Tariff Deal Nears Deadline: Talks Intensify
ថ្ងៃផុតកំណត់លើការកំណត់ពន្ធរបស់លោក Trump សម្រាប់ថ្ងៃទី 08-09 ខែកក្កដា ឆ្នាំ 2025 កំពុងខិតជិតមកដល់ ហើយប្រទេសជាច្រើននឹងចាប់ផ្តើមចរចាទៅលើលក្ខខណ្ឌពន្ធគយជាពិសេសទៅលើប្រទេសជប៉ុន កាណាដា និងដៃគូពាណិជ្ជកម្មសំខាន់ៗផ្សេងទៀត។

ប្រទេសកាណាដា៖ ក្នុងរយៈពេលតែប៉ុន្មានម៉ោងមុនកាលបរិច្ឆេទផុតកំណត់ចូលជាធរមាន ប្រទេសកាណាដាបានផ្អាកការយកពន្ធទៅលើសេវាកម្មឌីជីថលលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក។ នេះគឺដោយសារតែប្រទេសកាណាដាមានគោលបំណងចរចាម្តងទៀតទៅលើកិច្ចព្រមព្រៀងពន្ធគយ។ ជាលទ្ធផល លោក Trump បានយល់ព្រមពន្យារពេលកិច្ចព្រមព្រៀងពីថ្ងៃទី 09 ខែកក្កដាដល់ថ្ងៃទី 21 ខែកក្កដា។ ទោះជាយ៉ាងណាក៏ដោយ នេះអនុញ្ញាតសម្រាប់តែប្រទេសកាណាដាប៉ុណ្ណោះ ខណៈដែលដៃគូពាណិជ្ជកម្មសំខាន់ៗផ្សេងទៀតនៅតែមានកាលកំណត់ដដែល។

ប្រទេសជប៉ុន៖ ទោះបីជាប្រទេសជប៉ុនបដិសេធការអត្ថាធិប្បាយលើការយកពន្ធ 25% លើរថយន្តក៏ដោយ ក៏ប្រទេសជប៉ុននឹងប្តេជ្ញាចិត្តក្នុងការចរចាបន្ថែមទៀតរហូតដល់ថ្ងៃផុតកំណត់ ដោយសារកង្វះខាតអង្ករនៅតែជាបញ្ហាធំសម្រាប់ពួកគេ។ នេះបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានគំរាមដាក់ពន្ធថ្មីលើពួកគេ ប្រសិនបើពួកគេមិនទទួលយកទំនិញរបស់អាមេរិកបន្ថែមទៀត ជាពិសេសការនាំចេញអង្ករទៅកាន់ប្រទេសជប៉ុន។ ជាក់ស្តែង លោក Trump បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ថា “ពួកគេមិនយកអង្កររបស់យើងទេ ទោះបីជាពួកគេនៅខ្វះខាតអង្ករយ៉ាងច្រើនក៏ដោយ”។
ទោះបីជាយ៉ាងណាក៏ដោយ នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិសេតវិមាន លោក Kevin Hassett ក៏បានលើកឡើងពីលទ្ធភាពនៃការមានកិច្ចព្រមព្រៀងចុងក្រោយជាមួយដៃគូបន្ទាប់ពីថ្ងៃឈប់សម្រាកថ្ងៃទី 4 ខែកក្កដា។ ក្រៅពីនោះ ការកាត់វិក្កយបត្រពន្ធក៏ខិតជិតមកដល់ បើទោះបីជាមានការខ្វែងគំនិតគ្នាពីលោក Musk ដោយសារតែលទ្ធភាពនៃការកើនឡើងពិដានបំណុល (Debt Ceiling) និង លទ្ធភាពនៃការធ្លាក់ចុះចំនួនការងាររបស់សហរដ្ឋអាមេរិកក៏ដោយ។ យោងតាមរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក Bessent គាត់បានលើកឡើងថា “ខ្ញុំមានទំនុកចិត្តថាវិក័យប័ត្រពន្ធនឹងដំណើរការក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ ហើយលោក Trump នឹងចុះហត្ថលេខានៅថ្ងៃទី 4 ខែកក្កដា” ។
ដូច្នេះសម្រាប់ពេលនេះ វិនិយោគិននឹងតាមដានទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងដៃគូសំខាន់ៗផ្សេងទៀត វិក្កយបត្រពន្ធ និងទិន្នន័យការងារនៅសប្តាហ៍នេះ។
|English Version|
The deadline for July 08-09, 2025, is approaching for higher tariff rates, and many have now started their negotiation of tariff terms with President Donald Trump, including Japan, Canada, and other major trading partners.

Canada: In just a few hours before the due date took effect, Canada halted its digital services tax on the US technology companies in exchange for a resumed trade negotiation. As a result, Trump agreed to delay the deal from July 09 to July 21 for “reciprocal tariffs.” However, this allows only for Canada, while other major trading partners will stick to the same deadline.

Japan: Although Japan rejects commenting on the 25% tariffs on autos, Japan will commit to further negotiations until the deadline, as rice shortages are still a big problem for them. This came after the US threatened to impose a fresh tariff on them if they don’t accept more American goods, particularly in rice exports to Japan. As a matter of fact, Trump posted on his social media that, “They won’t take our RICE, and yet they have a massive rice shortage.”
Regardless, the White House National Economic Council Director, Kevin Hassett, also cited the possibility of having a finalized deal with partners after the July 4 holiday. Aside from that, the Tax bill cut is also approaching despite a disagreement from Musk due to an increase in the debt ceiling and US job deterioration. According to US Treasury Secretary Bessent, he stated, “I am confident that the tax bill will progress in the coming hours, and Trump will sign by July 4th.”
So for now, our focus will be on the trade deal with other major partners, the tax bill, and labor data—aka the employment report this week.