តម្លៃមាសកើនឡើងលើដំណើរការកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់ ទោះបីជាភាពតានតឹងភូមិសាស្ត្រនយោបាយបន្ធូរបន្ថយ
| May 20th Session Low | Change | May 20th Session Close |
| $4,453 | +2.04% | $4,544 |
មាសកើនឡើង +2.04% នៅថ្ងៃពុធ ដោយងើបឡើងពីតម្លៃទាបបំផុតក្នុងថ្ងៃនៅ $4,453 ដល់ $4,544 បន្ទាប់ពីមានរបាយការណ៍នៅលើបណ្តាញសង្គម X ថា Washington និង Tehran ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំកិច្ចព្រមព្រៀងសន្តិភាព។

ទោះបីជាគំនិតធម្មតាបង្ហាញថា ការបន្ធូរបន្ថយភាពតានតឹងភូមិសាស្ត្រនយោបាយអាចកាត់បន្ថយតម្រូវការទ្រព្យសុវត្ថិភាព (Safe-haven assets) និងដាក់សម្ពាធលើតម្លៃមាស ការកើនឡើងនេះឆ្លុះបញ្ចាំងពីកត្តាចម្បងដែលស្មុគស្មាញជាងនេះ។
កត្តាជំរុញចម្បងហាក់ដូចជាភាពទន់ខ្សោយនៃប្រាក់ដុល្លារអាមេរិក។ ការថយចុះនៃហានិភ័យភាពតានតឹងភូមិសាស្ត្រជាអាចបន្ថយតម្រូវការលើប្រាក់ដុល្លារអាមេរិកក្នុងនាមជារូបិយប័ណ្ណបម្រុងសកល ហើយធ្វើឲតម្លៃមាសកើនឡើង។ លើសពីនេះ កិច្ចព្រមព្រៀងណាមួយដែលពាក់ព័ន្ធនឹងការលើកបន្ទុកទណ្ឌកម្មគឺជាការរំលឹកទៅដល់អ្នកគ្រប់គ្រងទ្រព្យសម្បត្តិអធិបតេយ្យ និងធនាគារកណ្តាលនៃប្រទេសនីមួយៗអំពីហានិភ័យនយោបាយដែលបានបង្កប់នៅក្នុងការរក្សាប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណបម្រុង និងពង្រឹងករណីសម្រាប់មាសជាជម្រើសបម្រុងអព្យាក្រឹត។
លើសពីនេះទៀត ការធ្វើសមាហរណកម្មអ៊ីរ៉ង់ឡើងវិញទៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោកនឹងដោះសោសាច់ប្រាក់ងាយស្រួល (liquidity) ដ៏សំខាន់ ដែលគាំទ្រជាប្រវត្តិសាស្ត្រនៃលំហូរចូលទ្រព្យរឹងដូចជាមាសជាដើម។ ទោះជាយ៉ាងណាក៏ដោយ ពាណិជ្ជករគួរកត់សំគាល់ថាភាពធន់នៃការផ្លាស់ប្តូរនេះពឹងផ្អែកលើសក្ដានុពលអត្រាការប្រាក់ពិតប្រាកដ។ ប្រសិនបើធនាគារកណ្តាលអាមេរិក ឆ្លើយតបទៅនឹងសម្ពាធអតិផរណាលឿនជាងទីផ្សាររំពឹងទុកនោះ ប្រាក់ដុល្លារអាចកាន់តែរឹងមាំវិញ ហើយដាក់សម្ពាធឱ្យតម្លៃមាសធ្លាក់ចុះ។
កិច្ចប្រជំុកំពូលនៅទីក្រុងប៉េកាំងរវាងលោក Xi Jinping និងលោក Vladimir Putin បានបញ្ចប់

លោក Xi Jinping និងលោក Vladimir Putin បានជួបប្រជុំគ្នានៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីជាង 40 លើវិស័យពាណិជ្ជកម្ម ថាមពល និងបច្ចេកវិទ្យា។ ខណៈពេលនោះដែរ ប្រធានាធិបតីទាំងពីរក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយដែលបានរិះគន់គម្រោងប្រព័ន្ធការពារ 175 ពាន់លានដុល្លាររបស់លោក Donald Trump ដែលមានឈ្មោះថា “Golden Dome” ។ លោក Xi Jinping ក៏បានពណ៌នាទំនាក់ទំនងរវាងប្រទេសចិននិងរុស្ស៊ីថាស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។
សម្រាប់ទីផ្សារ ព័ត៌មាននេះអាចដាក់សម្ពាធលើប្រាក់ដុល្លារអាមេរិក។ នៅពេលដែលប្រទេសចិន និងរុស្ស៊ីធ្វើពាណិជ្ជកម្មថាមពលរបស់ពួកគេកាន់តែច្រើនក្នុងរូបិយប័ណ្ណផ្សេងក្រៅពីប្រាក់ដុល្លារអាមេរិក តម្រូវការសកលសម្រាប់ប្រាក់ដុល្លារអាមេរិកធ្លាក់ចុះ។ សម្រាប់មាស កិច្ចប្រជំុកំពូលបានបន្ថែមរឿងដូចគ្នានឹងកិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៊ីរ៉ង់។ ប្រទេសកាន់តែច្រើនអាចផ្លាស់ប្តូរឆ្ងាយពីប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណបម្រុង មានន័យថាធនាគារកណ្តាលកាន់តែច្រើនទិញមាសជាជម្រើសជំនួស។
| English Version |
Gold Rallies on US-Iran Deal Progress Despite Easing Geopolitical Risk
| May 20th Session Low | Change | May 20th Session Close |
| $4,453 | +2.04% | $4,544 |
Gold advanced +2.04% on Wednesday, recovering sharply from a session low of $4,453 to close near $4,544, as reports on X emerged that Washington and Tehran are in the final stages of drafting a diplomatic agreement.

While conventional wisdom might suggest that easing geopolitical tensions would dampen safe-haven demand and weigh on gold, the rally reflects a more nuanced set of drivers.
The primary catalyst appears to be dollar weakness. Reduced geopolitical tensions typically compress demand for the US dollar as a reserve currency, and a softer dollar mechanically supports dollar-denominated commodities like gold. More structurally, any agreement that involves lifting sanctions reinforces the ongoing de-dollarization narrative — reminding sovereign wealth managers and central banks of the political risks embedded in dollar-denominated assets, and strengthening the case for gold as a neutral reserve alternative.
Additionally, the reintegration of Iran into global financial markets would unlock significant liquidity, historically supportive of hard asset inflows. Traders should note, however, that the durability of this move hinges on real interest rate dynamics. Should the Fed respond to any resulting inflationary pressures faster than markets expect, a stronger dollar could pressure gold prices lower.
Beijing Summit Between Xi Jinping and Vladimir Putin Concludes

Xi Jinping and Vladimir Putin met in Beijing on Wednesday, signing more than 40 bilateral agreements across trade, energy, and technology, while issuing a joint statement criticising U.S. President Donald Trump’s $175 billion “Golden Dome” defence system. Xi described Sino-Russian ties as being at “the highest level in history.”
For markets, this is broadly negative for the US dollar. As China and Russia conduct more of their energy trade in currencies other than the dollar, global demand for the US dollar weakens. This adds further pressure to an already soft USD. For gold, the summit adds to the same story as the US-Iran deal. More countries moving away from the dollar means more central banks buying gold as an alternative.