Key Economic Indicators to Watch: ISM Manufacturing Purchasing Managers’ Index and JOLTs Job Openings
ក្រៅពីបញ្ហាភូមិសាស្ត្រនយោបាយ ជម្លោះពាណិជ្ជកម្ម និងកត្តាផ្សេងៗទៀត សូចនាករសេដ្ឋកិច្ចសំខាន់ៗពីរផ្សេងទៀត រួមមានសន្ទស្សន៍គ្រប់គ្រងការទិញរបស់ ISM Manufacturing Purchasing Managers’ Index (PMI) និងទិន្នន័យការងាររបស់សហរដ្ឋអាមេរិក-JOLTs Job Openings ក៏នឹងដើរតួរយ៉ាងសំខាន់នោះដែរ។
- សន្ទស្សន៍អ្នកគ្រប់គ្រងការទិញរបស់ ISM (PMI) នឹងបង្ហាញអំពីស្ថានភាពផលិតកម្មដោយយោងទៅតាមទស្សនៈរបស់អាជីវកម្មនៅទីនោះ ហើយទិន្នន័យអតិផរណារបស់ Purchasing Managers’ Index ក៏នឹងក្លាយជាទិន្នន័យមួយដែលមនុស្សភាគច្រើននឹងតាមដាននោះដែរ ជាពិសេសនៅពេលដែលបញ្ហាពន្ធគយ និងការកាត់បន្ថយពន្ធក្នុងស្រុកនាពេលបច្ចុប្បន្ននេះជំរុញបញ្ហាអតិផរណាកាន់តែខ្លាំង។
- ទិន្នន័យ JOLTs Job opening: ទោះបីជាប្រធានធនាគារកណ្តាលលោក Powell បានលើកឡើងថាស្ថានភាពទីផ្សារការងារនៅតែមានសភាពល្អប្រសើរក៏ដោយ ក៏ទិន្នន័យនៅយប់នេះនឹងផ្តល់នូវព័ត៌មានបន្ថែមទៀតពីស្ថានភាពទីផ្សារការងារនៅទីនោះ ហើយក៏នឹងបង្ហាញពីតម្រុយមួយចំនួនពីរបាយការណ៍ការងារនោះដែរ។
- ប្រសិនបើទិន្នន័យនោះមានកម្រិតច្រើនជាងមុន → នឹងឆ្លុះបញ្ចាំងពីសកម្មភាពសេដ្ឋកិច្ច និងទស្សនវិស័យកាន់តែប្រសើរឡើង។
- ប្រសិនបើទិន្នន័យនោះមានកម្រិតទាបជាងមុន → នឹងឆ្លុះបញ្ចាំងពីសកម្មភាព និងទស្សនវិស័យសេដ្ឋកិច្ចអាក្រក់ជាងមុន ហើយក៏ជាសញ្ញាដែលបង្ហាញពីទុទិដ្ឋិនិយមនៃសន្ទស្សន៍អារម្មណ៍អ្នកប្រើប្រាស់ទីនោះផងដែរ។
ប៉ុន្តែរឿងមួយដែលប្រាកដនោះថា ដរាបណាទិន្នន័យទាំងពីរនេះបង្ហាញពីភាពទន់ខ្សោយនោះ វាក៏អាចរួមចំណែកពីការបង្កើននូវការរំពឹងទុកលើការកាត់បន្ថយអត្រាការប្រាក់នោះដែរ។ សម្រាប់ពេលនេះ ក្រុមហ៊ុន Goldman Sachs ព្យាករណ៍ពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកចំនួន 3 ដងដែលចាប់ផ្តើមនៅក្នុងខែកញ្ញា ដោយសារភាពមិនច្បាស់លាស់ដែលបានកើនឡើងនាពេលថ្មីៗនេះ។
ព័ត៌មានបន្ថែម៖
សុន្ទរកថារបស់ធនាគារកណ្តាលមកពីអឺរ៉ុប ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងប្រទេសជប៉ុន។
|English Version|
Looking beyond the geopolitical issues, trade conflict, and other factors, do not forget the other two major economic indicators, including the ISM Manufacturing purchasing manager index (PMI) and US job data—JOLTs Job Openings.
– The ISM Manufacturing Purchasing Managers’ Index (PMI) will signal the overall manufacturing conditions from the business’s perspective, and PMI pricing will become the most forward-looking as the tariff and tax cuts are now raising the inflation problem.
– JOLTs Job openings: Although Powell reiterated that the labor market is still solid and not much on weakening, tonight’s data will offer more insight about the labor market conditions and could act as the leading economic indicator for the employment report.
- Stronger printed → reflect on better economic activities and outlook.
- Softer printed → reflects the lesser economic activities and outlook, which also signals a pessimistic outlook from the consumer sentiment.
But one thing we know is that, as long as the weakness is seen through these two data points, all of these would also boost the interest rate expectation. For now, Goldman Sachs projects a three-rate cut, starting in September, given the uncertainty that has been rising recently.
More Info:
Central Bank speeches from Europe, the United Kingdom, the United States, and Japan.