តម្លៃប្រេងកើនឡើង ខណៈអ៊ីរ៉ង់កំពុងពិចារណាហាមឃាត់នាវារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលឆ្លងកាត់ច្រកសមុទ្រ Hormuz

សារព័ត៌មាន Fars ដែលជាទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ បានរាយការណ៍កាលពីយប់មិញថា សេចក្តីព្រាងច្បាប់មួយកំពុងស្ថិតក្រោមការពិនិត្យនៅក្នុងសភាអ៊ីរ៉ង់។ សេចក្តីព្រាងច្បាប់នេះមានគោលបំណងហាមឃាត់នាវារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមិនឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយតម្រូវឱ្យប្រទេសដែលត្រូវបានចាត់ទុកថាជាសត្រូវ បង់សំណងជាមុនសិន ទើបអនុញ្ញាតឱ្យប្រើប្រាស់ផ្លូវសមុទ្រនេះ។ លើសពីនេះ សេចក្តីព្រាងច្បាប់ក៏នឹងពិន័យរហូតដល់ 20% នៃតម្លៃទំនិញលើនាវា ប្រសិនបើរំលោភលើវិធានការដែលបានស្នើឡើង។
បច្ចុប្បន្ន សេចក្តីព្រាងច្បាប់នេះនៅតែស្ថិតក្នុងដំណាក់កាលពិនិត្យ ហើយសភាអ៊ីរ៉ង់ក៏បានអញ្ជើញអ្នកជំនាញឱ្យផ្តល់យោបល់ មុននឹងធ្វើការសម្រេចជាផ្លូវការ។
សំណើនេះផ្ទុយពីការលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីដើមសប្តាហ៍នេះ ដែលបានអះអាងថា ការចរចាជាមួយអ៊ីរ៉ង់កំពុងមានវឌ្ឍនភាព ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ជាពិសេស ការកំណត់ឱ្យបង់សំណង និងការផាកពិន័យនេះ ក៏ផ្ទុយទៅនឹងគោលដៅសំខាន់មួយរបស់សហរដ្ឋអាមេរិកក្នុងការចរចា ដែលចង់ទប់ស្កាត់មិនឱ្យអ៊ីរ៉ង់គិតថ្លៃលើនាវាដែលឆ្លងកាត់ច្រកសមុទ្រនេះ។


បន្ទាប់ពីព័ត៌មាននេះត្រូវបានចេញផ្សាយ ក្តីបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ប្រេងបានជំរុញឱ្យតម្លៃប្រេងកើនឡើង។ គិតត្រឹមម៉ោង 9:54 AM (GMT+7) តម្លៃប្រេង Brent Crude Oil បានកើនឡើង 2.42% ខណៈ WTI Crude Oil បានកើនឡើង 1.51%។

ចំណែកឯមាសវិញ បានធ្លាក់ចុះ 0.67% នៅដំណាក់កាលដំបូង ដែលទំនងជាបណ្តាលមកពីការកើនឡើងនៃតម្លៃប្រេង បានធ្វើឱ្យទីផ្សារព្រួយបារម្ភថា អតិផរណាអាចបន្តស្ថិតក្នុងកម្រិតខ្ពស់។ កត្តានេះបានពង្រឹងការរំពឹងទុកថា ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) អាចរក្សាអត្រាការប្រាក់ឱ្យខ្ពស់ក្នុងរយៈពេលយូរជាងការរំពឹងទុក។ ទោះជាយ៉ាងណា គិតត្រឹមម៉ោង 9:58 AM (GMT+7) តម្លៃមាសបានស្ទុះងើបឡើងវិញស្ទើរតែទាំងស្រុង។
ទីផ្សារផ្តោតលើទិន្នន័យការងារអាមេរិក មុនការប្រកាស Nonfarm Payrolls

កាលពីម្សិលមិញ ទិន្នន័យ US Initial Jobless Claims បានចេញមកនៅត្រឹម 199K ទាបជាងការព្យាករណ៍ 203K ដែលបង្ហាញថា ទីផ្សារការងារអាមេរិកនៅតែមានភាពរឹងមាំ។
ឥឡូវនេះ ការចាប់អារម្មណ៍របស់ទីផ្សារបានផ្លាស់ប្តូរទៅកាន់របាយការណ៍ US Nonfarm Payrolls ដែលនឹងត្រូវប្រកាសនៅថ្ងៃនេះ ហើយត្រូវបានព្យាករថា នឹងបង្ហាញការបង្កើតការងារថ្មីចំនួន 88K។ ទន្ទឹមនឹងនេះ វិនិយោគិនក៏នឹងតាមដានទិន្នន័យ Average Hourly Earnings (MoM) និង Unemployment Rate ផងដែរ ដើម្បីវាយតម្លៃស្ថានភាពទីផ្សារការងារអាមេរិកឱ្យកាន់តែច្បាស់។
ប្រសិនបើទិន្នន័យ Nonfarm Payrolls ចេញមកទាបជាងការរំពឹងទុកខ្លាំង ទីផ្សារអាចបង្កើនការរំពឹងថា Fed នឹងមានជំហរទន់ភ្លន់ (Dovish) ជាងមុន ដែលអាចធ្វើឱ្យប្រាក់ដុល្លារអាមេរិកចុះខ្សោយ និងគាំទ្រដល់តម្លៃមាស។ ផ្ទុយទៅវិញ ប្រសិនបើទិន្នន័យចេញមកខ្ពស់ជាងការរំពឹងទុកខ្លាំង វាអាចពង្រឹងការរំពឹងថា Fed នឹងបន្តរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់រយៈពេលយូរ ដែលអាចជំរុញឱ្យប្រាក់ដុល្លារអាមេរិកឡើងថ្លៃ និងដាក់សម្ពាធលើតម្លៃមាស។
ដោយសារតែសារៈសំខាន់នៃរបាយការណ៍ការងារនេះ វិនិយោគិនគួរត្រៀមខ្លួនសម្រាប់ការប្រែប្រួលខ្លាំងនៅក្នុងទីផ្សារ នៅពេលទិន្នន័យត្រូវបានប្រកាស។
| English Version |
Oil Rises as Iran Considers Restricting US and Israeli Ships in the Strait of Hormuz

Reports from Fars, a semi-official Iranian news agency, emerged last night stating that a draft bill is currently under review in Iran’s parliament. The proposed legislation would bar US and Israeli ships from passing through the Strait of Hormuz and require hostile countries to provide compensation before being allowed to use the waterway. It would also impose fines of up to 20% of a vessel’s cargo value for violations of the proposed restrictions.
The bill remains under review, and Iran’s parliament has invited specialists to submit recommendations before the draft is finalized.
The proposal contrasts with comments made earlier this week by US President Donald Trump, who said progress was being made toward an agreement with Iran to reopen the Strait of Hormuz. The provision to charge compensation and impose fines also conflicts with one of the US’s key objectives in the negotiations, which is to prevent Iran from charging tolls or fees on ships transiting the strait.


Following the reports, concerns over potential supply disruptions pushed oil prices higher. As of 9:54 AM (GMT+7), Brent Crude Oil had risen 2.42%, while WTI Crude Oil was up 1.51%.

Gold initially fell 0.67%, likely as higher oil prices renewed concerns that inflation could remain elevated, reinforcing expectations that the Federal Reserve may keep interest rates higher for longer. However, as of 9:58 AM (GMT+7), gold had recovered most of its losses.
US Labor Market Takes Center Stage Ahead of Nonfarm Payrolls

Yesterday’s US Initial Jobless Claims came in at 199K, below the 203K forecast, pointing to continued resilience in the US labor market.
Market attention now turns to today’s US Nonfarm Payrolls report, which is expected to show 88K jobs added. Traders will also be watching Average Hourly Earnings (MoM) and the Unemployment Rate for additional insight into labor market conditions.
If Nonfarm Payrolls come in significantly below expectations, markets may increase expectations for a more dovish Federal Reserve, potentially weakening the US dollar and supporting gold prices. Conversely, a much stronger-than-expected reading could reinforce expectations that interest rates will remain higher for longer, strengthening the US dollar and putting pressure on gold.
Given the importance of today’s employment data, traders should expect heightened market volatility around the release.