
កម្រិតឡេវើរ៉េច សំដៅដល់កម្រិតដែលអនុញ្ញាតឲ្យអ្នកវិនិយោគអាចធ្វើការទិញលក់ផលិតផលហិរញ្ញវត្ថុបានលើសពីទំហំសាច់ប្រាក់ជាក់ស្តែងដែលលោកអ្នកមាន។ ឡេវើរ៉េច អាចនិយាយបានថាជាការប្រើប្រាស់មូលធនដែលបានខ្ចីពីឈ្មួញជើងសារឧបករណ៍និស្សន្ទដើម្បីបង្កើនទំហំ និងអានុភាពទិញលក់នៅពេលដែលលោកអ្នកបើកគណនីវិនិយោគ។💸💸
កម្រិតឡេវើរ៉េចនេះជួយឲ្យអ្នកវិនិយោគបង្កើនសក្តានុពលនៃផលចំណេញខ្ពស់ត្រឡប់មកវិញ នៅពេលដែលទីផ្សារផ្លាស់ប្តូរទៅតាមការរំពឹងទុករបស់ពួកគេ។
ឧទាហរណ៍: ប្រសិនបើអ្នកវិនិយោគម្នាក់មានដើមទុន ១០០០ ដុល្លារក្នុងគណនីរបស់គាត់ ហើយប្រើកម្រិតឡេវើរ៉េច ១:១០ នោះគាត់អាចបើកគណនីមួយដែលមានតម្លៃស្មើ ១០,០០០ ដុល្លារ ពោលគឺគុណនឹង១០ នៃទឹកប្រាក់ដើមរបស់គាត់។ នេះមានន័យថារាល់ការផ្លាស់ប្តូរ ១% នៃតម្លៃនៃទ្រព្យសកម្មនៅលើទីផ្សារ ប្រាក់ចំណេញ ឬការខាតបង់របស់គាត់នឹងផ្លាស់ប្តូរ ១០% ។ ប្រសិនបើទីផ្សារមានបម្រែបម្រួលស្របនឹងការវិភាគ និងការវិនិយោគរបស់គាត់ក្នុងកម្រិត ១% នោះអ្នកវិនិយោគនឹងចំណេញបានដល់ទៅ ១០០ ដុល្លារ ដែលជា ១០% នៃសមតុល្យគណនីរបស់គាត់។
📌គួរបញ្ជាក់ផងដែរថាកម្រិតឡេវើរ៉េចដែលអ្នកវិនិយោគអាចប្រើប្រាស់បានអាស្រ័យលើឈ្មួញជើងសារឧបករណ៍និស្សន្ទនីមួយៗ ក៏ដូចជាផលិតផលហិរញ្ញវត្ថុប្រភេទផ្សេងៗទៀតដែលលោកអ្នកជ្រើសរើសវិនិយោគ។
👉នៅក្រុមហ៊ុន អេសធី ម៉ាឃីត យើងផ្តល់ជូននូវកម្រិតឡេវើរ៉េចអតិបរមារហូតដល់ ១:៥០០ ដែលមានន័យថាដោយការវិនិយោគត្រឹមតែ ១$ ទៅក្នុងទីផ្សារ អតិថិជនអាចធ្វើការទិញលក់ក្នុងតម្លៃ ៥០០ ដុល្លារនៅក្នុងទីផ្សារហិរញ្ញវត្ថុ។
⏬English Below⏬

Leverage is the use of borrowed funds from a broker or a platform to increase the size and potential return of a trade when opening a position. Leverage allows traders to control larger positions with smaller amounts of their own money, which can magnify both profits and losses.
For example: If a trader has $1000 in their account and uses a leverage of 1:10, they can open a position worth $10,000. This means that for every 1% change in the price of the underlying asset, the trader’s profit or loss will change by 10%. If the price goes up by 1%, the trader will make $100, which is 10% of their account balance. If the price goes down by 1%, the trader will lose $100, which is also 10% of their account balance.
The amount of leverage that a trader can use depends on the broker or the platform they are using, as well as the type of asset they are trading.
At STMarket, we offer a maximum of 1:500 leverage, meaning by investing only 1$ into the market, the client will be able to borrow another $499 from STMarket and trade at $500 worth of value in the market.