អាមេរិក-អ៊ីរ៉ង់លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
ការគម្រាមកំហែងនាពេលថ្មីៗនេះទៅលើការដាក់ពន្ធបន្ថែមទៀតលើប្រេងរបស់អ៊ីរ៉ង់ ព្រមទាំងការគំរាមកំហែងការវាយប្រហារផ្នែកយោធា ប្រសិនបើកិច្ចព្រមព្រៀងមិនបានសម្រេចសុទ្ធតែអាចធ្វើឱ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ជាពិសេសការនាំចេញប្រេង។ លោក Trump បានគំរាមជាថ្មីម្តងទៀតថា “នឹងធ្វើឱ្យការនាំចេញប្រេងធ្លាក់ចុះរហូតដល់សូន្យ” ដើម្បីបញ្ឈប់សកម្មភាពភេរវករ និងកម្មវិធីនុយក្លេអ៊ែរ។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមប្រភព bloomberg លោក Trump បានលើកឡើងថា “កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់អាចនឹងជិតសម្រេចហើយ” ដោយផ្តល់នូវតម្រុយថាអាចនឹងមានការបញ្ចប់ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នាពេលឆាប់ៗនេះ ដែលកាតាក៏ជាអ្នកជួយជ្រោមជ្រែងនោះដែរ។
ទិន្នន័យសេដ្ឋកិច្ចអាមេរិក
ការធ្លាក់ចុះនៃទិន្នន័យអតិផរណាបានបង្ហាញថាអាជីវកម្មជាអ្នកទទួលរ៉ាប់រងនូវតម្លៃទំនិញឡើងថ្លៃនេះ ពោលគឺមិនដំឡើងថ្លៃទំនិញទៅកាន់អ្នកទិញនោះទេ ដើម្បីការពារពីការធ្លាក់ចុះនៃតម្រូវការប្រើប្រាស់។ សូម្បីតែប្រធានសេដ្ឋវិទូអាមេរិកនៅ Pantheon Macroeconomics លោក Samuel Tomb បាននិយាយថា “សម្រាប់ពេលនេះ អ្នកចែកចាយមិនផ្តល់ការចំណាយបន្ថែមទាំងអស់នេះដល់អ្នកប្រើប្រាស់ទេ”។
លើសពីនេះ អភិបាលធនាគារកណ្តាលលោក Michael Barr ក៏បានព្រមានអំពីហានិភ័យនៃការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលទាក់ទងនឹងពន្ធដែលបានដាក់ផងដែរ ព្រោះនេះអាចនឹងជំរុញឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ស្របពេលដែលមានហានិភ័យអតិផរណា។ នៅពេលនិយាយអំពីអាជីវកម្មខ្នាតតូចដែលមានកម្រិតលទ្ធភាពទទួលបានប្រាក់កម្ចីទាប ប្រសិនណាបើមានអតិផរណាខ្ពស់ នោះវានឹងរំខានដល់ប្រតិបត្តិការអាជីវកម្មរបស់ពួកគេ ហើយអាចនាំទៅរកការក្ស័យធន។
ខណៈពេលដែលនាយកប្រតិបត្តិក្រុមហ៊ុន JPMorgan Chase & Co. លោក Jamie Dimon ក៏មិនបានច្រានចោលនូវលទ្ធភាពនៃការមានវិបត្តិសេដ្ឋកិច្ចនៅឡើយទេ ដោយសារភាពមិនច្បាស់លាស់នាពេលថ្មីៗនេះ។ លោកបានលើកឡើងថា ការបោះជំហានថយក្រោយពីសហរដ្ឋអាមេរិក និងចិនលើពន្ធគយជារឿងល្អ ហើយសង្ឃឹមថានឹងបន្តក្នុងរយៈពេលវែង។ ទោះយ៉ាងណាក៏ដោយ ភាពមិនប្រាកដប្រជាខ្ពស់ក៏នឹងនាំឱ្យមានការធ្លាក់ចុះនៃការវិនិយោគផងដែរ។
នេះបាននាំឱ្យធនាគារកណ្តាលមានជម្រើសពីរ៖ គឺការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច ឬការរឹតបន្តឹងដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាអតិផរណា។ ឥឡូវនេះ ទីផ្សារជឿជាក់ថាពួកគេអាចនឹងកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែកញ្ញានេះបើយោងតាមឧបករណ៍ CME Fedwatch Tool ។ ខណៈពេលដែលលោក Trump បន្តដាក់សម្ពាធលើការកាត់បន្ថយអត្រាការប្រាក់នៅពេលណាមួយឆាប់ៗនេះ ពោលគឺគាត់ជឿថាមិនមានអតិផរណាទេឥឡូវនេះ។
|English Version|
US-Iran on Nuclear Deal
A recent threat to impose Iran’s oil sanctions and repeated threats of military strikes if deals are gone have been troubling Iran’s economy, particularly oil exports. Trump threatened to “drive oil exports to zero” once again in order to stop terrorist activities and the nuclear programs. Yet, according to Bloomberg sources, Trump mentioned “getting close to an Iran nuclear deal,” hinting at a possible ending to US-Iran tension, which may also involve help from Qatar.
US Economic data
Softer inflation data are suggesting that businesses are absorbing additional costs from imports to maintain the demand for consumption, especially when the demand recently has been pulling back, as shown in the retail sales figures yesterday. Even the Chief US economist at Pantheon Macroeconomics, Samuel Tomb, stated that, “For now, distributors are not passing on all these extra costs to consumers.”
Furthermore, Federal Reserve Governor Michael Barr also warned of the risk of supply chain disruption related to tariffs imposed, as this could lead to slower growth and inflation risk. When it comes to small businesses that have limited access to loans, high inflation would disrupt their business operations and possibly lead to bankruptcy.
While JPMorgan Chase & Co. Chief Executive Officer Jamie Dimon also did not rule out the possibility of having a recession yet, given the recent uncertainty. He mentioned that a step back from both the US and china on tariffs is a good thing and hoped to continue over the long run; however, high uncertainty would also lead to a decline in investment as well.
This has led the Federal Reserve to have two choices: either easing the monetary policies to support the economic growth or tightening to combat the inflation problem. Odds now stand for a rate cut in September, according to CME Fedwatch tool. While Trump continues to put pressure on for rate cuts anytime soon, he believes there is no inflation now.