កាលពីម្សិលមិញ សហរដ្ឋអាមេរិកនិងចិនបានប្រកាសពីការកាត់បន្ថយពន្ធរៀងៗខ្លួនជាបណ្តោះអាសន្ន ដោយចាប់ផ្តើមពីពន្ធ 145% ទៅ 30% លើទំនិញនាំចូលរបស់ចិន និងពន្ធពី 125% ទៅ 10% លើទំនិញនាំចូលរបស់សហរដ្ឋអាមេរិកសម្រាប់រយៈពេលបីខែ ដែលនឹងត្រូវចុះហត្ថលេខានៅថ្ងៃទី 14 ឧសភា ឆ្នាំ 2025។
ទោះបីជាកិច្ចព្រមព្រៀងនេះមិនរាប់បញ្ចូលពន្ធលើរថយន្ត ដែក អាលុយមីញ៉ូម ឬឱសថក៏ដោយ ប៉ុន្តែនេះត្រូវបានចាត់ទុកថាជាជំហានដ៏ធំមួយឆ្ពោះទៅរកការបន្ថយភាពតានតឹងលើពន្ធគយរវាងប្រទេសទាំងពីរនេះ។ ជាក់ស្តែងទៅ លោកប្រធានាធិបតី Donald Trump ក៏បានលើកឡើងផងដែរថា “យើងនឹងកាត់បន្ថយតម្លៃថ្នាំតាមវេជ្ជបញ្ជា ពោលគឺវាអាចធ្លាក់ចុះពី 59% ទៅ 80% ទៅ 90%” ដែលអាចជំរុញឱ្យមានសេដ្ឋកិច្ចនៅទីនោះកាន់តែមានសុទិដ្ឋិនិយម។
លើសពីនេះ ក្រុមហ៊ុន Goldman Sachs បានបន្ទាបលទ្ធភាពដែលអាមេរិកអាចនឹងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចមកត្រឹមតែ 35% បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនត្រូវបានប្រកាស។ លើសពីនេះ ពួកគេក៏រំពឹងថានឹងឃើញការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកនៅក្នុងខែធ្នូ ជាជាងខែកក្កដានោះដែរ។ សូម្បីតែឧបករណ៍ CME Fedwatch ក៏កាត់បន្ថយប្រូបាប៊ីលីតេមួយចំនួននៃការកាត់បន្ថយអត្រាការប្រាក់ផងដែរ។
ជាលទ្ធផល តម្លៃមាសបន្តធ្លាក់ចុះប្រហែល 3,206 ដុល្លារក្នុងមួយអោន ដោយសារភាពតានតឹងកាន់តែធូរស្រាលជាងមុន។ ដូច្នេះ ដរាបណាប្រទេសទាំងពីរបន្តរក្សាស្ថិរភាព និងបន្ទាបពន្ធដូចការសន្យា នោះតម្លៃមាសនឹងធ្លាក់ចុះបន្ថែមទៀតក្នុងរយៈពេលខ្លី។ ក្តីបារម្ភតែមួយគត់គឺការកើនឡើងភាពតានតឹងរបស់ប្រទេសទាំងពីរ ដែលអាចនឹងជំរុញឱ្យតម្លៃមាសកើនឡើង (ប្រសិនបើរឿងនេះកើតឡើង)។
ទិន្នន័យបន្ថែមទៀត៖
សន្ទស្សន៍តម្លៃទំនិញរបស់អាមេរិកដែលនឹងសបញ្ជាក់ពីបម្រែបម្រួលតម្លៃ។
|English Version|
Yesterday, the US and China finally temporarily reduced respective tariffs, starting from 145% to 30% on China’s imported goods and duties from 125% to 10% on the US’s imported goods for three months, which will be signed on May 14, 2025.
Although this agreement does not cover tariffs on cars, steel, aluminum, or pharmaceuticals, this comes as a huge step toward de-escalating the tension on tariffs between these two countries. In fact, President Donald Trump also mentioned that, “We will slash the cost of prescription drug prices. It could come down from 59 to 80 to 90%,” which also fuels more expectations of having an optimistic outlook.
With that in mind, Goldman Sachs downgraded their odds of recession forecast to 35% after the US-China trade agreement was announced, which was a lot lower compared to the previous figure. Plus, they also expect to see the FED FUND rate cut in December instead of July. Even the CME Fedwatch Tool also reduced some probabilities of a rate cut as well.
As a result, GOLD prices continue to skew lower, around $3,206 per ounce, as tensions ease further. So as long as both countries continue to keep steady and lower the tariff as promised, then a further decline in GOLD prices in the short term is likely. The only concern is re-escalation from both countries, which will push the GOLD prices higher if this happens.
Further Data:
The Consumer Price Index in the US will offer more insights about price changes.