របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍
គិតត្រឹមថ្ងៃទី 26 ខែមេសា ឆ្នាំ 2024
របាយការណ៍ខាងក្រោមនេះគឺជាការសង្ខេបរយៈពេលពីរសប្តាហ៍ស្តីពីសេដ្ឋកិច្ចសំខាន់ៗដូចជាសហរដ្ឋអាមេរិក តំបន់អឺរ៉ូ និងជប៉ុន ដែលភាគច្រើនផ្អែកលើសូចនាករសេដ្ឋកិច្ច ព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងជម្លោះពាណិជ្ជកម្មរបស់ប្រធានាធិបតី Donald Trump ជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀត និងបម្រែបម្រួលតម្លៃមាសជាដើម។
ការបដិសេធ៖ របាយការណ៍នេះគឺភាគច្រើនផ្អែកលើមតិរបស់ខាងយើងខ្ញុំ ដូច្នេះសូមជៀសវាងក្នុងការចាត់ទុកជាដំបូន្មានវិនិយោគ។
សហរដ្ឋអាមេរិក
ស្ថានភាពសេដ្ឋកិច្ចអាមេរិកបានប្រឈមមុខនឹងបម្រែបម្រួលយ៉ាងខ្លាំងដោយសារតែការកើនឡើងនៃភាពតានតឹងរបស់សង្គ្រាមពាណិជ្ជកម្ម និងភាពមិនច្បាស់លាស់នៃគោលនយោបាយសេដ្ឋកិច្ច។ ជាក់ស្តែង គឺចាប់ផ្តើមនៅពេលដែលមានជម្លោះពាណិជ្ជកម្មរវាងប្រទេសចិន និងអាមេរិក ព្រមទាំងការវាយប្រហាររបស់លោក Trump លើប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell លើការមិនបន្ធូរបន្ថយអត្រាការប្រាក់។ បញ្ហាទាំងពីរនេះបានធ្វើឱ្យទីផ្សារកាន់តែមានការភ័យខ្លាច ហើយបានជំរុញឱ្យតម្លៃមាសឡើងខ្ពស់រហូតទៅដល់ $3,500 ក្នុងមួយអោននៅថ្ងៃទី 22 ខែមេសា ឆ្នាំ 2025។ ប៉ុន្តែតម្លៃមាសក៏បានធ្លាក់ចុះមកត្រឹម $3,281.60វិញ នៅថ្ងៃទី 23 ខែមេសា នៅពេលដែលភាពតានតឹងបានកាត់បន្ថយ។ ជាក់ស្តែងលោក Trump បានលើកឡើងថា រូបលោកនឹងអាចទម្លាក់ពន្ធលើទំនិញរបស់ប្រទេសចិន ស្របពេលដែលការគំរាមកំហែងលើប្រធានធនាគារកណ្តាលក៏បានកាត់បន្ថយនោះដែរ។ ទាំងនេះជាកត្តាដែលជំរុញឱ្យតម្លៃមាសធ្លាក់ចុះ។
ជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗទាំងពីរក្នុងសប្តាហ៍នេះ យើងអាចសន្មត់ថាទីផ្សារថ្មីៗនេះត្រូវបានជំរុញដោយបម្រែបម្រួលគោលនយោបាយពាណិជ្ជកម្ម ពោលគឺបានធ្វើឱ្យមានការផ្លាស់ប្តូរនូវសន្ទស្សន៍អារម្មណ៍របស់ទីផ្សារ និងការប្រែប្រួលតម្លៃមាសជាដើម។ ដូច្នេះ ប្រសិនបើមានសញ្ញាណាមួយដែលបង្ហាញពីការបន្ធូរបន្ថយភាពតានតឹងនៃពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន នោះវានឹងបន្តធ្វើឱ្យតម្លៃមាសធ្លាក់ចុះ។
ផ្ទុយមកវិញ ប្រសិនបើភាពតានតឹងបានផ្ទុះឡើងម្តងទៀត ខណៈដែលលោក Trump មានអំណាចគំរាមកំហែងក្នុងការបញ្ចុះអត្រាការប្រាក់ នោះវាក៏នឹងជំរុញឱ្យមាសឡើងដល់កម្រិតកំពូលវិញដែរ។ រហូតមកដល់ពេលនេះ បើយោងតាមឧបករណ៍ CME FEDWatch ទីផ្សារនៅតែជឿជាក់ថា ធនាគារកណ្តាលអាចនឹងរក្សាអត្រាការប្រាក់រហូតដល់ខែមិថុនា ឆ្នាំ 2025។
អ្វីដែលគួរតាមដាន៖
លើសពីនេះ ទីផ្សារក៏នឹងតាមដានទៅលើទិន្នន័យទីផ្សារក្នុងសប្តាហ៍នេះ ដែលអាចនឹងមានបម្រែបម្រួលខ្លាំងក្នុងទីផ្សារនោះដែរ។
តំបន់អឺរ៉ូ
បន្ទាប់ពីការផ្អាករយៈពេល 90 ថ្ងៃរបស់ Trump ចំពោះពន្ធ 20% រួចមក យើងមិនទាន់ឃើញមានកិច្ចព្រមព្រៀងណាមួយបានកើតឡើងរហូតដល់ថ្ងៃនេះឡើយ។ ប៉ុន្តែ ដូចដែល Moody’s បានលើកឡើង សេដ្ឋកិច្ចតំបន់អឺរ៉ូនៅតែប្រឈមមុខនឹងហានិភ័យនៃវិបត្តិសេដ្ឋកិច្ច។ ជាមួយនឹងទស្សនវិស័យធ្លាក់ចុះពីសហជីពធំៗដូចជា អាឡឺម៉ង់ បារាំង អុីតាលី និងអេស្ប៉ាញ នេះបង្ហាញថាស្ថានភាពសេដ្ឋកិច្ចសហភាពអឺរ៉ុបនៅតែមិនល្អប្រសើរ ជាពិសេសនៅក្នុងវិស័យផលិតកម្ម និងសេវាកម្ម ខណៈដែលតម្រូវការបរទេសនៅតែទន់ខ្សោយចំពេលមានភាពតានតឹងផ្នែកពន្ធគយ។ ដូច្នេះ ទីផ្សាររំពឹងថានឹងមានការថយចុះអត្រាការប្រាក់បន្ថែមទៀតនៅក្នុងខែមេសា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ទោះបីជាអតិផរណា និងការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់អាចជាបញ្ហាប្រឈមក៏ដោយ។
ប្រទេសជប៉ុន
ទោះបីជាមិនមានការផ្លាស់ប្តូរច្រើនសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនក្នុងសប្តាហ៍នេះក៏ដោយ ក៏ប្រទេសជប៉ុននៅតែប្រឈមនឹងហានិភ័យនៃការជាប់គាំងដែលបណ្តាលមកពីបញ្ហាពន្ធគយរបស់លោក Trump ជាពិសេសនៅក្នុងវិស័យរថយន្ត និងការនាំចេញរបស់ខ្លួន ដែលអាចកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ច។ ជាក់ស្តែង IMF បានកាត់បន្ថយការព្យាករណ៍កំណើនរបស់ប្រទេសជប៉ុនពី 1.1% ទៅ 0.6% ។ នេះគឺដោយសារតែប្រទេសជប៉ុនគឺពឹងផ្អែកលើការនាំចេញទៅចិន ដែលជាដៃគូបន្ទាប់ពីសហរដ្ឋអាមេរិក ដូច្នេះការផ្លាស់ប្តូរគោលនយោបាយរវាង Trump និងចិនក៏អាចប៉ះពាល់ដល់ទីផ្សាររបស់ប្រទេសជប៉ុនផងដែរ។
ដូច្នេះហើយ ទីផ្សារនឹងតាមដានទៅលើការសម្រេចចិត្តអត្រាការប្រាក់របស់ធនាគារកណ្តាលជប៉ុន ដែលធ្វើឡើងនៅសប្តាហ៍នេះដោយព្យាករណ៍ថាអាចនឹងរក្សា។ អ្វីដែលសំខាន់គឺស្ថិតនៅលើសុន្ទរកថា និងសេចក្តីថ្លែងការណ៍របស់ពួកគេ ដែលអាចផ្តល់នូវព័ត៌មានសេដ្ឋកិច្ចបន្ថែមទៀត។
|English Version|
Weekly Data Summary Report
As of April 26, 2024
Below is the two-week summary on the major economies such as the United States, the Eurozone, and Japan, which is mainly based on the economic indicators, critical events related to President Donald Trump’s trade conflict with other trading partners, and gold price movements.
Disclaimer: Please note this is opinion-based; do not take it as investment advice.
The United States
The US economy experienced significant volatility due to the escalation of the trade war and policy uncertainty. The period began with rising US-China trade tensions and Trump’s attacks on Federal Reserve Chair Jerome Powell for refusing to lower the rate. These attacks fueled market anxiety and sparked gold prices to a record high of $3,500 per ounce on April 22, 2025, before pulling back slightly to $3,281.60 on April 23 as tariff de-escalation hopes grew. In fact, Trump softened his stance toward both China’s trade conflict and Powell, citing on lowering of tariffs on China’s goods while backing off his threat to fire FED Chair Powell.
With these two main events this week, we could assume that the recent market was marked by trade-driven factors that fueled market swings, consumer sentiment, and gold price volatility. Therefore, any signals of potential US-China trade easing would continue to temper the gold prices amid persistent uncertainty.
One thing to remember is that if tension sparked once again while Trump has the power to threaten to lower the interest rate, then this would also push the gold back to its peak. As of now, as per the CME FEDWatch tool, the market is still priced in for a rate hold until June 2025.
Looking forward:
The US employment report this week will also cause huge volatility and offer further insights about the labor market conditions.
The Eurozone
After Trump’s 90-day suspension of 20% tariffs, no agreement materialized until today. Yet, as Moody’s has flagged, the Eurozone economy is still facing the risk of recession. With a downgraded outlook from major unions such as Germany, France, Italy, and Spain, this suggests that the EU is still experiencing stagnation, particularly in the manufacturing and services sectors, while external demand remains weak amid tariff tensions. Therefore, the market anticipates further easing in April to boost growth, although inflation and supply chain disruption could be challenges.
Japan
Although not much changes for Japan’s economy this week, Japan is still facing stagnation risk from Trump’s tariffs, particularly in its auto and export sectors, which could potentially cut the growth forecast. In fact, the IMF cut Japan’s growth forecast from 1.1% to 0.6%. This is a result of Japan’s dependent market in China after its first trading partner, the US, so changes between Trump and China could also affect Japan’s market.
Therefore, all eyes are on the Bank of Japan’s interest rate decision, which takes place this week with an unchanged rate. But the important part falls on the speeches and statements that could dictate further economic insights.