ឥទ្ធិពលការទូតអុីរ៉ង់បានជំរុញឱ្យតម្លៃមាសមានការធ្លាក់ចុះ
នៅថ្ងៃទី 06 ខែឧសភា ឆ្នាំ 2026 ប្រធានាធិបតីសហរដ្ឋអាមេរិកបានបង្ហោះសារនៅលើ Truth Social ដោយប្រកាសផ្អាកជាបណ្តោះអាសន្ននូវ Project Freedom ដែលជាគម្រោងផ្តោតលើការធានាសុវត្ថិភាពនៃការធ្វើដំណើររបស់កប៉ាល់តាមច្រកសមុទ្រ Strait of Hormuz។ ការផ្អាកនេះធ្វើឡើងបន្ទាប់ពីមានសំណើពីប្រទេសប៉ាគីស្ថាន និងប្រទេសផ្សេងៗទៀត ថែមជាមួយនឹងការរីកចម្រើនផ្នែកការទូតយ៉ាងសំខាន់រវាងតំណាងសហរដ្ឋអាមេរិក និងអុីរ៉ង់ ឆ្ពោះទៅរកកិច្ចព្រមព្រៀងឈប់បាញ់ដ៏មានសក្តានុពលមួយ។

បន្ទាប់ពីការប្រកាសនេះ តម្លៃប្រេងឆៅបានបន្តធ្លាក់ចុះខណៈទីផ្សារបានឆ្លើយតបជាវិជ្ជមាន ចំពោះសញ្ញានៃការបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា។
- ប្រសិនបើស្ថានភាពផ្នែកការទូតកាន់តែល្អប្រសើរ តម្លៃប្រេងអាចបន្តធ្លាក់ចុះ។

- ទោះជាយ៉ាងណា ប្រសិនបើការចរចាបរាជ័យ ឬភាពតានតឹងមានការកើនឡើងវិញ តម្លៃប្រេងឆៅអាចនឹងកើនឡើងយ៉ាងខ្លាំង។

→ វិនិយោគិនគួប្បីតែបន្តតាមដានលើការវិវត្តជុំវិញការចរចារវាងសហរដ្ឋអាមេរិក និងអុីរ៉ង់។
ការព្រួយបារម្ភទៅលើតម្លៃគូរូបិយប័ណ្ណUSD/JPY
អាជ្ញាធរជប៉ុនកំពុងបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីភាពទន់ខ្សោយនៃតម្លៃប្រាក់យ៉េន និងបម្រែបម្រួលខ្ពស់នៅក្នុងគូរូបិយប័ណ្ណ USD/JPY ជាពិសេសបន្ទាប់ពីគូរូបិយប័ណ្ណនេះបានឡើងជិតដល់កម្រិត 160 មុនពេលធ្លាក់ចុះយ៉ាងខ្លាំង។ ដោយហេតុនេះហើយ មានការសន្និដ្ឋានមួយបានលើកឡើងថា ក្រសួងហិរញ្ញវត្ថុជប៉ុនអាចបន្តធ្វើអន្តរាគមន៍នៅក្នុងទីផ្សារប្តូរប្រាក់បរទេស ដើម្បីគាំទ្រប្រាក់យ៉េនជប៉ុនមួយនេះ។ លោក Atsushi Takeuchi អតីតមន្ត្រីធនាគារកណ្តាល បានលើកឡើងនៅក្នុងប្រភពព័ត៌មាន Reuters ថា៖

“តម្លៃប្រាក់យ៉េន 160 បានក្លាយជាកម្រិតមួយដែលវិនិយោគិនកំពុងតាមដានយ៉ាងខ្លាំង […] ពោលគឺបម្រែបម្រួលតម្លៃនេះពិតជាមើលទៅដូចជាការអន្តរាគមន៍មែន។”
ទោះបីជាមានការអន្តរាគមន៍ជាផ្លូវការឬអត់ក៏ដោយ មូលហេតុចម្បងនៃភាពទន់ខ្សោយរបស់ប្រាក់យ៉េនក៏អាចបណ្តាលមកពីគម្លាតអត្រាការប្រាក់ដ៏ធំរវាងធនាគារកណ្តាលសហរដ្ឋអាមេរិក (Federal Reserve) និងធនាគារកណ្តាលជប៉ុន (BoJ)។ បច្ចុប្បន្ន អត្រាការប្រាក់គោលរបស់ BoJ កំពុងស្ថិតនៅ 0.75% ខណៈអត្រាការប្រាក់របស់ Federal Reserve ស្ថិតក្នុងចន្លោះ 3.50%–3.75%។ ភាពខុសគ្នានេះជំរុញឱ្យវិនិយោគិនទិញប្រាក់ដុល្លារសហរដ្ឋអាមេរិក និងលក់ប្រាក់យ៉េនជប៉ុន ដើម្បីស្វែងរកផលចំណេញខ្ពស់ជាងមុន។

ដូច្នេះ វិនិយោគិនអាចរំពឹងថាបម្រែបម្រួលតម្លៃគូរូបិយប័ណ្ណ USD/JPY នឹងបន្ត។ ការចុះខ្សោយ ជាបន្តបន្ទាប់របស់ប្រាក់យ៉េនក៏អាចប៉ះពាល់ដោយប្រយោលដល់ទ្រព្យសកម្មផ្សេងៗផងដែរ រួមមានមាសតាមរយៈឥទ្ធិពលរបស់វាទៅលើប្រាក់ដុល្លារសហរដ្ឋអាមេរិក។ វិនិយោគិនគួរតែតាមដាន យ៉ាងជិតស្និទ្ធនូវសេចក្តីថ្លែងការណ៍ ឬសកម្មភាពផ្លូវការណាមួយពីក្រសួងហិរញ្ញវត្ថុជប៉ុន។
ការចេញផ្សាយទិន្នន័យសេដ្ឋកិច្ច – U.S. Initial Jobless Claims និងទិន្នន័យទីផ្សារការងារនាពេលខាងមុខ
នៅថ្ងៃទី 07 ខែឧសភា ឆ្នាំ 2026 ទិន្នន័យ U.S. Initial Jobless Claims បានកើនឡើងបន្តិចពី 190,000 ទៅ 200,000 ដែលបង្ហាញពីសញ្ញាដំបូងនៃភាពទន់ខ្សោយនៃស្ថានភាពទីផ្សារការងារ។ ទោះជាយ៉ាងណា តួលេខនេះនៅតែទាបជាងការរំពឹងទុករបស់ទីផ្សារដែលមានចំនួន 205,000 ដែលបង្ហាញថាស្ថានភាពទីផ្សារការងារទូទៅនៅតែមានភាពរឹងមាំគួរសម។

បច្ចុប្បន្ន វិនិយោគិនកំពុងតាមដានទៅលើការចេញផ្សាយទិន្នន័យសេដ្ឋកិច្ចនៅថ្ងៃទី 08 ខែឧសភា ឆ្នាំ 2026 វេលាម៉ោង 7:30 យប់ (GMT+7) ដែលរួមមានចំនួនអ្នកមានការងារធ្វើមិនរាប់បញ្ចូលវិស័យកសិកម្ម (Nonfarm Payrolls), ប្រាក់ឈ្នួលជាមធ្យមក្នុងរយៈពេលមួយម៉ោង (Average Hourly Earnings) និងអត្រាអ្នកគ្មានការងារធ្វើ (Unemployment Rate)។ ទិន្នន័យទាំងនេះអាចមានឥទ្ធិពលទៅលើទិសដៅ ឡើង ឬចុះរបស់ប្រាក់ដុល្លារសហរដ្ឋអាមេរិក ជាពិសេសទៅលើតម្លៃមាស។

| English Version |
Oil Price Declines on Iran Diplomacy Hopes
On May 06, 2026, the U.S. President posted on Truth Social, announcing a temporary pause in Project Freedom, an initiative focused on ensuring the safe passage of ships through the Strait of Hormuz. The pause came following requests from Pakistan and several other countries, alongside significant diplomatic progress between U.S. and Iranian representatives toward a potential ceasefire agreement.

Following the announcement, crude oil prices continued to decline as markets responded positively to signs of de-escalation in the Middle East.
- If further diplomatic progress is made, oil prices may continue to face downward pressure.

- However, if negotiations collapse or tensions escalate again, crude oil prices could rebound sharply.

→ Traders should continue monitoring developments surrounding U.S.-Iran negotiations closely.
USD/JPY Intervention Fears
Japanese authorities are becoming increasingly concerned about excessive yen weakness and heightened volatility in the USD/JPY pair, particularly after the pair briefly approached the 160 level before experiencing a sharp pullback. As a result, speculation has increased that Japan’s Ministry of Finance may have intervened in the foreign exchange market to support the Japanese yen. Atsushi Takeuchi, a former central bank official, told Reuters:

“The 160 line has become a psychologically important level that traders are focusing on. […] The price action certainly looks like intervention.”
Regardless of whether intervention officially occurred, the primary driver behind yen weakness remains the wide interest-rate differential between the Federal Reserve and the Bank of Japan (BoJ). The BoJ’s benchmark interest rate currently stands at 0.75%, compared to the Federal Reserve’s 3.50%–3.75% range. This encourages traders to buy U.S. dollars while selling Japanese yen in search of higher yields.

Traders should therefore expect continued volatility in the USD/JPY pair. Persistent yen weakness may also indirectly affect other assets, including gold, through its influence on the broader U.S. dollar. Traders should closely monitor any official statements or actions from Japan’s Ministry of Finance.
Economic Data Release – U.S. Initial Jobless Claims and Upcoming Labor Market Data
On May 07, 2026, U.S. Initial Jobless Claims rose modestly from 190K to 200K, suggesting early signs of gradual cooling in the labor market. However, the figure still came in below market expectations of 205K, indicating that overall labor conditions remain relatively resilient.

Traders now turn their attention to the upcoming data releases on 8th May, 2026, at 7:30 PM GMT+7, which include Nonfarm Payrolls, Average Hourly Earnings, and Unemployment Rate. All of these data figures can have an effect on whether the US Dollar will experience a bullish or bearish swing, especially on gold prices.
