Market Dose: The Federal Reserve’s Rate, Trump’s intervention in Iran, Microsoft
ធនាគារកណ្តាលអាមេរិក
- រក្សាអត្រាការប្រាក់ដដែលនៅក្នុងកម្រិត 4.50% ទោះបីជាលោក Trump បានអំពាវនាវឱ្យ “បន្ទាបអត្រានេះប្រហែល 2%”ក៏ដោយ (ពីមុនលោកបានទាមទារឱ្យមានការកាត់ចំនួន 1%)។ គាត់បានលើកឡើងថាប្រសិនបើធនាគារកណ្តាលអាមេរិកកាត់បន្ថយអត្រាការប្រាក់នោះគាត់នឹងទិញបំណុលក្នុងកម្រិតទាប នេះបើយោងតាមអ្នករាយការណ៍នៅសេតវិមាន។
- គោលជំហរ Hawkish៖ ភាគច្រើនបោះឆ្នោតគាំទ្រការរក្សាអត្រាការប្រាក់ ដោយមានន័យថាការផ្លាស់ប្តូរអាចនឹងមិនទាន់មាននាពេលខាងមុខទេ។ នេះក៏បានបង្ហាញពីគោលជំហរដ៏ប្រុងប្រយ័ត្នតាមការរក្សាអត្រាការប្រាក់នោះដែរ។
- ខណៈពេលដែលទីផ្សារការងារនៅតែមានសភាពល្អប្រសើរ ការរំពឹងទុកអតិផរណាបានកើនឡើងខ្ពស់ដោយសារតែបញ្ហាពន្ធគយ។ ភាគរយដែលគាំទ្រទៅលើការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែកញ្ញាបានកើនឡើងដល់ 60.1% បន្ទាប់ពីការសម្រេចចិត្តត្រូវបានធ្វើឡើង ពោលគឺព្យាករណ៍ថាអាចនឹងកាត់បន្ថយអត្រាការប្រាក់ចំនួនពីរនៅឆ្នាំនេះ។
- ប្រធានធនាគារកណ្តាលអាមេរិកលោក Powell ក៏បានលើកឡើងពីលទ្ធភាពនៃការកើនឡើងតម្លៃថាមពល ដោយសារជម្លោះសង្រ្គាមនាពេលថ្មីៗនេះ ទោះបីជាគាត់ព្យាករណ៍ថាឥទ្ធិពលនេះនឹងមិនមានរយៈពេលយូរក៏ដោយ។
លោកប្រធានាធិបតី Donald Trump
លោកប្រធានាធិបតី Donald Trump កំពុងពិចារណាក្នុងការប្រយុទ្ធប្រឆាំងនឹងប្រទេសអុីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងនុយក្លេអ៊ែរមិនត្រូវបានសម្រេច។ ការសម្រេចចិត្តចុងក្រោយមិនត្រូវបានអនុម័តទេ។ យ៉ាងណាក៏ដោយ ចក្រភពអង់គ្លេសក៏បានបញ្ជាក់ដែរថា ប្រសិនបើអាមេរិកធ្វើអន្តរាគមន៍លើការប្រយុទ្ធរបស់អុីស្រាអែល និងអុីរ៉ង់ នោះចក្រភពអង់គ្លេសនឹងមិននៅស្ងៀមឡើយ។
ចំណែកអុីរ៉ង់វិញក៏បានលើកឡើងថា ប្រសិនបើអាមេរិកពិតជាមានបំណងចង់វាយប្រហារនឹងពួកគេមែន នោះពួកគេនឹងវាយបកវិញ។
សក្តានុពលនៃការកាត់បន្ថយការងាររបស់ Microsoft
ក្រុមហ៊ុន Microsoft គ្រោងនឹងកាត់បន្ថយការងារ ជាពិសេសនៅក្នុងផ្នែកលក់ដែលបង្កឱ្យមានភាពមិនច្បាស់លាស់មួយចំនួននៅក្នុងទីផ្សារការងារ។

បន្ទាប់ពីថ្ងៃទី 22 ខែមិថុនា ឆ្នាំ 2025 រុស្ស៊ី និងអ៊ុយក្រែននឹងពិភាក្សាអំពីកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់។
|English Version|
The Federal Reserve
- Unchanged rate at 4.50%, despite Trump’s calling for “two points lower” instead of one point in a prior statement. He mentioned that if the Fed cut the rate, then he would buy debt for a lot less—reporter at the White House.
- Hawkish stance: The majority vote for a rate hold, saying that the pivot stance might not be in the near term and suggesting a cautious approach through tightening longer.
- While the labor market stayed solid, inflation expectations got higher due to the tariff problem. The odds of a rate reduction in September rose to 60.1% after the decision was made, leaving two rate cut projections this year.
- The FED’s Powell also cited a possible rise in energy prices due to the recent war conflict, albeit he projects this effect won’t last long.
President Donald Trump:
President Donald Trump is considering fighting Iran if the nuclear deal is not reached, although a final decision has not been made. Yet, the UK also stated that if the US intervenes in Israel and Iran’s fight, then the UK won’t sit still.
As for Iran, He once said that he will counter the threat with another threat, meaning that if the US really intends to fight them, then they will strike back.
Potential Microsoft Job reduction:
Microsoft plans to reduce the jobs, particularly in the sales force, causing some uncertainty in the job market.

After June 22, 2025, Russia and Ukraine will talk about a deal over the ceasefire.