ក្រសួងរតនាគារអាមេរិកបង្កើនការទិញមូលបត្របំណុលត្រឡប់មកវិញ គាំទ្រដល់តម្លៃមាស

កាលពីថ្ងៃអង្គារ ការលក់ចេញយ៉ាងខ្លាំងនៅក្នុងទីផ្សារមូលបត្របំណុលសកល បានធ្វើឱ្យ ទិន្នផលមូលបត្របំណុលរដ្ឋអាមេរិកអាយុ 30 ឆ្នាំ (30-year US Treasury yield) កើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ 2007 ខណៈវិនិយោគិនមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការកើនឡើងនៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋាភិបាលអាមេរិកដែលកាន់តែយ៉ាប់យ៉ឺន ខណៈបំណុលរដ្ឋាភិបាលអាមេរិកបានកើនលើស $40 ទ្រីលាន ជាលើកដំបូង។
កាលពីថ្ងៃពុធ ក្រសួងរតនាគារអាមេរិក (US Treasury) បានប្រកាសថា ខ្លួននឹងបង្កើនទំហំការទិញមូលបត្របំណុលរដ្ឋអាមេរិកត្រឡប់មកវិញ (Treasury buyback) ដែលមានអាយុកាលពី 10 ទៅ 30 ឆ្នាំ ដោយបង្កើនចំនួនអប្បបរមាពី $2 ពាន់លាន ទៅយ៉ាងហោចណាស់ $4 ពាន់លានក្នុងមួយប្រតិបត្តិការ។ ការបង្កើនទំហំនេះនឹងចាប់ផ្តើមមានប្រសិទ្ធភាពចាប់ពី ថ្ងៃទី 9 ខែកញ្ញា ដល់ថ្ងៃទី 4 ខែវិច្ឆិកា។
ការប្រកាសនេះបានធ្វើឱ្យ ទិន្នផលមូលបត្របំណុលអាយុ 10 ឆ្នាំ និង 30 ឆ្នាំធ្លាក់ចុះយ៉ាងខ្លាំង ខណៈ សន្ទស្សន៍ប្រាក់ដុល្លារ (DXY) ក៏បានធ្លាក់ចុះផងដែរ ដែលបង្ហាញពីការចុះខ្សោយនៃប្រាក់ដុល្លារអាមេរិក។ ការធ្លាក់ចុះនៃទិន្នផលមូលបត្របំណុលអាចពន្យល់បានតាមរយៈទំនាក់ទំនងជាមូលដ្ឋានរវាង តម្លៃមូលបត្របំណុល និងទិន្នផល៖ នៅពេលតម្រូវការមូលបត្របំណុលកើនឡើង តម្លៃមូលបត្របំណុលក៏កើនឡើង ខណៈទិន្នផលរបស់វានឹងធ្លាក់ចុះ។
តាមរយៈការបង្កើនការទិញមូលបត្របំណុលត្រឡប់មកវិញ ក្រសួងរតនាគារអាមេរិកក្លាយជាអ្នកបង្កើនតម្រូវការសម្រាប់មូលបត្របំណុលរដ្ឋអាមេរិករយៈពេលវែងដែលមានស្រាប់នៅក្នុងទីផ្សារ។ នៅពេលមានអ្នកទិញកាន់តែច្រើនប្រកួតប្រជែងគ្នាទិញមូលបត្របំណុលទាំងនេះ តម្លៃមូលបត្របំណុលអាចកើនឡើង ដែលនាំឱ្យទិន្នផលធ្លាក់ចុះ។ និយាយឱ្យសាមញ្ញ៖
ការទិញមូលបត្របំណុលត្រឡប់មកវិញរបស់ US Treasury ↑ → តម្រូវការមូលបត្របំណុល ↑ → តម្លៃមូលបត្របំណុល ↑ → ទិន្នផលមូលបត្របំណុល ↓

ការធ្លាក់ចុះនៃទិន្នផលមូលបត្របំណុលក៏បានផ្តល់ការគាំទ្រដល់តម្លៃមាសផងដែរ ដោយ តម្លៃមាសបានកើនឡើង 3.07% បន្ទាប់ពីការប្រកាសនេះ។ ដោយសារមាសមិនផ្តល់ការប្រាក់ ឬប្រាក់ចំណូលថេរ ការធ្លាក់ចុះនៃទិន្នផលមូលបត្របំណុលធ្វើឱ្យ ការចំណាយឱកាស (Opportunity Cost) នៃការកាន់កាប់មាសធ្លាក់ចុះ ដែលធ្វើឱ្យមាសមានភាពទាក់ទាញជាងមុន បើប្រៀបធៀបទៅនឹងទ្រព្យសកម្មដែលផ្តល់ការប្រាក់ ដូចជាមូលបត្របំណុលរដ្ឋាភិបាល។
ដោយសារទិន្នផលមូលបត្របំណុល ប្រាក់ដុល្លារអាមេរិក និងតម្លៃមាសបានឆ្លើយតបយ៉ាងខ្លាំងចំពោះការប្រកាសនេះ ទីផ្សារនឹងបន្តតាមដានថា តើកម្មវិធីទិញមូលបត្របំណុលត្រឡប់មកវិញដែលមានទំហំធំជាងមុនរបស់ US Treasury នឹងអាចផ្តល់ការគាំទ្របន្ថែមដល់តម្លៃមូលបត្របំណុលរយៈពេលវែង និងតម្លៃមាសបានដែរឬទេ។
សង្ខេបកំណត់ហេតុកិច្ចប្រជុំធនាគារកណ្តាលសហរដ្ឋអាមេរិក (FOMC) ខែកក្កដា
កំណត់ហេតុកិច្ចប្រជុំ FOMC ខែកក្កដា ដែលបានចេញផ្សាយនៅម៉ោង 1:00 ព្រឹកថ្ងៃនេះ បានបង្ហាញថា សមាជិកភាគច្រើនរបស់ធនាគារកណ្តាលអាមេរិក (Fed) បានគាំទ្រការរក្សាអត្រាការប្រាក់នៅ 3.50%–3.75% ខណៈសមាជិក 3 រូបបានគាំទ្រការដំឡើងអត្រាការប្រាក់ 0.25%។ មន្ត្រី Fed នៅតែចាត់ទុកថា អតិផរណាស្ថិតក្នុងកម្រិតខ្ពស់ ហើយបានបង្ហាញថា ការរឹតបន្តឹងគោលនយោបាយបន្ថែមអាចនៅតែចាំបាច់ ប្រសិនបើអតិផរណាមិនបន្តធ្លាក់ចុះ ដែលធ្វើឱ្យកំណត់ហេតុនេះមានសញ្ញាតឹងរឹង (Hawkish)។ ទោះជាយ៉ាងណា ទស្សនវិស័យសេដ្ឋកិច្ច និងគោលនយោបាយរូបិយវត្ថុជារួម មិនមានការផ្លាស់ប្តូរច្រើនពីកិច្ចប្រជុំខែមិថុនា ដោយ Fed នៅតែរង់ចាំទិន្នន័យបន្ថែមអំពីអតិផរណា និងទីផ្សារការងារ។ ទោះបីកំណត់ហេតុមានសញ្ញា Hawkish ក៏ដោយ តម្លៃមាសនៅតែបន្តកើនឡើង ដោយព័ត៌មានអំពីការទិញត្រឡប់មកវិញនូវមូលបត្របំណុលរយៈពេលវែងរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក (U.S. Treasury) ហាក់ដូចជាមានឥទ្ធិពលលើតម្លៃមាសខ្លាំងជាងកំណត់ហេតុកិច្ចប្រជុំ FOMC។
| English Version |
US Treasury Increases Bond Buybacks, Supporting Gold

On Tuesday, a major sell-off in global bond markets pushed the 30-year US Treasury yield to its highest level since 2007, as investors grew increasingly concerned about a potential escalation of the US-Iran conflict and the deteriorating US fiscal outlook, with US government debt surpassing the $40 trillion threshold for the first time.
On Wednesday, the US Treasury announced that it will more than double the size of its buybacks for 10- to 30-year Treasury bonds, increasing the minimum amount from $2 billion to at least $4 billion per operation. The increased buyback size will take effect from September 9 through November 4.
The announcement triggered a sharp decline in 10- and 30-year Treasury yields, while the DXY also fell, indicating weakness in the US dollar. The decline in bond yields can be explained by the basic relationship between bond prices and yields: when bond demand increases, bond prices rise, while their yields fall.
By increasing its bond buybacks, the Treasury becomes a larger source of demand for existing long-term Treasury bonds. As more buyers compete for these bonds, their prices can rise, which in turn pushes yields lower. In simple terms:
US Treasury buybacks ↑ → Demand for bonds ↑ → Bond prices ↑ → Bond yields ↓

The decline in yields also provided a boost to gold, with gold gaining 3.07% following the announcement. Since gold does not generate interest or fixed income, lower bond yields reduce the opportunity cost of holding gold, making the precious metal relatively more attractive compared with interest-bearing assets such as government bonds.
With bond yields, the US dollar, and gold all reacting sharply to the announcement, markets will continue to watch whether the Treasury’s increased buyback program can provide further support to long-term Treasury prices and gold.
July FOMC Meeting Minutes Recap
The July FOMC meeting minutes, released today at 1:00 AM, showed that most Fed officials supported keeping the federal funds rate unchanged at 3.50%–3.75%, while three members favored a 25-basis-point hike. Officials continued to view inflation as elevated and noted that further policy tightening could be necessary if inflation fails to decline, making the minutes relatively hawkish. However, the overall economic and policy outlook remained largely unchanged from the June meeting, with policymakers continuing to wait for more data on inflation and the labor market. Despite the hawkish tone, gold continued to gain, as news that the U.S. Treasury was buying back long-term bonds appeared to have a stronger influence on gold prices than the FOMC minutes.