STMarket’s Annual Seminar 2025
នៅថ្ងៃទី 26 ខែមករា ឆ្នាំ 2025 ក្រុមហ៊ុន STMarket បានរៀបចំសិក្ខាសាលាប្រចាំឆ្នាំ 2025 ដោយជោគជ័យនៅសណ្ឋាគារ Novotel សាខាបឹងកេងកង ក្រោមប្រធានបទ “Mastering the Investment Landscape through Innovations, Technology, and Compliance” ដោយប្រមូលផ្តុំអ្នកជំនាញ ក៏ដូចជាទស្សនិកជនដែលចាប់អារម្មណ៍ក្នុងការស្វែងយល់ពីពិភពហិរញ្ញវត្ថុ។
គោលបំណងនៃការបង្កើតសិក្ខាសាលានេះឡើង គឺដើម្បីបង្កើនចំណេះដឹងទូទៅផ្នែកហិរញ្ញវត្ថុទៅកាន់ភ្ញៀវកិត្តិយស ពោលគឺផ្តោតសំខាន់ទៅលើប្រធានបទសំខាន់ៗដូចជា ស្ថិរភាពនៃការវិនិយោគ ស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ ព្រមទាំងពីផលប៉ះពាល់របស់ផ្នែកបច្ចេកវិទ្យាទៅលើទីផ្សារពាណិជ្ជកម្មនាពេលបច្ចុប្បន្ន។
ចំណុចដែលសំខាន់សម្រាប់កម្មវិធីនេះ គឺទៅលើកិច្ចពិភាក្សាសំណួរចម្លើយ ដែលផ្តល់វេទិកាពិសេសមួយសម្រាប់ភ្ញៀវកិត្តិយសក្នុងការចូលរួមសួរសំណួរពាក់ព័ន្ធ និងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅដោយផ្ទាល់ជាមួយអ្នកជំនាញរបស់យើង។
យើងក៏សូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះភ្ញៀវពិសេស និងវាគ្មិនកិត្តិយសទាំងអស់ក្នុងការចូលរួមចែករំលែកបទពិសោធន៍ថ្មីៗមកកាន់កម្មវិធីនេះ។ ការចូលរួមរបស់លោកអ្នក សុទ្ធតែរួមចំណែកក្នុងការធ្វើឱ្យកម្មវិធីទទួលបានភាពជោគជ័យ។



ស្វែងយល់បន្ថែមនៅលើទំព័រ FB របស់យើង
|English Version|
On January 26, 2025, STMarket successfully hosted its Annual Seminar 2025 at the Novotel Phnom Penh BKK1 Hotel under the theme of “Mastering the Investment Landscape through Innovations, Technology, and Compliance,” bringing together industry experts and a keen audience to explore the evolving world of finance.
A core objective of this year’s seminar was to significantly enhance financial literacy among our diverse audience, which focused on crucial topics such as investment stability and today’s economic environment, while providing insights about how technology shapes the current trading market.
A key highlight of the event was the interactive panel discussion, which provided a unique platform for attendees to engage directly with our experts, asking pertinent questions and gaining a deeper understanding.
We extend our sincere gratitude to all special guests and honored speakers for their invaluable contributions and for sharing their expertise with our audience. Your participation was instrumental in the success of the STMarket Annual Seminar 2025.



Find out more on our FB page: