Recap everything in one scope: War Ceasefire, Trade War, Tax bill, and the United States Economy.
បទឈប់បាញ់
ទោះបីជាអុីស្រាអែលបានយល់ព្រមទៅលើកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល 60 ថ្ងៃនិងបានបញ្ជាក់ដោយប្រធានាធិបតីលោក Donald Trump ក៏ដោយ ក៏យើងមិនទាន់ឃើញមានការអត្ថាធិប្បាយបន្ថែមពី Gaza ឬ Qatar នៅឡើយដែរ។ ទីផ្សារអាចចាត់ទុកវាជាការថយចុះនៃភាពតានតឹងក្នុងសង្គ្រាមពិតមែន ប៉ុន្តែប្រសិនបើបទឈប់បាញ់ផ្ទុះឡើងម្តងទៀត នោះយើងទំនងជាឃើញមានការកើនឡើងនៃចំនួនអ្នកស្លាប់ ហើយពេលនោះហើយដែលតម្លៃមាសអាចនឹងមានការកើនឡើងម្តងទៀត។
វិក័យប័ត្រពន្ធ
ព្រឹទ្ធសភាអាមេរិកបានអនុម័តវិក័យប័ត្រពន្ធ និងចំណាយកាលពីថ្ងៃអង្គារ បើទោះបីជាពួកគេនៅតែស្ថិតក្នុងដំណើរការនីតិប្បញ្ញត្តិ និងមិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្វីៗទាំងអស់ត្រូវបានអនុម័តដោយសភាតំណាងរាស្រ្ត ដែលលោក Trump រំពឹងថានឹងបញ្ចប់នៅថ្ងៃទី 04 ខែកក្កដា នោះវានឹងបង្កហានិភ័យដល់បញ្ហាបំណុល និងបញ្ហាអតិផរណា ហើយទីផ្សាររំពឹងថានឹងមានឱនភាពលើសពី 3.3 ទ្រីលានដុល្លារនៅអាមេរិក។
→ ចំណូលពន្ធទាប និងការចំណាយពន្ធខ្ពស់ → បង្កើនបញ្ហាបំណុល និងបញ្ហាអតិផរណា។
*** នោះក៏ជាហេតុផលមួយទៀតដែលលោក Powell មិនចង់កាត់បន្ថយអត្រាការប្រាក់ផងដែរ។
សង្គ្រាមពាណិជ្ជកម្ម
ស្ថានភាពពាណិជ្ជកម្មរវាងអាមេរិក និងជប៉ុននៅតែអាក្រក់ ដោយលោក Trump នឹងតាមដានទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌាជំនួសវិញ។ ជាក់ស្តែង លោកក៏បានស្នើឱ្យជប៉ុនបង់ពន្ធអាករពី 30% ទៅ 35% ដែលអាចបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំង ជាពិសេសនៅពេលដែលជប៉ុនមានមូលបត្របំណុលអាមេរិកច្រើនជាងគេក៏ដោយ។
សេដ្ឋកិច្ចសហរដ្ឋអាមេរិក
ទោះបីជាទិន្នន័យភាគច្រើនបានបង្ហាញពីទស្សនវិស័យវិជ្ជមានសម្រាប់សេដ្ឋកិច្ចអាមេរិកក៏ដោយ ក៏បញ្ហាអតិផរណានៅតែជាក្តីកង្វល់នោះដែរ។ យោងតាមសន្ទស្សន៍របស់អ្នកគ្រប់គ្រងការទិញ (Purchasing Managers’ Index) អតិផរណាអាជីវកម្មនៅតែកើនឡើងជាលទ្ធផលនៃផលប៉ះពាល់ពន្ធគយ ប៉ុន្តែពួកគេនៅតែមានសុទិដ្ឋិនិយមដោយសារតែភាពមិនច្បាស់លាស់មួយចំនួនត្រូវបានលាតត្រដាង។
ចំពោះស្ថានភាពទីផ្សារការងារវិញ ព័ត៌មានថ្មីៗមួយចំនួនបានបង្ហាញពីការបញ្ឈប់ការងារពីក្រុមហ៊ុនធំៗដូចជា Microsoft ប៉ុន្តែរបាយការណ៍ការងារនេះនៅតែមានសភាពល្អប្រសើរ ពោលគឺគេឃើញពីការកើនឡើងនៃចំនួនការងារ ស្របពេលដែលការជ្រើសរើសបុគ្គលិកនៅតែមានការធ្លាក់ចុះបន្តិច។ ចំណែកការឈប់ពីការងារវិញ ក៏បានធ្លាក់ចុះនោះដែរ។
ហើយទាំងអស់នេះ គួបផ្សំជាមួយនឹងផលប៉ះពាល់ពន្ធគយទៀត សុទ្ធតែអាចជំរុញប្រធានធនាគារកណ្តាលលោក Powell បន្តរក្សាអត្រាការប្រាក់បន្ថែមទៀត។ ជាក់ស្តែង រូបលោកមិនបានច្រានចោលនូវលទ្ធភាពដែលអាចកាត់ខែកក្កដានោះនៅឡើយទេ។ ហើយនោះក៏មានន័យថា កាលណាដែលអតិផរណាមានកាន់តែច្រើនដែលធ្វើឱ្យសេដ្ឋកិច្ចប្រឈមនឹងហានិភ័យ ខណៈពេលដែលទីផ្សារការងារកាន់តែរឹងមាំ នោះលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់អាចនឹងមានតិចសម្រាប់ពេលនេះ។ រហូតមកដល់ពេលនេះ ទីផ្សារនៅតែជឿជាក់ថា ការកាត់បន្ថយអត្រាការប្រាក់អាចនឹងមាន 3 ដងសម្រាប់ឆ្នាំនេះដោយចាប់ផ្តើមនៅក្នុងខែកញ្ញា។
|English Version|
War Ceasefire
Despite having an agreement over the 60-day ceasefire from Israel, confirmed by President Donald Trump on his social account, there is no further comment from Gaza or Qatar yet. The market might take this as a de-escalation in the war tension; however, if the ceasefire breaks out once again, then we will likely see an increase in the death toll, and the gold price will also follow.
Tax Bills
The US Senate passed the tax and spending bills on Tuesday, although they are still in the legislative process and have not been fully implemented yet. However, if everything is approved by the House of Representatives, which Trump expects to finish around July 04, then this will pose a risk to the debt concerns and inflation problem, and the market already expects to see a deficit of over $3.3 trillion.
→ lower tax revenue and higher tax spending → factor in debt concerns and inflation problems.
***That’s also another reason why Powell doesn’t want to cut the rate.
Trade War
The US-Japan trade situation remains clouded, which is why Trump is now prioritizing the deal with India instead. He also suggested Japan pay a 30%-35% tariff rate, which triggered concerns over further escalation, especially when Japan holds the biggest US bonds.
The United States Economy
Everything shows a positive outlook for the US economy at a glance, except for the inflation. According to the purchasing managers’ index, business inflation is still climbing as a result of the tariffs’ impact, and yet they remain optimistic as some of the uncertainty has been cleared out.
As for the Job market conditions, even with recent news showing more of the layoff situation from major companies such as Microsoft, the report continues to lean towards the positive side, with an increase in job openings while a drawdown slightly from the hiring activities and less on the total separations.
And all of these combined with the unknown tariff impact have limited the Federal Reserve’s Powell from resuming a rate cut, albeit he declined to rule out the possibility at the July meeting. And that also means that as more inflation keeps the economy at risk while the labor market is skewing upside, the less likely the rate cut would be for now. As of now, the market is still priced in for three rate cuts this year, starting in September.