ធនាគារកណ្តាលអាមេរិកបានកាត់បន្ថយអត្រាការប្រាក់ជាលើកទី 2 សម្រាប់ឆ្នាំ 2025 ម្តងទៀតចំនួន 25bps ដោយធ្លាក់មកត្រឹម 4% នៅព្រឹកមិញនេះ។ ហើយនេះគឺជាសេចក្តីសង្ខេបនៃការសម្រេចចិត្តរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក។

- ការជំទាស់របស់ក្រុមប្រឹក្សាភិបាល៖ លោកស្រីសមាជិកធនាគារកណ្តាលអាមេរិក Miran មានបំណងចង់បន្ទាបអត្រាការប្រាក់ចំនួន 50 bps ដែលជាសញ្ញានៃភាពបន្ទាន់ ហើយលោកសមាជិកធនាគារកណ្តាលអាមេរិក Schmid បានគាំទ្រមិនឱ្យមានការកាត់បន្ថយអត្រាការប្រាក់បន្តទៅទៀត។ នេះបង្កើនភាពតានតឹងលើការខ្វែងគំនិតគ្នាទៅលើការសម្រេចចិត្តអត្រាការប្រាក់។
- ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ– ហៅកាត់ថា ការកាត់បន្ថយតារាងតុល្យការ ដោយនឹងបញ្ចប់ជាផ្លូវការនៅថ្ងៃទី 1 ខែធ្នូ ហើយក៏មានន័យថា ការរឹតបន្តឹងសាច់ប្រាក់បានឈានដល់គោលដៅ។ ការធ្វើបែបនេះក៏មានគោលបំណងគាំទ្រទៅលើភាពទន់ខ្សោយនៃទីផ្សារការងារផងដែរ ទោះបីជាអតិផរណាមិនទាន់ត្រូវបានគ្រប់គ្រងពេញលេញក៏ដោយ។ ឬនិយាយឱ្យសាមញ្ញជាងនេះទៅទៀត ធនាគារកណ្តាលសហរដ្ឋអាមេរិកនៅតែឃើញហានិភ័យការងារ។
- បញ្ហាអាណត្តិទាំងពីរ៖ អតិផរណានៅតែ “កើនឡើងខ្លះ” ហើយហានិភ័យអវិជ្ជមានចំពោះការងារបានកើនឡើង (បញ្ហាអ្នកគ្មានការងារធ្វើ)។
ទោះបីជាមានការកាត់បន្ថយអត្រាការប្រាក់ក៏ដោយ ទីផ្សារហាក់ដូចជាស្អប់សុន្ទរកថារបស់ធនាគារកណ្តាលសហរដ្ឋអាមេរិកនៅថ្ងៃនេះ ដែលទាញតម្លៃមាសឱ្យធ្លាក់ចុះស្ទើរតែ 2%។ នេះកើតឡើងបន្ទាប់ពីលោកប្រធានធនាគារកណ្តាលអាមេរិក Powell បាននិយាយថា “ការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនៅក្នុងកិច្ចប្រជុំខែធ្នូមិនមែនជាការសន្និដ្ឋានជាមុនទេ”។ ដោយបានបន្ថយការព្យាករណ៍កាត់បន្ថយអត្រាការប្រាក់របស់ FED ក្នុងខែធ្នូពីភាគរយជាង 80% មុនមកត្រឹម 60% ភាគរយបច្ចុប្បន្ន។
→ សញ្ញានៃការបន្ទាបអត្រាការប្រាក់កាន់តែតិចជាងមុន → តម្លៃមាសធ្លាក់ចុះ។

ការរំពឹងទុក៖
- ការសម្រេចចិត្តលើអត្រាការប្រាក់របស់ធនាគារកណ្តាលជប៉ុន និងធនាគារកណ្តាលអឺរ៉ុបនៅពេលក្រោយក្នុងសប្តាហ៍នេះ។
- ប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីចិន Xi Jinping នឹងជួបគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។
បន្ថែម៖
ការបង្ហោះសារខាងក្រោមកាលពីប៉ុន្មានម៉ោងមុន (ប្រហែលម៉ោង 8 ព្រឹកម៉ោងនៅកម្ពុជា) ក៏បង្កើនភាពតានតឹងខ្លះមុនពេលកិច្ចប្រជុំចាប់ផ្តើម។
ប៉ុន្តែប្រសិនបើកិច្ចប្រជុំដំណើរការទៅដោយរលូន → ធ្វើឱ្យតម្លៃមាសធ្លាក់ចុះ។
កិច្ចប្រជុំមិនល្អ → ធ្វើឱ្យតម្លៃមាសកើនឡើង។

|English Version|
The Federal Reserve just confirmed its second interest rate cut of 2025 by another 25 bps, down to 4.00% earlier this morning. And here is the summary of the FED decision.

- Two dissents split the board: the FED Miran wanted a 50 bps cut, signaling urgency, and the FED Schmid is in favor of no rate cut. This raises the tensions on how divided the FED is on the rate decision.
- Quantitative tightening—a.k.a balance sheet shrinkage- will officially end on December 1st, which also means that the liquidity squeeze has reached a breaking point. This also aims to support jobs, even though inflation is not fully tamed. Or in even simpler terms, the FED still sees job risk.
- Dual mandate problem: inflation remains “somewhat elevated,” and downside risk to employment has risen.
Despite the rate cut, the market seems to hate today’s FED speeches, which drag the gold prices by almost 2%. This comes after the FED chair Powell said, “a further reduction in the policy rate at the December meeting is not a foregone conclusion.”, down the FED rate cut in December projection from more than 80% previously priced in to 60% the current one.
→ signs of lower rate cut probability → gold price down.

Looking Forward:
- The interest rate from the Bank of Japan and the European Central Bank later this week.
- US President Donald Trump and Chinese President Xi Jinping are meeting on the U.S.-China trade deal.
Extra:
The post below comes around 8 am in Cambodia time, which also raises some tension right before the meeting starts.
But if the meeting goes well → depreciate the gold price.
Bad meeting → appreciate the gold price.
