⭐️ គន្លឹះសំខាន់
– ផលិតផលក្នុងស្រុកសរុប ឬអាចសរសេរកាត់ថា ផសស (ជាភាសាអង់គ្លេស៖ Gross Domestic Product, GDP) គឺជារង្វាស់រូបិយវត្ថុឬទ្រព្យសម្បត្តិនៃទំនិញនិងសេវាកម្មទាំងអស់ក្នុងតម្លៃទីផ្សារដែលផលិតឡើងនៅអំឡុងពេលជាក់លាក់ណាមួយ។
– ផលិតផលក្នុងស្រុកសរុបត្រូវបានចេញផ្សាយចំនួន៣លើកក្នុងមួយត្រីមាសដែលរួមមាន៖ ទិន្នន័យលើកទី១ (Advance) ទិន្នន័យលើកទី២ (Second) និងទិន្នន័យលើកទី៣ (Third)។
– ការរំពឹងទុករបស់ទីផ្សារទៅលើសូចនាករ GDP។
– សូចនាករCCI បានធ្លាក់ចុះដល់ ១០១.៣ នៅក្នុងខែមីនា ដែលមានន័យថាទំនុកចិត្តរបស់ប្រជាជនសហរដ្ឋអាមេរិកទៅលើសេដ្ឋកិច្ចទាំងមូលមានការធ្លាក់ចុះ។
⭐️ ឈ្វេងយល់ពីផលិតផលក្នុងស្រុកសរុប(GDP)
ផលិតផលក្នុងស្រុកសរុប ត្រូវបានប្រើប្រាស់ដើម្បីស្ទាបស្ទង់ទៅលើស្ថានភាពសេដ្ឋកិច្ច ដោយធ្វើការវាស់វែងទៅលើតម្លៃទីផ្សាររបស់ទំនិញ និងសេវាកម្មក្នុងស្រុកសរុបនៅក្នុងរយៈពេលកំណត់មួយ។ គោលបំណងចម្បងគឺជួយប្រាប់ពីទិសដៅក៏ដូចជាស្ថានភាពសេដ្ឋកិច្ច ទៅដល់សេដ្ឋកិច្ចវិទូ វិនិយោគិន ឬអាជីវករ ដើម្បីធ្វើការសម្រេចចិត្តទៅលើគោលនយោបាយសេដ្ឋកិច្ច ផ្តល់ឱកាសក្នុងការវិនិយោគ និងប្រាប់ពីលំហូរទីផ្សារបច្ចុប្បន្ន។
*** ផលិតផលក្នុងស្រុកសរុបត្រូវបានចេញផ្សាយចំនួន៣លើកក្នុងមួយត្រីមាសដែលរួមមាន៖ ទិន្នន័យលើកទី១ (Advance) ទិន្នន័យលើកទី២ (Second) និងទិន្នន័យលើកទី៣ (Third)។
⭐️ រូបមន្ត
GDP = ការចាយវាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ +ការវិនិយោគ +ការចំណាយរបស់រដ្ឋ + (ផលិតផលនាំចេញ – ផលិតផលនាំចូល)
⭐️ យល់ដឹងបន្ថែមអំពីសូចនាករ GDP
ការកើនឡើង ឬការថយចុះនៃផលិតផលក្នុងស្រុកសរុបនេះ អាចជះឥទ្ធិពលទៅដល់កត្តាជាច្រើនដូចជា៖
⭐️ ការរំពឹងទុករបស់ទីផ្សារទៅលើសូចនាករ GDP
អ្នកវិភាគជាច្រើនបានរំពឹងទុកថា ការចេញផ្សាយទិន្នន័យ GDP របស់សហរដ្ឋអាមេរិកក្នុងខែនេះនឹងថយចុះដល់ ២.០% នៅក្នុងត្រីមាសទីមួយ បន្ទាប់ពីមានការធ្លាក់ចុះ ២.៦% នៅក្នុងត្រីមាសពីមុន។ នេះបានជំរុញឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ច និងអាចធ្វើឱ្យប្រាក់ដុល្លារក្នុងស្រុកធ្លាក់ចុះក្នុងរយៈពេលខ្លី។ ចំណែកឯសូចនាករផ្សេងទៀតដូចជា សូចនាករ CCI និងការនាំចេញផលិតផលក្នុងស្រុកក៏អាចជំរុញឱ្យមានការធ្លាក់ចុះនៃ GDP ផងដែរ។
⭐️ ផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិកនៅត្រីមាសទី១
ជាក់ស្តែង | ព្យាករណ៍ | ទិន្នន័យចាស់ | |
ខែមេសា | – | ២.០% | ២.៦% |
ខែមីនា | ២.៦% | ២.៧% | ៣.២% |
⭐️ កត្តាមួយចំនួនដែលធ្វើឱ្យសូចនាករ GDP មានការធ្លាក់ចុះ
សូចនាករ CCI បានធ្លាក់ចុះដល់ ១០១.៣ នៅក្នុងខែមីនា ដែលមានន័យថាទំនុកចិត្តរបស់ប្រជាជនសហរដ្ឋអាមេរិកទៅលើសេដ្ឋកិច្ចទាំងមូលមានការធ្លាក់ចុះ។ នេះបានធ្វើឱ្យមានផលប៉ះពាល់ដល់ការចាយវាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ព្រមទាំងផលិតភាពរបស់សេដ្ឋកិច្ច (Economy’s productivity) ជាពិសេសទៅលើតម្រូវការ និងការផ្គត់ផ្គង់។ ចំណែកឯការនាំចេញផលិតផលក្នុងស្រុកក៏មានការថយចុះដល់ ២.៧%ផងដែរ។ កត្តាទាំងនេះបានញុាំងឱ្យមានការធ្លាក់ចុះនៃ GDP ដោយសារតែការចាយវាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងការនាំចេញផលិតផលក្នុងស្រុកដែលជាផ្នែកមួយនៅក្នុងការគណនារក GDP។ ដូច្នេះ វិនិយោគិនគួរតែត្រួតពិនិត្យទៅលើព័ត៌មាន ព្រមទាំងសូចនាករសេដ្ឋកិច្ចផ្សេងទៀត ដើម្បីទទួលបានការយល់ដឹងកាន់តែច្បាស់ទៅលើស្ថានភាពសេដ្ឋកិច្ច។
⭐️ នេះគឺជាផលិតផលក្នុងស្រុកសរុប (GDP) របស់បណ្តាប្រទេសធំក្នុងរយៈពេល២ឆ្នាំរួមមាន៖
– US GDP (7% Q4 2021 Vs. -1.6% Q1 2022)
– Japan GDP (1.1% Q3 2022 Vs. -0.3% Q4 2022)
– UK GDP (5.5% Q2 2021 Vs. -0.3% Q3 2022)
– New Zealand GDP (17.4% Q2 2021 Vs. -0.3% Q3 2021)
– Canada GDP (1.6% Q4 2021 Vs. 0.0% Q4 2022)
| English Version |
⭐️ Key Takeaways
– Gross domestic product (GDP) is a monetary measure of the market value of all the final goods and services produced in a specific time period by a country or countries.
– Remember, there are 3 versions of GDP released monthly: advance, second release, and third release.
– The market expectation for the U.S. GDP.
– The consumer confidence index fell to 101.3 in March may affect consumer spending and the economy’s productivity, especially supply and demand dynamics.
⭐️ Understand about GDP
The important indicator, gross domestic product, is used to assess how well the economy is doing by measuring the market value of domestic goods and services over a period of time. This aims to guide policymakers, investors, or businesses to make decisions about economic policies, investment opportunities, and market trends.
*** Remember, there are 3 versions of GDP released monthly: advance, second release, and third release.
⭐️ Formula
GDP = Consumer spending + Investment + Government spending + (Export-Import).
⭐️ Further Insights
The increase or decrease in GDP may influence other factors such as:
⭐️ The market expectation for the U.S. GDP
Many analysts expect the U.S. GDP data release this month to surge to 2.0% in the first quarter, down from 2.6% in the previous quarter. If the forecast is confirmed, then this may raise concerns about the economic slowdown and weaken the domestic dollar temporarily. Other indicators, such as the CCI and exports, can also provide insights into the health of the economy and may help explain a decline in GDP.
⭐️ U.S. GDP Q1 Advance
Actual | Forecast | Previous | |
April | – | 2.0% | 2.6% |
March | 2.6% | 2.7% | 3.2% |
⭐️ The explanation for a decline in GDP
The consumer confidence index fell to 101.3 in March, which may affect consumer spending and the economy’s productivity, especially supply and demand dynamics. The same effect was applied by the decline in exports, which dropped by 2.7%. This may further cause the GDP to slip a bit as the GDP’s component is made up of consumer spending and net exports. Therefore, it is important to monitor other potential news and indicators to gain a comprehensive understanding of the state of the economy.
⭐️ In a span of 2 years, the GDP for the major countries is listed below from peak to the lowest point:
– US GDP (7% Q4 2021 Vs. -1.6% Q1 2022)
– Japan GDP (1.1% Q3 2022 Vs. -0.3% Q4 2022)
– UK GDP (5.5% Q2 2021 Vs. -0.3% Q3 2022)
– New Zealand GDP (17.4% Q2 2021 Vs. -0.3% Q3 2021)
– Canada GDP (1.6% Q4 2021 Vs. 0.0% Q4 2022)