Macro News: Israel and Iran’s Ceasefire and the Federal Reserve
យោងតាមព័ត៌មានផ្តាច់មុខរបស់ CNN បានរាយការណ៍ថា “ការវាយប្រហារលើអុីរ៉ង់មិនបានបំផ្លាញទីតាំងនុយក្លេអ៊ែរទាំងស្រុងនោះទេ” ពោលគឺបានឆ្លុះបញ្ជាំងថា នេះគ្រាន់តែជាការពន្យារពេលបណ្តោះអាសន្ននូវកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់តែប៉ុណ្ណោះ ហើយវាបានបង្កើនការព្រួយបារម្ភអំពីភាពតានតឹងក្នុងតំបន់។ ប្រធានាធិបតី Trump បានច្រានចោលការអះអាងនេះ ដោយអះអាងថា កម្មវិធីនេះត្រូវបាន “បំផ្លាញទាំងស្រុងហើយ” និងបានរិះគន់ប្រភព CNN ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត។
ព័ត៌មានម្សិលមិញ៖
កាលពីយប់មិញលោក Trump ក៏បានបញ្ជាក់ម្តងហើយម្តងទៀតថា “ទាំងអុីស្រាអែល និងអុីរ៉ង់ចង់បញ្ឈប់សង្រ្គាមស្មើភាពគ្នា” បន្ទាប់ពីប៉ុន្មានម៉ោងក្រោយការប្រកាសរបស់គាត់អំពី “បទឈប់បាញ់ឥឡូវនេះបានចូលជាធរមាន” នៅម៉ោង 12:08 ថ្ងៃត្រង់។ កត្តាទាំងអស់នេះសុទ្ធតែធ្វើឱ្យតម្លៃមាសកាន់តែធ្លាក់ចុះកាលពីយប់មិញ។
ទន្ទឹមនឹងនេះ ប្រធានធនាគារកណ្តាលអាមេរិកលោក Powell បានរំលឹកឡើងវិញនូវការរក្សាអត្រាការប្រាក់យូរ ពោលគឺអាចនឹងកាត់ក្នុងខែកញ្ញា រហូតដល់ពួកគេមើលឃើញពី “ផលប៉ះពាល់នៃពន្ធថ្មីកាន់តែច្បាស់ជាងមុន”។ ទោះបីជាយ៉ាងណា សមាជិកផ្សេងទៀតរួមទាំង Christopher Waller និង Michelle Bowman ថ្មីៗនេះក៏បានបង្ហាញផងដែរថាពួកគេអាចគាំទ្រការបញ្ចុះអត្រាការប្រាក់ជាង។ ជាក់ស្តែង យោងតាមឧបករណ៍ CME Fedwatch ភាគរយចំនួន 71.3% គាំទ្រទៅលើការកាត់បន្ថយអត្រាការប្រាក់ខែកញ្ញាខណៈពេលដែលភាគរយ 81.4% អាចនឹងរក្សាអត្រានៅក្នុងខែកក្កដា។
យោងតាមលោក Thu Lan Nguyen ប្រធានផ្នែកស្រាវជ្រាវ FX និងលោហៈនៅ Commerzbank “តម្លៃមាសគឺមានភាពធន់ ដោយសារការរំពឹងទុកអំពីការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក”។
ប្រតិកម្មទីផ្សារ
ទោះយ៉ាងណាក៏ដោយ តម្លៃមាសបានកើនឡើងខ្ពស់ដល់ប្រហែល 3,329 ដុល្លារក្នុងមួយអោននៅដើមថ្ងៃពុធ ខណៈដែលទីផ្សារភាគហ៊ុនភាគច្រើនបានកើនឡើង ដោយសារតែបទឈប់បាញ់គ្នារវាងអុីរ៉ង់ និងអុីស្រាអែល។
|English Version|
According to CNN’s exclusive news, “Early US intel assessment suggests strike on Iran did not destroy nuclear sites,” which indicates a temporarily delayed Tehran’s nuclear program rather than fully destroying it, raising concerns about heightened regional tensions. President Trump dismissed this claim, asserting that the program was “completely destroyed” and criticized CNN sources for spreading false information.
Refresh News
Looking back, Trump also repeatedly stated that “both Israel and Iran wanted to stop the war, equally.” Last night, following hours after his announcement on “the ceasefire is now in effect” at 12:08 PM, all of these factors were keeping the gold prices lower before fully rebounding last night.
Meanwhile, the Federal Reserve Chair, Powell, reiterated holding the rate longer as expected, possibly in September, until “the impact of new tariffs becomes clearer,” albeit other members, including Christopher Waller and Michelle Bowman, have also recently indicated they could support lowering rates. According to the CME Fedwatch tool, the odds of a 71.3% stand on the September rate cut, while leaving 81.4% in July holding.
As per Thu Lan Nguyen, head of FX and Commodity Research at Commerzbank, “Gold price is resilient thanks to speculation about U.S. rate cuts.”
The Market Reaction
Regardless, Gold prices edged higher to around $3,329 per ounce in early Wednesday, while stock markets mostly rose as a ceasefire between Iran and Israel appeared to be holding firm for a second day.