សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតី Trump បានបន្តរិះគន់ប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell ដោយស្នើឱ្យមានការកាត់បន្ថយអត្រាការប្រាក់យ៉ាងហោចណាស់ 3% ឬប្រហែលជាច្រើនជាងនេះ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Scott Bessent បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើការកែលម្អថ្មីៗរបស់ធនាគារកណ្តាលអាមេរិក ទោះបីជាសុន្ទរកថាចុងក្រោយរបស់លោក Powell មិនបានសំដៅទៅលើក្តីកង្វល់ទាំងនេះក៏ដោយ។
ដូច្នេះតើ Powell បានផ្តោតទៅលើអ្វីកាលពីយប់មិញ?
→ មិនបានផ្តោតទៅលើគោលនយោបាយរូបិយវត្ថុ ស្ថានភាពសេដ្ឋកិច្ច ឬអតិផរណាទេ។
→ ផ្តោតលើស្ថិរភាពប្រព័ន្ធធនាគារ ដូចជាដើមទុនដែលមានគុណភាពខ្ពស់ ហានិភ័យប្រព័ន្ធធនាគារ ព្រមទាំងការធ្វើតេស្តលើប្រព័ន្ធធនាគារតែប៉ុណ្ណោះ។
កិច្ចព្រមព្រៀងពាណិជ្ជកម្ម
ហ្វីលីពីន៖ លោក Trump បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយជាមួយប្រទេសហ្វីលីពីន ដោយបានបន្ទាបពន្ធពី 20% ទៅ 19% លើទំនិញហ្វីលីពីន ខណៈពេលដែលមិនយកពន្ធទៅលើទំនិញអាមេរិកនោះទេ(ពន្ធ 0% លើសហរដ្ឋអាមេរិក ទីផ្សារបើកចំហ)។ កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលកិច្ចសហប្រតិបត្តិការយោធាផងដែរ។
→ ព័ត៌មានវិជ្ជមានសម្រាប់វិនិយោគិន និងទីផ្សារភាគហ៊ុន → តម្លៃមាសអាចនឹងធ្លាក់ចុះ។
ឥណ្ឌូណេស៊ី៖ លោក Trump បានយល់ព្រមកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងពន្ធ 19% លើទំនិញឥណ្ឌូនេស៊ី និង 0% លើទំនិញរបស់សហរដ្ឋអាមេរិក។ លើសពីនេះ ឥណ្ឌូណេស៊ីក៏នឹងផ្គត់ផ្គង់សារធាតុរ៉ែសំខាន់ៗដល់សហរដ្ឋអាមេរិក ក៏ដូចជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗទាក់ទងនឹងយន្តហោះ Boeing ផលិតផលកសិកម្ម និងថាមពលរបស់អាមេរិក ពោលគឺពង្រឹងទំនាក់ទំនងទ្វេភាគី។
កិច្ចព្រមព្រៀងនេះអាចនឹងជះឥទ្ធិពលវិជ្ជមានសម្រាប់ក្រុមហ៊ុនផលិតរថយន្ត ក្រុមហ៊ុនបច្ចេកវិទ្យា និងឧស្សាហកម្មកសិកម្ម → វិជ្ជមានសម្រាប់ទីផ្សារភាគហ៊ុន។
អាមេរិក-ចិន៖ យោងតាមនាយករដ្ឋមន្ត្រី Swedish នាសប្តាហ៍ក្រោយនេះ អាចនឹងមានកិច្ចចរចាពាណិជ្ជកម្មរវាងអាមេរិក និងចិននៅទីក្រុង Stockholm ដោយផ្តោតជាចម្បងលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
ជប៉ុន៖ នៅព្រឹកមិញនេះ លោក Trump ក៏បានប្រកាសអំពី “កិច្ចព្រមព្រៀងដ៏ធំ” ជាមួយប្រទេសជប៉ុន ដែលនឹងកំណត់ពន្ធ 15% លើការនាំចូលទំនិញជប៉ុន ខណៈដែលមើលឃើញថា 550 ពាន់លានដុល្លារត្រូវបានទាញចូលទៅក្នុងសហរដ្ឋអាមេរិក។ ពន្ធ 15% នេះមានកម្រិតទាបជាងអត្រាពន្ធដំបូងចំនួន 25% (នៅក្នុងលិខិតពន្ធ) ដែលអាចចាត់ទុកថាជាព័ត៌មានសុទិដ្ឋិនិយមបំផុតសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសនៅពេលដែលពួកគេបើកអាជីវកម្មលើរថយន្ត និងឡានដឹកទំនិញ អង្ករ និងផលិតផលកសិកម្មមួយចំនួនផ្សេងទៀត។
-> Nikkei បានកើនឡើងនៅក្នុងទីផ្សារអាស៊ីដំបូង។

កាណាដា៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានប្រកាសពីកិច្ចខិតខំប្រឹងប្រែងជាវិជ្ជមាន ដើម្បីធានាបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump មុនពេលផុតកំណត់នៅថ្ងៃទី 1 ខែសីហា។ ជាក់ស្តែងទៅ គាត់កំពុងរៀបចំយ៉ាងសកម្មនូវវិធានការដើម្បីគាំទ្រកម្មករក្នុងឧស្សាហកម្មដែក និងឈើដែលត្រូវបានរងផលប៉ះពាល់ដោយគោលនយោបាយពន្ធខ្ពស់របស់ប្រធានាធិបតី Donald Trump ទោះបីជាបញ្ហានេះមិនទាន់មានការរីកចម្រើនច្រើននៅឡើយទេរហូតមកដល់ពេលនេះ។
|English Version|
The United States: President Trump continued to criticize the Federal Reserve Chairman Jerome Powell, suggesting interest rates should be lowered by at least 3 points, possibly more. Meanwhile, U.S. Treasury Secretary Scott Bessent has called for an investigation into the Federal Reserve’s recent renovations, though Powell’s latest speech did not refer to these concerns.
So what did Powell focus on last night?
→ none on monetary policies, economic conditions, or inflation.
→ Focus on banking system stability, such as higher-quality capital, less systemic risk, and stress tests.
Trade Agreement
Philippines: Trump hailed a new trade agreement with the Philippines, imposing a 19% tariff, down from 20%, on Philippine goods, while eliminating U.S. tariffs (0% tariff on the U.S., open market). The deal also includes military cooperation.
→ Positive sentiment for investors, stock market tonight→ possibly disfavor gold price.
Indonesia: In a Truth Social post, Trump celebrated a trade pact with Indonesia, with 19% tariffs on Indonesian goods and 0% on US goods. Furthermore, Indonesia will also supply critical minerals to the U.S., as well as sign major deals for Boeing aircraft, American farm products, and energy, strengthening bilateral ties.
→ Positive deal for automakers, tech companies, manufacturers, and agriculture industries → positive for the stock market tonight.
US-China: According to the Swedish PM, there will be a continued trade negotiation between the US and China early next week in Stockholm, primarily focusing on the trade deal.
Japan: Early this morning, Trump also announced a “massive deal” with Japan, which will set 15% tariffs on Japanese imports while seeing $550 billion pulled into the US. This 15% comes lower than the initial tariff rate of 25% in the tariff letter, which could be considered very optimistic for everyone, particularly when they open to trade on cars and trucks, rice, and certain other agricultural products.
–> Nikkei rose in early Asian market.

Canada: Canadian Prime Minister Mark Carney announced ongoing positive efforts to secure a trade deal with U.S. President Donald Trump before the deadline of August 1st. In fact, He is actively preparing measures to support workers in the steel and softwood lumber industries, which have been affected by President Donald Trump’s high tariff policies, although not much progress has been made so far.