War Tensions and Economic Shifts: US-Israel-Iran conflict and UK Monetary Policy
ភាពតានតឹងសង្គ្រាម
សង្គ្រាមកាន់តែមានសភាពតានតឹងរវាងអុីស្រាអែល និងអុីរ៉ង់ ដែលនាំឱ្យមានការកើនឡើងនៃចំនួនអ្នកស្លាប់ និងច្របូកច្របល់កាន់តែខ្លាំងនៅក្នុងប្រទេសពួកគេ។ ហើយខណៈពេលដែលអុីស្រាអែលកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកលើការវាយកម្ទេចនុយក្លេអ៊ែររបស់ប្រទេសអុីរ៉ង់ សេតវិមានអាមេរិកក៏បាននិយាយថា ពួកគេនឹងផ្តល់ចម្លើយត្រឡប់មកវិញក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ពោលគឺលោក Trump ជឿជាក់លើដំណោះស្រាយការទូត។
ដោយសារតែភាពមិនច្បាស់លាស់បែបនេះ ប្រធានាធិបតីអុីស្រាអែលក៏បានលើកឡើងថា “ប្រសិនបើអន្តរាគមន៍របស់អាមេរិកមិនបានសម្រេចនោះ យើងដឹងពីអ្វីដែលត្រូវធ្វើហើយ” ដែលធ្វើឱ្យទីផ្សារកាន់តែភ័ន្តច្រឡំថែមទៀតថា តើ “ការមិនចូលរួមពីសហរដ្ឋអាមេរិក” នឹងបំបែកទំនាក់ទំនងរបស់ពួកគេដែរ ឬទេ?
ព័ត៌មានបន្ថែម៖
- Trump បានពន្យាពេលកំណត់សម្រាប់ការបិទ TikTok រយៈពេល 90 ថ្ងៃ។
ធនាគារកណ្តាលនៅចក្រភពអង់គ្លេស (BoE)
ទោះបីជាមានការរក្សាអត្រាការប្រាក់កាលពីម្សិលមិញក៏ដោយ ក៏សំឡេងក្នុងការគាំទ្រទៅលើការបន្ទាបអត្រាការប្រាក់បានកើនឡើងពី2 សំឡេង មក3 សំឡេង ស្របពេលដែលការបោះឆ្នោតភាគច្រើនគឺគាំទ្រទៅលើការរក្សាអត្រាការប្រាក់ដែលមាន 6 សំឡេងក្នុងនោះ។ ការសម្រេចចិត្តនេះគឺធ្វើឡើងដោយសារតែឃើញមានភាពទន់ខ្សោយនៃទីផ្សារការងារ និងកំណើនសេដ្ឋកិច្ចនៅអង់គ្លេស។ សូម្បីតែសមាជិកធនាគារកណ្តាលអង់គ្លេសលោក Bailey ក៏បាននិយាយថា “អ្វីដែលយើងត្រូវមើលគឺថាភស្តុតាងនៃភាពទន់ខ្សោយនៃទីផ្សារការងារត្រូវបានមើលឃើញដោយសារតែអត្រាអតិផរណា”។ ទោះជាយ៉ាងណាក៏ដោយ ពួកគេនៅតែប្ដេជ្ញាតាមដានតម្លៃប្រេងដែលកំពុងកើនឡើងដោយសារតែសង្គ្រាមមជ្ឈិមបូព៌ា។
|English Version|
War Tension
War is intensifying between Israel and Iran, leading to an increase in the death count and escalation within respective countries. And while Israel has been seeking collaboration with the United States on the bombing involvement in Iran’s nuclear deal, the White House gave its word to decide whether to join or not within the next two weeks, as Trump believes in diplomatic solutions.
With uncertainty still floating all over the place, the Israeli president also cited that “we know what to do” if the US intervention isn’t reached, confusing the market even more. Will “non-involvement from the US” crack their relationship?
Further News:
- Trump extended the deadline for TikTok’s closure for 90 days.
The Bank of England (BoE)
Despite a rate hold yesterday, the dovish vote favored the rate cut more than we initially thought, with three votes in favor of lowering the rate, higher than the previous two votes, and six votes in favor of an unchanged decision. The decision falls under a softness in the labor market and economic growth. Even the BOE’s Bailey stated that, “What we need to see is that evidence of loosening in the labor market gets translated through into inflation.” However, they remain committed to monitoring the oil price that has been stemming from the Middle East.