referred to as the trade balance.
Types of Balance of Trade:
– Trade surplus: when a country exports more goods and services than it imports, it has a trade surplus.
– Trade deficit: when a country imports more than it exports, it has a trade deficit.
– Balanced trade: occurs when the value of exports equals the value of imports.
So, a country with a trade surplus is generally seen as being in a strong economic position, as it is earning more from its export than its import. This can lead to increased economic growth, as businesses have more money to invest and hire new workers.
⭐️ Who publishes the Balance of Trade report?
The Balance of Trade report is typically generated by government agencies responsible for trade and commerce. These agencies compile and analyze data from customs declarations, port records, surveys of businesses, and other relevant sources to produce an accurate and reliable trade balance report.
⭐️The Importance of Balance of Trade
BOT is important because:
-BOT provides insights into a country’s economic health.
-BOT can affect a country’s currency value.
-BOT can affect a country’s employment levels.
⭐️ The impact of Balance of Trade
Balance of Trade is influenced by all the factors that affect the international trades. These include factor endowments (amount of land, labor, capital) and productivity, trade policy, exchange rates, foreign currency reserves, inflation, and demand.
⭐️ Recent updates
U.S. Balance of Trade: -68.98 USD Billion (May 2023)