ទីបំផុតតម្លៃមាសបានកើនឡើងលើសតម្លៃ 4,000 ដុល្លារក្នុងមួយអោន ដោយសាររដ្ឋាភិបាលអាមេរិកនៅតែបន្តការបិទ ហើយមិនមានដំណោះស្រាយណាមួយច្បាស់លាស់មុនពេលខិតជិតមកដល់ទៅលើលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់នាពេលមុខនេះ។

ឥឡូវនេះ យើងមកតាមដានទៅលើព័ត៌មានសំខាន់ៗខាងក្រោម៖
ការបិទរដ្ឋាភិបាលអាមេរិក
លោកប្រធានាធិបតី Trump នៅតែបន្តដាក់សម្ពាធបន្ថែមទៀតលើគណបក្សប្រជាធិបតេយ្យដោយនិយាយថា “បុគ្គលិករដ្ឋាភិបាលមួយចំនួនដែលត្រូវបានផ្អាកធ្វើការក្នុងអំឡុងពេលបិទរដ្ឋាភិបាល(US Government Shutdown) អាចទទួលបានប្រាក់កម្រៃមកវិញ ខណៈពេលដែលអ្នកផ្សេងទៀតអាចនឹងមិនបាន” នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Hill។ “អ្នកផ្សេងទៀត” នៅទីនេះ គឺទីផ្សារបានព្យាករណ៍ថា លោកកំពុងសំដៅទៅលើគណបក្សប្រជាធិបតេយ្យ ដែលពួកគេទំនងជាមិនទទួលបានប្រាក់ខែសម្រាប់ការបិទនេះទេ។ នេះក៏ត្រូវបានគេមើលឃើញថាជាគម្រោងមួយដែលលោក Trump មានបំណងបំផុសគំនិតខ្វែងគ្នាក្នុងភាគីមួយនេះ ស្របពេលដែលបន្តដាក់សម្ពាធឱ្យបញ្ចប់ជម្លោះ។

លើសពីនេះ លោក Trump ក៏បានរំលឹកឡើងវិញថា លោកនឹងធ្វើអត្ថាធិប្បាយអំពីការបញ្ឈប់ការងារក្នុងរយៈពេល 4-5 ថ្ងៃបន្ទាប់ ពោលគឺ ពីរបីថ្ងៃបន្ទាប់ពីការចេញផ្សាយនូវទិន្នន័យប្រាក់បៀវត្សរ៍មិនមែនកសិកម្ម (ប្រសិនបើការបិទសហរដ្ឋអាមេរិកត្រូវបានបញ្ចប់)។
មតិតែប៉ុណ្ណោះ៖
ប៉ុន្តែអ្វីដែលគួរដឹងនោះគឺ៖
→ ប្រសិនបើ Trump ពិតជាមានគម្រោងធ្វើអត្ថាធិប្បាយលើទស្សនវិស័យនៃការបញ្ឈប់បុគ្គលិក តើគាត់ពិតជារំពឹងថាការបិទនឹងបន្តទៀតមែនឬទេ? ហើយតើនោះក៏មានន័យថាទិន្នន័យប្រាក់បៀវត្សរ៍មិនមែនកសិកម្មក៏ទំនងជាត្រូវបានពន្យារដែរឬទេ? ឬគាត់គ្រោងនឹងបញ្ចេញទិន្នន័យនៅថ្ងៃដែលរំពឹងទុក ប៉ុន្តែការបិទរបស់សហរដ្ឋអាមេរិកនៅតែមិនផ្លាស់ប្តូរ?
ទោះបីជាយ៉ាងណាក៏ដោយ សេណារីយ៉ូរបស់យើងទំនងជានឹងនៅដដែល៖
ដរាបណាការបិទអាមេរិកនៅតែបន្ត ដែលបង្កើនហានិភ័យនៃការបញ្ឈប់ការងារ និងបង្កឱ្យសេដ្ឋកិច្ចកាន់តែទន់ខ្សោយ ហើយគួបផ្សំជាមួយនឹងលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់ក្នុងខែតុលា → តម្លៃមាសទំនងជានឹងឡើងថ្លៃបន្ថែមទៀត។
សម្រាប់ពេលនេះ មានភាគរយ 94.6% លើការកាត់បន្ថយអត្រាការប្រាក់ចំនួន 25 bps ក្នុងខែនេះ ខណៈដែលភាគរយ 83.4% នឹងមានការកាត់អត្រាការប្រាក់ 25 bps ផ្សេងទៀតនៅមុនដំណាច់ឆ្នាំ។ ដូច្នេះតើនេះមានន័យដូចម្តេច?

*** ភាពមិនប្រាកដប្រជានៅក្នុងសេដ្ឋកិច្ចអាមេរិក + ការព្យាករណ៍កាត់បន្ថយអត្រាការប្រាក់ → កត្តាជំរុញឱ្យតម្លៃមាសឡើងខ្ពស់ និងឈានដល់ 4,000 ដុល្លារក្នុងមួយអោន។ ***
យោងតាមការព្យាករណ៍របស់ CBA ពួកគេរំពឹងថានឹងឃើញតម្លៃមាសកើនឡើងដល់ $4,500 ក្នុងមួយអោននៅត្រីមាសទីពីរក្នុងឆ្នាំ 2026 ខណៈពេលដែលសង្កត់ធ្ងន់លើការលំបាកក្នុងការកំណត់អត្តសញ្ញាណនៃការធ្លាក់ចុះណាមួយសម្រាប់ពេលនេះ។
ទោះជាយ៉ាងណាក៏ដោយ សូមចំណាំថា កត្តាជំរុញធ្លាក់ចុះអាចជាសក្តានុពលនៃបទឈប់បាញ់ពីមជ្ឈិមបូព៌ា ការពន្យារពេលកាត់បន្ថយអត្រាការប្រាក់ ឬសូម្បីតែកិច្ចព្រមព្រៀងពន្ធគយ។ ទាំងនោះគឺជាអ្វីដែលអាចទាញតម្លៃមាសចុះទាប។
ព័ត៌មានផ្សេងទៀត៖ ពន្ធរបស់ Trump លើកាណាដា

លោកប្រធានាធិបតី Trump បានបង្ហាញសុទិដ្ឋិនិយមអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកាណាដា ប៉ុន្តែរូបលោកមិនទាន់ផ្តល់នូវព័ត៌មានជាក់លាក់ណាមួយទាក់ទងនឹងកិច្ចព្រមព្រៀងនេះទេ។ គាត់បានលើកឡើងពី “ជម្លោះធម្មជាតិ” ដោយសារតែការប្រកួតប្រជែងសម្រាប់អាជីវកម្ម ទោះបីជាមានការរីកចម្រើនក៏ដោយ។ នេះមានន័យថា អាមេរិកនិងកាណាដាមានបំណងធ្វើអាជីវកម្មដូចគ្នា ដែលពួកគេទាំងពីរអាចក្លាយជាដៃគូប្រកួតប្រជែងនាពេលខាងមុខ។
នាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney បានគូសបញ្ជាក់ពីការវិនិយោគដ៏សំខាន់របស់ប្រទេសកាណាដានៅក្នុងសហរដ្ឋអាមេរិក ដោយបង្ហាញថាវាអាចរីកចម្រើនជាមួយនឹងកិច្ចព្រមព្រៀងអំណោយផល។ ប៉ុន្តែលោក Trump ក៏បានសង្កត់ធ្ងន់លើអត្ថប្រយោជន៍នៃទំហំទីផ្សាររបស់សហរដ្ឋអាមេរិកនៅក្នុងឧស្សាហកម្មរថយន្តដែលមានការប្រកួតប្រជែងរបស់ពួកគេនោះដែរ។
|English Version|
Gold prices have finally reached above $4,000 per ounce, given how the US government shutdown has not been resolved ahead of the potential interest rate cut in late October.

Now let’s see some development:
US Government Shutdown.
Trump proceeded to put more pressure on the Democrats, saying that “some government workers furloughed during the shutdown could receive backpay, while others won’t.” according to the Hill report. The “others” here—the market viewed it as the Democratic parties, which they are unlikely to get paid for this shutdown. This is also seen as a scheme that Trump aims to stir up within the parties, while pressuring to end this conflict as soon as possible.

Furthermore, Trump reiterated that he will comment about layoffs in the next 4-5 days—a few days after the potential of having nonfarm payroll data release (if the US shutdown is ended).
Opinion only:
But the tricky part here is that,
→ If Trump really plans to comment on the layoffs outlook, does he really expect the shutdown to continue? And does that also mean that nonfarm payroll data is also likely to be delayed? Or he plans to release the data on the expected date, but the US shutdown remains unchanged?
Regardless, our scenario will likely stay the same:
As long as the US shutdown continues, which increases the risk of layoffs and economic fragility, an interest rate cut in October → gold price is likely to appreciate.
For now, there is a 94.6% odds of having the rate cut by 25 bps this month, while the odds of 83.4% will have another 25 bps rate cut before the year’s end. So what is saying here?
*** Uncertainty in the US economy + Rate cut projection → factor in pushing the gold price high and reach the $4,000 per ounce. ***
According to CBA forecasts, they expect to see gold prices increase to $4,500 per ounce by the second quarter in 2026, while emphasizing the difficulty in identifying any bearish drivers for now.
However, do note that bearish drivers could be the potential of a ceasefire from the Middle East, interest rate cut delay, or even tariff agreement. Those are the things that could pull the gold price lower.
Other News: Trump’s Tariff on the Canadian Sector

President Trump expressed optimism about a potential US-Canada trade deal, but was unclear on specifics or timing. He noted a “natural conflict” due to competition for business, though progress has been made.
Canadian PM Mark Carney highlighted Canada’s significant investment in the US, suggesting it could grow with a favorable agreement. Trump emphasized the US’s market size advantage in their competitive auto industry.