Extension of Trump Tariff Adjustments Announced: Effective in Early August
លិខិតពន្ធអាករ
លោកប្រធានាធិបតី Trump បានប្រកាសជាផ្លូវការអំពីការផ្លាស់ប្តូរអត្រាពន្ធទៅលើប្រទេសជិតខាងរួមមាន ប្រទេសជប៉ុន កូរ៉េខាងត្បូង កម្ពុជា និងថៃជាដើម ហើយនឹងចូលជាធរមាននៅថ្ងៃទី 01 ខែសីហា ឆ្នាំ 2025។
ពន្ធសកលចំនួន 10% នឹងត្រូវបញ្ចប់ (មានន័យថា ប្រសិនបើមិនកែតម្រូវពន្ធយប់មិញទេ នោះពួកគេនឹងត្រូវបានទទួលអត្រាពន្ធកាលពីខែមេសានោះហើយ) ហើយប្រទេសទាំងអស់នឹងត្រូវប្រឈមមុខនឹងពន្ធតាមរូបភាពខាងក្រោម ហើយប្រសិនបើប្រទេសណាមួយដាក់ពន្ធត្រឡប់មកវិញ នោះពួកគេនឹងទទួលបានអត្រាពន្ធទ្វេដងនៃអត្រាពន្ធដើម។
ជាក់ស្តែង ប្រទេសជប៉ុន និងកូរ៉េខាងត្បូងនឹងត្រូវប្រឈមមុខនឹងពន្ធ 25% ដូច្នេះប្រសិនបើពួកគេដំឡើងពន្ធត្រឡប់ទៅវិញនោះ ពន្ធ 25% នឹងត្រូវបានបន្ថែមពីលើវា (សរុបគឺ 50%)។ នេះគឺដោយសារតែលោក Trump បានអះអាងម្តងហើយម្តងទៀតថាជាឱនភាពពាណិជ្ជកម្ម “UNFAIR” ។


ទោះបីជាមានការប្រកាសបែបនេះក៏ដោយ នេះអាចត្រូវបានគេមើលឃើញថា ការពន្យារពេលនេះអាចនឹងផ្តល់នូវវេលាមួយចំនួនសម្រាប់ប្រទេសដទៃទៀតក្នុងការចរចាបន្ថែមទៀត។ ប៉ុន្តែអ្វីដែលអាក្រក់នោះគឺថា ប្រសិនបើប្រទេសនានាមិនអាចចរចា និងដោះស្រាយទាន់ពេលវេលានោះទេ ពួកគេអាចនឹងទទួលអត្រាពន្ធនេះជាធរមាជាមិនខាន។
មតិមួយចំនួន
រឿងមួយដែលត្រូវចងចាំគឺ Trump កំពុងព្យាយាមបង្កើន Leverage សម្រាប់ការចរចាលើកិច្ចព្រមព្រៀងរបស់គាត់ដើម្បីផ្លាស់ប្តូរពាណិជ្ជកម្មសកល ប៉ុន្តែសមាជិក BRICs ក៏កំពុងព្យាយាមទម្លាក់តម្លៃរូបិយប័ណ្ណដុល្លារផងដែរ ទោះបីជា Trump បានគំរាមកំហែងជាមួយនឹងពន្ធ 10% កាលពីម្សិលមិញក៏ដោយ។
ដូច្នេះ ប្រសិនបើគ្រប់ប្រទេសទាំងអស់រួបរួមសាមគ្គីគ្នា មិនត្រឹមតែមកពី BRICs ប៉ុណ្ណោះទេ ប៉ុន្តែក៏មកពីអាស៊ីផងដែរ នោះការចរចាអាចនឹងកាន់តែមានប្រសិទ្ធភាពជាមិនខាន ពោលគឺអាចនឹងជំរុញឲ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយអត្រាពន្ធមកកម្រិតដដែលបាន។
ព័ត៌មានផ្សេងទៀត៖
→ លោក Trump សង្ឃឹមថានឹងធានាបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអុីស្រាអែលអំពីជម្លោះនាពេលថ្មីៗនេះជាមួយអុីរ៉ង់ និងសង្រ្គាមរបស់អុីស្រាអែលនៅហ្គាហ្សា។
ជាមួយនឹងលិខិតពន្ធរបស់លោក Trump និងកិច្ចព្រមព្រៀងបទឈប់បាញ់ដែលអាចកើតមាន តម្លៃមាសបានធ្លាក់ចុះបន្តិចនៅម៉ោងអាសុី។ សូម្បីតែ Samer Hasn អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅ XS.com ក៏បាននិយាយថា “ហាក់ដូចជាមានសុទិដ្ឋិនិយមជាថ្មីលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ពោលគឺអាចកាត់បន្ថយនូវភាពតានតឹងលើសង្គ្រាមពាណិជ្ជកម្មពិភពលោកបាន”។
|English Version|
Tariff Letter
Ahead of the tariff 90-day pause deadline, Trump officially announced his tariff on the neighboring countries, including Japan, South Korea, Cambodia, Thailand, etc., with the effective date of August 01, 2025.
The universal tariff of 10% will come to an end, and all countries will face tariffs according to the image below, and if any of those who reciprocate do so, then they will face twice the percentage of the original tariff rate.
For instance, both Japan and South Korea will be faced with 25% tariffs, so if they raise the tariff, a 25% levy will be added on top of it. This comes with what Trump has repeatedly claimed are “UNFAIR” trade deficits.


Despite such an announcement, this could be seen in a very positive way, as this tariff extension will give more breathing time for the countries to negotiate further. But the worst part is whether the countries can negotiate this to settle on a reasonable countermeasure or not.
Opinion
One thing to keep in mind is that Trump is trying to leverage his deal to change the global trade, yet BRICs members also try to devalue the Dollar currency, albeit Trump threatened with a 10% tariff yesterday.
So now comes the tricky part. If every country united as one, not only from BRICs but also from ASIA, the weight of negotiation will be heavier—a.k.a., the US will likely lower its leverage.
Other Information:
→ Trump hopes to secure the ceasefire deal with Israel about the recent conflict with Iran and Israel’s war in Gaza.
With Trump’s tariff letter and possible ceasefire deal coming into place, the gold price has somewhat eased in the early Asian session. Even Samer Hasn, senior market analyst at XS.com, also stated that “There seems to be renewed optimism over potential trade deals that could de-escalate the global trade war.”