⭐️ គន្លឹះសំខាន់
– អត្រាគ្មានការងារធ្វើនៅសហរដ្ឋអាមេរិក (Unemployment rate) គឺជាសូចនាករដែលវាស់វែងពីភាគរយនៃកម្លាំងការងារសរុបដោយរាប់បញ្ចូលទាំងអ្នកគ្មានការងារធ្វើ និងអ្នកកំពុងស្វែងរកការងារនៅក្នុងអំឡុងខែមុន។
– ភាគច្រើនអត្រាគ្មានការងារធ្វើ (Unemployment rate) ត្រូវបានប្រើប្រាស់ដោយសេដ្ឋកិច្ចវិទូ ក្នុងគោលបំណងដើម្បីយល់ដឹងពីស្ថានភាពទីផ្សារការងារ ក៏ដូចជាដំណើរការនៃសេដ្ឋកិច្ចទាំងមូល។
– ៣ ជំហានសាមញ្ញៗ ដើម្បីប្រើប្រាស់សូចនាករនេះឱ្យមានប្រសិទ្ធភាព។
– អត្រាគ្មានការងារធ្វើ (The Unemployment Rate) គឺជាប្រភេទសូចនាករសេដ្ឋកិច្ចមួយដែលគេយកទៅវាយតម្លៃលើស្ថានភាពទីផ្សារការងារ ហើយវិនិយោគិនក៏គួរតែពិចារណាលើសូចនាករផ្សេងទៀតដូចជា អត្រាការចូលរួមកម្លាំងពលកម្ម (The Labor Force Participation Rate)ដើម្បីទទួលបានការយល់ដឹងឱ្យកាន់តែច្បាស់មួយកម្រិតទៀត។
⭐️ តើអត្រាគ្មានការងារធ្វើរបស់សហរដ្ឋអាមេរិក (Unemployment rate) គឺជាអ្វី?
អត្រាគ្មានការងារធ្វើនៅសហរដ្ឋអាមេរិក (Unemployment rate) គឺជាសូចនាករដែលវាស់វែងពីភាគរយនៃកម្លាំងការងារសរុបដោយរាប់បញ្ចូលទាំងអ្នកគ្មានការងារធ្វើ និងអ្នកកំពុងស្វែងរកការងារនៅក្នុងអំឡុងខែមុន។ វាត្រូវបានចេញផ្សាយជារៀងរាល់ខែនៅថ្ងៃសុក្រនៃសប្តាហ៍ទី១ ហើយត្រូវបានរៀបចំឡើងដោយការិយាល័យស្ថិតិការងាររបស់ក្រសួងការងារសហរដ្ឋអាមេរិក (US Bureau of Labor Statistics) ។

⭐️ យល់ដឹងបន្ថែមអំពីអត្រាគ្មានការងារធ្វើ (Unemployment rate)
ភាគច្រើនអត្រាគ្មានការងារធ្វើ (Unemployment rate) ត្រូវបានប្រើប្រាស់ដោយសេដ្ឋកិច្ចវិទូ ក្នុងគោលបំណងដើម្បីយល់ដឹងពីស្ថានភាពទីផ្សារការងារ ក៏ដូចជាដំណើរការនៃសេដ្ឋកិច្ចទាំងមូល។ ម៉្យាងវិញទៀត គេក៏អាចប្រើវាដើម្បីកំណត់គោលនយោបាយរូបិយវត្ថុ និងធ្វើការសម្រេចចិត្តទៅតាមយុទ្ធសាស្ត្រដែលបានកំណត់ផងដែរ។

⭐️ ៣ ជំហានសាមញ្ញៗ ដើម្បីប្រើប្រាស់សូចនាករនេះឱ្យមានប្រសិទ្ធភាព
១. ពិនិត្យមើលកាលវិភាគដែលបានចេញផ្សាយនៅលើគេហទំព័រ BLS ដើម្បីស្វែងរករបាយការណ៍ប្រចាំខែ។
២. ពិនិត្យមើលអត្រាភាគរយគ្មានការងារធ្វើ ហើយប្រៀបធៀបទិន្នន័យជាក់ស្តែងទៅនឹងទិន្នន័យរំពឹងទុក។ ប្រសិនបើទិន្នន័យជាក់ស្តែងមានកម្រិតទាបជាងទិន្នន័យរំពឹងទុក វានឹងបង្ហាញពីសញ្ញាវិជ្ជមាននៃតម្លៃប្រាក់ដុល្លារអាមេរិក(USD) ភាពរឹងមាំនៃសេដ្ឋកិច្ច និងអាចទាក់ទាញការវិនិយោគរបស់បរទេសបានផងដែរ។ តម្លៃប្រាក់ដុល្លារអាមេរិក(USD) ក៏អាចឡើងថ្លៃបើធៀបទៅនឹងតម្លៃរូបិយប័ណ្ណផ្សេងទៀត។
៣. វិភាគទៅលើទិន្នន័យផ្សេងៗបន្ថែមទៀត ដើម្បីយល់ដឹងកាន់តែច្បាស់អំពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារការងារ ក៏ដូចជាចំនួនការងារដែលបានបង្កើតឡើង ឬបាត់បង់ អត្រាចូលរួមនៃកម្លាំងពលកម្ម (The Labor Force Participation Rate) និងព័ត៌មានប្រជាសាស្រ្តផ្សេងទៀត(Demographic Information)។
សរុបសេចក្តីមក
អត្រាគ្មានការងារធ្វើ (The Unemployment Rate) គឺជាប្រភេទសូចនាករសេដ្ឋកិច្ចមួយដែលគេយកទៅវាយតម្លៃលើស្ថានភាពទីផ្សារការងារ ហើយវិនិយោគិនក៏គួរតែពិចារណាលើសូចនាករផ្សេងទៀតដូចជា អត្រាការចូលរួមកម្លាំងពលកម្ម (The Labor Force Participation Rate)ដើម្បីទទួលបានការយល់ដឹងឱ្យកាន់តែច្បាស់មួយកម្រិតទៀត។ ត្រូវចាំថា ប្រសិនបើសេដ្ឋកិច្ចមានភាពទន់ខ្សោយ និងចំនួនការងារមានការថយចុះនោះ អត្រាគ្មានការងារធ្វើ (Unemployment Rate)នឹងអាចកើនឡើង។
| English Version |
⭐️ Key takeaway
– The US Unemployment Rate measures the percentage of the total workforce that was unemployed and actively seeking employment during the previous month.
– The unemployment rate is widely used by economists and policymakers to gain valuable insights into overall labor market conditions and the performance of the economy.
– 3 simple steps to effectively use this indicator.
– The unemployment rate is one of the economic indicators used to assess the health of the labor market, but it is essential to consider other indicators such as the labor force participation rate to gain a better insight.
⭐️ What is the US Unemployment rate?
The US Unemployment Rate measures the percentage of the total workforce that was unemployed and actively seeking employment during the previous month. It is released on the first Friday of every month and prepared by the US Bureau of Labor Statistics (BLS).

⭐️ Further insight into the unemployment rate
The unemployment rate is widely used by economists and policymakers to gain valuable insights into overall labor market conditions and the performance of the economy. This indicator can assist in setting monetary policy and making strategic economic decisions.

⭐️ 3 simple steps to effectively use this indicator
1. Check the release schedule on the BLS website to access the monthly report.
2. Look at the headline number of the unemployment rate percentage and compare actual data with expected readings. A lower-than-expected reading indicates a positive sign for the USD, a stronger economy, and may attract foreign investment. As a result, the USD may appreciate against other currencies. And vice versa.
3. Analyze additional data to better understand the current state of the job market, such as the number of jobs created or lost, the labor force participation rate, and other demographic information.
⭐️ Bottom line
The unemployment rate is one of the economic indicators used to assess the health of the labor market, but it is essential to consider other indicators such as the labor force participation rate to gain a better insight. Keep in mind that in a weak economy and with a shortage of jobs, the unemployment rate can be expected to rise.