⭐️ គន្លឹះសំខាន់
– សារៈសំខាន់នៃ Retail Sales
– កត្តាដែលជះឥទ្ធិពលលើ Retail Sales
– ឥទ្ធិពលនៃ Retail Sales
– ទិន្នន័យចេញផ្សាយថ្មីៗ
⭐️ ឈ្វេងយល់ពីទិន្នន័យ Retail Sales
Retail Sales សំដៅទៅលើការលក់ទំនិញ និងសេវាកម្មសម្រេចដោយផ្ទាល់ទៅកាន់អ្នកប្រើប្រាស់ជាទូទៅ រួមមានទំនិញ និងសេវាកម្មសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬក្នុងគ្រួសារ។
⭐️ តើទិន្នន័យ Retail Sales តែងតែចេញផ្សាយនៅពេលណា?
ទិន្នន័យនេះតែងតែចេញផ្សាយនារាល់សប្តាហ៍ទី២ នៅម៉ោង១៩:៣០ (ម៉ោងនៅក្នុងព្រះរាជាណាចក្រកម្ពុជា) រាល់ខែ ហើយទិន្នន័យ Retail Sales របស់ខែកក្កដា នឹងចេញផ្សាយនៅខែសីហាជានិច្ច។
⭐️ សារៈសំខាន់នៃរបាយការណ៍ទិន្នន័យ Retail Sales
របាយការណ៍ទិន្នន័យ Retail Sales គឺជាសូចនាករចង្អុលបង្ហាញពីសុខភាពសេដ្ឋកិច្ចដ៏សំខាន់ ព្រោះវាអាចសបញ្ជាក់ឱ្យយើងយល់ពីការចំណាយនៃអ្នកប្រើប្រាស់នានា។ ទិន្នន័យនេះត្រូវបានអាជីវករ អ្នកវិនិយោគគិន និងធនាគារកណ្តាលប្រើប្រាស់ជាសូចនាករសំខាន់មុនធ្វើការសម្រេចចិត្តណាមួយ។
👉 វដ្តអាជីវកម្ម៖ ការផ្លាស់ប្តូរនៃរបាយការណ៍ទិន្នន័យ Retail Sales ជាសញ្ញាណបញ្ជាក់ពីស្ថានភាពបច្ចុប្បន្ននៃវដ្តអាជីវកម្ម។ អាជីវករនានាតែងតែតាមដានទិន្នន័យនេះមុនធ្វើការសម្រេចចិត្តសំខាន់ៗណាមួយ។

👉 ទីផ្សារ Forex និង ទីផ្សារភាគហ៊ុន៖ ទិន្នន័យ Retail Sales ក៏អាចជះឥទ្ធិពលដល់និន្នាការទីផ្សារភាគហ៊ុន និងទីផ្សារ Forex ផងដែរ។ ទិន្នន័យ Retail Sales ខ្ពស់គឺជាដំណឹងល្អសម្រាប់ម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនលក់រាយ ពីព្រោះ វាមានន័យថាប្រាក់ចំណូលក្រុមហ៊ុនអាចនឹងកើនឡើងខ្ពស់ ។ ដូចនេះ តួលេខ Retail Sales ខ្ពស់ ទូទៅតែងតែធ្វើឱ្យមាននិន្នាការវិជ្ជមាននៅក្នុងផ្សារភាគហ៊ុន និងទីផ្សារ Forex ។
👉គោលនយោបាយរូបិយវត្ថុ៖ ទិន្នន័យ Retail Sales ក៏អាចជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់ធនាគារកណ្តាលដែរ។ ធនាគារកណ្តាលប្រើទិន្នន័យ Retail Sales ដើម្បីវាយតម្លៃសុខភាពសេដ្ឋកិច្ច និងជួយធនាគារកណ្តាលក្នុងការសម្រេចចិត្តក្នុងការចេញគោលនយោបាយរូបិយប័ណ្ណណាមួយដូចជាការបង្កើនអត្រាការប្រាក់ជាដើម ។
⭐️ កត្តាដែលជះឥទ្ធិពលលើទិន្នន័យ Retail Sales
កត្តាដែលជះឥទ្ធិពលលើ Retail Sales អាចប្រែប្រួលអាស្រ័យលើលក្ខខណ្ឌសេដ្ឋកិច្ច និងលក្ខខណ្ឌទីផ្សារផ្សេងៗ។ តែទោះជាយ៉ាងណាក៏ដោយ មានកត្តាទូទៅមួយចំនួនដែលអាចប៉ះពាល់ដល់ Retail Sales រួមមាន ទំនុកចិត្តរបស់អ្នកប្រើប្រាស់ អតិផរណា ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងនិន្នាការផ្សេងៗជាដើម។

⭐️ ឥទ្ធិពលនៃទិន្នន័យ Retail Sales
– បើ Retail Sales កើនឡើង នោះវាឆ្លុះបញ្ចាំងពីការរំពឹងទុកនៃអត្រាការប្រាក់ខ្ពស់ ដែលនាំឱ្យមានការពង្រឹងនៃកម្លាំងរូបិយប័ណ្ណក្នុងស្រុក ព្រមទាំងការបង្កើននូវទំនុកចិត្តរបស់អ្នកវិនិយោគនានា។
– បើ Retail Sales ចុះក្រោម នោះវាឆ្លុះបញ្ចាំងពីការរំពឹងទុកនៃអត្រាការប្រាក់ទាប ដែលនាំឱ្យមានការចុះខ្សោយនៃកម្លាំងរូបិយប័ណ្ណក្នុងស្រុក ព្រមទាំងបន្ថយនូវទំនុកចិត្តរបស់អ្នកវិនិយោគនានា។
⭐️ ទិន្នន័យចេញផ្សាយថ្មីៗ
Retail Sales: 3.0% ( ខែមករា ឆ្នាំ២០២៣) – 0.2% (ខែមិថុនា ឆ្នាំ២០២៣)
| English Version |
⭐️ Key takeaway
– The Importance of Retail Sales
– Factors that influence this indicator
– The impact of Retail Sales
– Recent release data
⭐️ Understand about Retail Sales
Retail Sales is the sales of finished goods and services by businesses directly to consumers, usually for personal or household consumption.
⭐️ When is the Retail Sales data release?
This data often releases on the second week at 19:30 (hours in the Cambodia) every month, and July’s Retail Sales data will always be released in August.
⭐️ The Importance of Retail Sales
The Retail Sale data report is an indicator of important economic health because it can help us understand customer consumption. This data is used by businesses, investors, and central banks as important indicators prior to making any decision.
👉 Business cycle: changes in RS can offer after clues about the current state of the business cycle, helping policymakers and investors make more informed decisions.

👉 Forex and stock market: RS data can influence stock market trends and inform investment decisions, as strong sales may boost company revenues and share prices.
👉 Monetary policy: The Federal Reserve uses retail sales data to assess the health of the economy and guide monetary policy decisions, such as interest rate adjustments.
⭐️ Factors that influence this indicator
Factors affecting Retail Sales may vary depending on economic conditions and various market conditions. However, some of the factors that could affect Retail Sales include consumer confidence, inflation, current economic conditions and other various trends.

⭐️ The impact of Retail Sales
– If Retail Sales increases, it reflects expectations of higher interest rates, leading to a strengthening of domestic currency as well as increasing investor confidence.
– If Retail Sales goes down, it reflects the expectations of friendly rates, leading to a weakening of local currency and reducing investor confidence.
⭐️ Recent updates
Retail Sales: 3.0% (January 2023) – 0.2% (June 2013)