Weekly Data Summary Report As of June 30, 2025
របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍
គិតត្រឹមថ្ងៃទី30 ខែមិថុនា ឆ្នាំ2025
ខាងក្រោមនេះគឺជារបាយការណ៍សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលភាគច្រើនផ្អែកលើព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងគោលនយោបាយរបស់ប្រធានាធិបតី Donald Trump បញ្ហាពន្ធពាណិជ្ជកម្ម និងបញ្ហាសង្គ្រាមនៅក្នុងសប្តាហ៍នេះផងដែរ។
ការបដិសេធ៖ សូមចំណាំថានេះគ្រាន់តែជាមតិយោបល់តែប៉ុណ្ណោះ។
ចំណុចសំខាន់៖
- អុីស្រាអែលបានរងនូវសម្ពាធយ៉ាងខ្លាំងពីលោកប្រធានាធិបតី Donald Trump និងសម្ព័ន្ធមិត្តសហភាពអឺរ៉ុប។ ពោលគឺបន្ទាប់ពីបទឈប់បាញ់គ្នារវាងអុីស្រាអែល និងអុីរ៉ង់ត្រូវបានសម្រេចកាលពីប៉ុន្មានថ្ងៃមុន លោក Trump ក៏បានបន្តគម្រាមទៅលើបញ្ហាអុីស្រាអែល និងហ្គាហ្សា។
- ជាក់ស្តែង លោក Trump បានបង្ហោះលើបណ្តាញសង្គមថា “ធ្វើកិច្ចព្រមព្រៀងនៅ Gaza និងយកចំណាប់ខ្មាំងត្រឡប់មកវិញ” ។
- ប៉ុន្តែ អុីស្រាអែលមិនបានធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ ដោយបញ្ជាក់ថាខ្លួនកំពុងមមាញឹកក្នុងការធានាឱ្យមានការផ្អាករយៈពេល ៦០ ថ្ងៃ។
- ពន្ធពាណិជ្ជកម្មកាណាដា៖ លោក Trump បាននិយាយថា សហរដ្ឋអាមេរិកនឹង “បញ្ចប់ការពិភាក្សាទាំងអស់ស្តីពីពាណិជ្ជកម្មជាមួយកាណាដា ដែលមានប្រសិទ្ធភាពភ្លាមៗ” ក្នុងការឆ្លើយតបទៅនឹងការដាក់ពន្ធរបស់កាណាដា ទៅលើសេវាកម្មឌីជីថលលើក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។ កម្រិតពន្ធនឹងត្រូវសម្រេចក្នុងរយៈពេល 7 ថ្ងៃបន្ទាប់។
- ពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប៖ លោក Trump នៅតែមានភាពវិជ្ជមានចំពោះកិច្ចពិភាក្សាជាមួយនឹងសហភាពអឺរ៉ុបដោយនិយាយថា “នៅពេលដែលខ្ញុំនិយាយពន្ធ 50%ភ្លាមៗ សហភាពអឺរ៉ុបនឹងមកពិភាក្សា” ។
- ពាណិជ្ជកម្មចិន៖ បទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងចិនត្រូវបានបង្កើតឡើងជុំវិញការនាំចេញសារធាតុរ៉ែកម្រទៅកាន់សហរដ្ឋអាមេរិក ហើយនៅពេលដែលពួកគេធ្វើបែបនេះ សហរដ្ឋអាមេរិកនឹងដកវិធានការតបតវិញ នេះបើយោងតាមរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក Howard Lutnick កាលពីថ្ងៃព្រហស្បតិ៍។
- ភាគីទាំងពីរកំពុងព្យាយាមក្នុងបញ្ចប់សង្គ្រាមពាណិជ្ជកម្ម ដែលអាចជាសញ្ញានៃកាត់បន្ថយភាពតានតឹងមួយចំនួនក្នុងទីផ្សារ។
- យុទ្ធនាការផ្អាករយៈពេល 90 ថ្ងៃ នឹងបញ្ចប់នៅថ្ងៃទី 8-9 ខែកក្កដា ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មហាក់ដូចជាបានចាប់ផ្តើមបណ្តើរនាពេលថ្មីៗនេះហើយ។ ដូច្នេះហើយ ទាំងអស់នេះអាចបណ្តាលឱ្យមានការប្រែប្រួលខ្លះ។
- ប្រធានធនាគារកណ្តាលលោក Powell៖ លោក Trump បានរិះគន់ម្តងហើយម្តងទៀតនិងបានជំរុញឱ្យប្រធានធនាគារកណ្តាលលោក Powell “ចុះចេញពីតំណែង” ដោយបញ្ជាក់ថាគាត់ចង់បាននរណាម្នាក់ដែលអាចបន្ថយអត្រាការប្រាក់បាន។ គោលបំណងរបស់គាត់គឺដើម្បីនាំយកអត្រាការប្រាក់មកត្រឹម 1%-2% ដោយកាត់បន្ថយវាពីអត្រាបច្ចុប្បន្ន 4.5% ។
- នេះក៏មានន័យថាពួកគេប្រហែលជាត្រូវកាត់បន្ថយច្រើនជាង 2.5% ក្នុងគោលបំណងលុបបំបាត់បញ្ហាបំណុល។
- ដូច្នេះ ប្រសិនបើអត្រាទាបមក នោះតម្លៃមាសនឹងអាចឡើងថ្លៃជាងមុនក្នុងរយៈពេលវែង។ និងច្រាសមកវិញ។
ប្រតិកម្មទីផ្សារ
កត្តាទាំងអស់នេះកំពុងផ្តល់រូបភាពចម្រុះនៃទិសដៅទីផ្សារ។ ទោះជាយ៉ាងណាក៏ដោយ រឿងមួយដែលប្រាកដនោះគឺថាតម្លៃមាសប្រចាំសប្តាហ៍បានធ្លាក់ចុះ 2.49% ដោយសារបទឈប់បាញ់រវាងអុីស្រាអែល និងអុីរ៉ង់បានចាប់ផ្តើមនៅដើមសប្តាហ៍នេះ ទោះបីជាមានភាពតានតឹងមួយចំនួននៅជុំវិញបញ្ហាពាណិជ្ជកម្មក៏ដោយ។ អាស្រ័យហេតុនេះ សូមតាមដានឱ្យបានដិតដល់នូវប្រតិកម្មនៅថ្ងៃច័ន្ទ ចំពោះព័ត៌មានចុងសប្តាហ៍។
|English Version|
Weekly Data Summary Report
As of June 30, 2025
Below is a summary of the United States, primarily based on critical events related to President Donald Trump, trade war, and war conflicts within the week.
Disclaimer: Please note this is opinion-based; do not take it as investment advice.
Key Highlight:
- Israel has been under a lot of pressure from President Donald Trump and the EU allies. A ceasefire between Israel and Iran was reached a few days ago, yet the outcome between Israel and Gaza is still under a lukewarm situation.
- Despite Trump citing, “Make the deal in Gaza. Get the hostages back.”
- Israel did not comment on the push for a true peace, saying that it was busy securing a 60-day pause in fighting.
- Canada Trade: Trump stated that the US will “terminate ALL discussions on Trade with Canada, effective immediately” in response to how Canada put a digital services tax on the US tech companies. The tariff level will be decided in the next 7 days.
- The EU trade: Trump remains positive toward his card on the EU, saying that, “as soon as I said 50% tariff, the EU came to the table.”
- China Trade: A truce between the US and China has been formed over the shipments of rare earth minerals to the US, and once they do, the US will take down the countermeasures (ethane used to make plastic and chip software), as per US Commerce Secretary Howard Lutnick on Thursday.
- Both parties are taking a softer stance in an effort to end the trade war, which could also signal a further de-escalation.
- The 90-day pause campaign is about to end around July 8-9th, and the trade agreement seems to have started recently. Therefore, all of these might cause some volatility.
- The Federal Reserve Chair Powell: Trump repeatedly criticized and urged the Fed Chair Powell to “Step down,” stating that he wants someone who could lower the interest rate instead. His aim is to bring the interest rate to 1%-2% by reducing it from the current rate of 4.5%.
- This also means that they may need to reduce by more than 2.5% with the purpose of killing off the debt problem.
- So if a lower rate comes, then this will favor higher gold prices. And vice versa.
The Market Reaction
All of these factors are giving a mixed picture of the market’s direction. Yet, one thing for sure is that the weekly gold price declined by 2.49% as the truce between Israel and Iran began early in the week, albeit trade disagreements rebounded the escalating again after the market closed. Therefore, do watch closely on Monday’s reaction to the weekend news.