🔍📦What is Lot?

📦ពាក្យថា Lot នៅក្នុងការជួញដូរ សំដៅដល់ចំនួនឯកតាស្តង់ដារនៃទ្រព្យសកម្មដែលលោកអ្នកទិញ ឬលក់ក្នុងប្រតិបត្តិការណាមួយ។ Lot ត្រូវបានប្រើដើម្បីធ្វើឱ្យការជួញដូរកាន់តែងាយស្រួល ដោយសារទ្រព្យសកម្មមួយចំនួនមានតម្លៃខ្ពស់ ឬទាបពេក ដែលពិបាកក្នុងការគណនាការជួញដូរក្នុងឯកតាតែមួយ។
ឧទាហរណ៍៖ ភាគហ៊ុនមួយរបស់ក្រុមហ៊ុន Tesla (TSLA) មានតម្លៃប្រហែល $២៥១.៤៥ គិតត្រឹមថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៣ ដូច្នេះការទិញភាគហ៊ុន ១០០ ហ៊ុន នឹងមានតម្លៃ ២៥,១៤៥ ដុល្លារ។ នោះគឺជាចំនួនដ៏ធំសម្រាប់អ្នកវិនិយោគភាគច្រើន ដូច្នេះពួកគេអាចប្រើប្រាស់ lot ដើម្បីជួញដូរភាគហ៊ុនក្នុងទំហំតូចៗ។ ក្នុងទីផ្សារភាគហ៊ុន មួយ lot ជាធម្មតាស្មើនឹង ១០០ ហ៊ុន ដែលមានន័យថា TSLA មួយ lot មានតម្លៃ ២៥,១៤៥ ដុល្លារ។
ទំហំ lot អាចប្រែប្រួលអាស្រ័យលើប្រភេទនៃផលិតផលហិរញ្ញវត្ថុដែលលោកអ្នកកំពុងជួញដូរ។ ឧទាហរណ៍ នៅក្នុងទីផ្សារ Forex មួយ lot ជាធម្មតាស្មើនឹង ១០០,០០០ ឯកតានៃរូបិយប័ណ្ណមូលដ្ឋាន។ នេះមានន័យថា បើលោកអ្នកចង់ទិញ ឬលក់ មួយ lot នៃគូ EUR/USD លោកអ្នកកំពុងតែជួញដូរ ១០០,០០០ អឺរ៉ូជាដុល្លារអាមេរិក ឬផ្ទុយទៅវិញ។ លើសពីនេះ ទំហំ lot ដែលមានទំហំតូចជាងនេះមានដូចជា មីនី lot (10,000 ឯកតា) មីក្រូ lot (1,000 ឯកតា) និង ណាណូ lot (100 ឯកតា)។ ទំហំ lot តូចៗទាំងនេះអនុញ្ញាតឱ្យលោកអ្នកធ្វើការជួញដូរជាមួយនឹងដើមទុនតិច និងហានិភ័យទាបជាងមុន។
ដើម្បីពន្យល់ពាក្យ lot ឲ្យកាន់តែងាយស្រួលយល់ យើងនឹងងាកមកមើលឧទាហរណ៍ពីជីវិតរស់នៅប្រចាំថ្ងៃមកបកស្រាយ។ លោកអ្នកអាចប្រៀបធៀបការជួញដូរជា lot ទៅនឹងការទិញគ្រឿងទេសក្នុងទំហំធំ ឬការទិញក្នុងលក្ខណៈបោះដុំ។ ឧទាហរណ៍ ប្រសិនបើអ្នកចង់ទិញស៊ុត លោកអ្នកតែងតែទិញវាជាប្រអប់នៅតាមផ្សារ ដែលក្នុងមួយប្រអប់មាន ១២ ស៊ុត ឬស្មើនឹងមួយឡូ។ ការទិញស៊ុតដោយរាប់ជាឡូ ឬប្រអប់មានភាពងាយស្រួលជាងការទិញរាយ។ ដូចគ្នានេះដែរ ប្រសិនបើអ្នកចង់ទិញទឹកដោះគោ អ្នកតែងតែទិញវាដោយលីត្រ ឬ Gallon ដែលអាចចាត់ទុកថាជាទំហំ lot របស់វត្ថុរាវ។ ការទិញទឹកដោះគោដោយលីត្រ ឬ Gallon មានប្រសិទ្ធភាព និងសន្សំសំចៃជាងការទិញដោយមីលីលីត្រ ឬអោន (Ounce)។
⏬English Below⏬

📦A lot in trading is a standardized number of units of an asset that you buy or sell in each transaction. A lot is used to make trading more convenient and efficient, as some assets have very high or low values that would be impractical to trade in single units.
💡For example: One share of Tesla (TSLA) costs about $251.45 as of August 7, 2023, so buying 100 shares would cost $25,145. That is a very large amount for most traders, so they can use lots to trade smaller quantities of shares. A lot size for stocks is usually 100 shares, which means that one lot of TSLA would cost $25,145.
A lot size can vary depending on the type of asset being traded. For example, in forex trading, a lot size is usually 100,000 units of the base currency. This means that if you want to buy or sell one lot of EUR/USD, you need to exchange 100,000 euros for US dollars, or vice versa. However, there are also smaller lot sizes available, such as mini lots (10,000 units), micro lots (1,000 units), and nano lots (100 units). These smaller lot sizes allow traders to trade with less capital and lower risk.
To compare a lot in trading to daily life, you can think of buying groceries in bulk. For example, if you want to buy eggs, you usually buy them by the dozen, which is a lot size of 12 eggs. Buying eggs by the dozen is more convenient and cheaper than buying them individually. Similarly, if you want to buy milk, you usually buy it by the liter or gallon, which are lot sizes of liquid volume. Buying milk by the liter or gallon is more efficient and economical than buying it by the milliliter or ounce.