យោងតាមសារព័ត៌មាន Bloomberg ចុះផ្សាយថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៦ បានឱ្យដឹងថា៖ «ប្រធានាធិបតី លោកដូណាល់ត្រាំបានមានប្រសាសន៍ថា លោកនឹងផ្អាកការដាក់ពន្ធគយលើទំនិញពីបណ្តាប្រទេសអឺរ៉ុប
ដែលប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការកាន់កាប់កោះហ្គ្រីនឡែន (Greenland) ដោយលោកបានយោងទៅលើ “ក្របខណ្ឌនៃកិច្ចព្រមព្រៀងនាពេលអនាគត” មួយដែលត្រូវបានសម្រេចពាក់ព័ន្ធទៅនឹងកោះនេះ»។
ទោះបីជាការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ត្រាំ ក្នុងការបន្ធូរបន្ថយការគំរាមកំហែង
បញ្ហាផ្នែកពន្ធចំពោះបណ្តាលប្រទេសអឺរ៉ុប ដែលបានជួយកាត់បន្ថយពីការភ័យខ្លាចភ្លាមៗអំពី
សង្គ្រាមពាណិជ្ជកម្មនិងការកាត់បន្ថយលំហូរទុនទៅរកទ្រព្យសកម្មនៃ(safe-haven-Asset)ក្នុងរយៈពេលខ្លីក៏ដោយ ក៏ហានិភ័យក្នុងវិសាលភាពធំជាងនេះនៅតែបន្តកើតមាន។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ក៏បានព្រមានថាកំណើនសេដ្ឋកិច្ចជាសកលនៅតែស្ថិតក្នុងស្ថានភាពប្រកាសអាសន្ននៅឡើយជាពិសេសប្រសិនបើការប្រើប្រាស់បច្ចេកវិទ្យា AI មិនអាចជួយបង្កើនផលចំណេញឱ្យក្រុមហ៊ុននានាបានដូចការរំពឹងទុករបស់ពួកគេ។ ខណៈនេះដែល ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនិងការជជែកដេញដោលអំពីវិសមភា នៅតែបន្តធ្វើឱ្យអ្នកវិនិយោគមានការរុញរានិងខ្វះទំនុកចិត្តលើសេដ្ឋកិច្ចនាថ្ងៃខាងមុខ។

កិច្ចប្រជុំពិភាក្សានៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងទីក្រុងដាវ៉ូស បានគូសបញ្ជាក់ពីក្តីបារម្ភកាន់តែខ្លាំងឡើងជុំវិញកត្តាកើនឡើងដូចជា បំណុលជាតិនិរន្តរភាពនៃសមត្ថភាពគ្រប់គ្រងចំណូល-ចំណាយរបស់រដ្ឋ និងទំនុកចិត្តរយៈពេលវែងលើប្រាក់ដុល្លារអាមេរិក ដែលកត្តាទាំងនេះកាន់តែពង្រឹងតួនាទីរបស់មាសក្នុងនាមជា “a strategic hedge”។ ទោះបីជាយ៉ាងណាមិញ តម្លៃមាសនៅតែបន្តរក្សាបាននូវស្ថិរភាព អំឡុងពេលបរិបទម៉ាក្រូសេដ្ឋកិច្ចមានភាពស្មុគស្មាញ ដែលកើតចេញពីភាពមិនច្បាស់លាស់ជាសកល ជាជាងការរង្គោះរង្គើដោយសារព្រឹត្តិការណ៍តែមួយណាមួយ។
[English Version]
According to Bloomberg January 22 2026, “President Donald Trump said he would refrain from imposing tariffs on goods from European nations opposing his effort to take possession of Greenland, citing a “framework of a future deal” he said was reached regarding the island“. Although the U.S. President Trump’s decision to de-escalate tariff threats toward Europe eased immediate trade-war fears and slightly reduced short-term safe-haven flows, broader risks persist. The IMF has warned that global growth remains vulnerable, particularly if expected productivity gains from AI investment fail to materialize, while geopolitical tensions and inequality debates continue to weigh on market sentiment.

Discussions at the World Economic Forum in Davos highlighted growing concerns over rising sovereign debt, fiscal sustainability, and long-term confidence in the U.S. dollar, reinforcing gold’s role as a strategic hedge. Despite all of these, gold prices remained supported by a complex macroeconomic backdrop shaped by global uncertainty rather than a single shock.