កំណត់ហេតុកិច្ចប្រជុំ FOMC ពង្រឹងការរំពឹងទុកអំពីការដំឡើងអត្រាការប្រាក់មួយលើកទៀត

កំណត់ហេតុកិច្ចប្រជុំ FOMC កាលពីខែកញ្ញា បានបង្ហាញថា មន្ត្រីធនាគារកណ្តាលអាមេរិក (Fed) ភាគច្រើនរំពឹងថា នឹងមានការដំឡើងអត្រាការប្រាក់មួយលើកទៀតមុនដំណាច់ឆ្នាំ 2026 ដើម្បីទប់ស្កាត់ហានិភ័យដែលអតិផរណាអាចនៅតែខ្ពស់ជាងគោលដៅ 2% របស់ Fed។ ក្នុងចំណោមមន្ត្រី 18 នាក់ដែលបានដាក់ការព្យាករណ៍ មាន 16 នាក់រំពឹងថានឹងមានការដំឡើងអត្រាការប្រាក់យ៉ាងហោចណាស់មួយលើកទៀត ប៉ុន្តែមន្ត្រីបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តនាពេលអនាគតនឹងអាស្រ័យលើទិន្នន័យសេដ្ឋកិច្ចដែលនឹងចេញផ្សាយ និងតុល្យភាពនៃហានិភ័យ។ មន្ត្រីក៏បានកត់សម្គាល់ថា ទីផ្សារការងារនៅតែស្ថិតនៅជិតកម្រិតការងារពេញលេញ ខណៈកំណើនសេដ្ឋកិច្ចបានកើនឡើង ហើយអតិផរណាដែលនៅតែបន្តខ្ពស់ និងហានិភ័យពីការរំខានផ្នែកផ្គត់ផ្គង់ នៅតែជាកត្តាសំខាន់ដែលត្រូវតាមដាន។
ទោះជាយ៉ាងណា កំណត់ហេតុមិនបានបញ្ជាក់ថា ការដំឡើងអត្រាការប្រាក់លើកបន្ទាប់នឹងធ្វើឡើងនៅពេលណានោះទេ ហើយទិន្នន័យអតិផរណាថ្មីៗ រួមជាមួយការលើកឡើងរបស់មន្ត្រី Fed បានធ្វើឱ្យការរំពឹងទុកអំពីការដំឡើងអត្រាការប្រាក់នៅខែតុលាធ្លាក់ចុះ។ ទន្ទឹមនឹងនេះ មន្ត្រីបានពិភាក្សាអំពីការកើនឡើងយ៉ាងខ្លាំងនៃ អត្រាផលចំណេញមូលបត្របំណុលអាមេរិក (Treasury Yields) ដោយពួកគាត់បានចាត់ទុកថា ការកើនឡើងនេះត្រូវបានជំរុញដោយការរំពឹងទុកអំពីអត្រាការប្រាក់ខ្ពស់ កំណើនសេដ្ឋកិច្ចរឹងមាំ និងការវិនិយោគពាក់ព័ន្ធនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ ជាមួយនឹងកិច្ចប្រជុំសម្រេចអត្រាការប្រាក់បន្ទាប់ដែលគ្រោងធ្វើឡើងនៅថ្ងៃទី 28 ខែតុលា និងថ្ងៃទី 9 ខែធ្នូ ទីផ្សារនឹងបន្តតាមដានទិន្នន័យអតិផរណា និងទីផ្សារការងារដែលនឹងចេញផ្សាយ ដើម្បីស្វែងរកសញ្ញាថា តើ Fed នឹងដំឡើងអត្រាការប្រាក់មួយលើកទៀតនៅឆ្នាំនេះឬយ៉ាងណា។
ភាពតានតឹងនៅច្រកសមុទ្រ Hormuz កើនឡើង ខណៈការវាយប្រហារលើនាវាដឹកប្រេងកើនឡើង
ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែស្ថិតក្នុងកម្រិតខ្ពស់ ខណៈការវាយប្រហារ និងការប៉ុនប៉ងវាយប្រហារលើនាវាដឹកប្រេងនៅច្រកសមុទ្រ Hormuz បានកើនឡើងដល់កម្រិតខ្ពស់បំផុតប្រចាំសប្តាហ៍ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។ ចន្លោះពីថ្ងៃទី 28 ខែកញ្ញា ដល់ថ្ងៃទី 5 ខែតុលា ប្រភពព័ត៌មានសន្តិសុខដែនសមុទ្របានកត់ត្រាការវាយប្រហារយ៉ាងហោចណាស់ 12 លើក ដែលពាក់ព័ន្ធនឹងនាវាដឹកប្រេង ឧស្ម័នធម្មជាតិរាវ (LNG) និងឧស្ម័នប្រេងរាវ (LPG) ខណៈមជ្ឈមណ្ឌលព័ត៌មានរួមផ្នែកដែនសមុទ្រ (JMIC) ដែលដឹកនាំដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានរាយការណ៍ពីការបន្តហោះដ្រូនឃ្លាំមើល ការរំខានដល់នាវា និងការទាក់ទងតាមវិទ្យុជាមួយនាវាដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)។ សកម្មភាពកើនឡើងនេះកើតឡើង ខណៈប្រទេសនាំចេញប្រេងនៅតំបន់ឈូងសមុទ្របានបង្កើនការនាំចេញប្រេង ប៉ុន្តែការវាយប្រហារបន្ត និងឧបសគ្គផ្នែកដឹកជញ្ជូនកំពុងបង្កើនការព្រួយបារម្ភអំពីនិរន្តរភាពនៃការផ្គត់ផ្គង់ទាំងនេះ។ នៅថ្ងៃទី 6 ខែតុលា ឥណ្ឌាក៏បានរាយការណ៍ថា សមាជិកនាវិកចំនួន 12 នាក់បានរងរបួស បន្ទាប់ពីមានវត្ថុមិនស្គាល់ប្រភេទមួយបានបុកនាវាដឹកប្រេង On Peace ដែលមានទង់ជាតិប៉ាណាម៉ា ខណៈកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។
ភាពតានតឹងដែលកើនឡើងបានជួយគាំទ្រដល់តម្លៃប្រេងឆៅ Brent ដែលបានបិទការជួញដូរកើនឡើង 1.25% នៅថ្ងៃពុធ ខណៈទីផ្សារនៅតែព្រួយបារម្ភអំពីការរំខានដែលអាចកើតមានចំពោះផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់មួយរបស់ពិភពលោក។
| English Version |
FOMC Minutes Reinforce Expectations for Another Rate Hike

The September FOMC meeting minutes showed that most Fed officials expect another interest rate hike before the end of 2026, mainly to guard against inflation remaining above the Fed’s 2% target. Of the 18 officials who submitted forecasts, 16 projected at least one more hike, although policymakers emphasized that future decisions would remain dependent on incoming economic data and the balance of risks. Officials also noted that the labor market remained close to maximum employment and economic growth had strengthened, while persistent inflation and potential supply shocks remained key concerns.
However, the minutes did not specify when another hike would occur, and more recent inflation data and Fed commentary have reduced expectations for an October move. Meanwhile, officials discussed the sharp rise in Treasury Yields, attributing it to expectations for higher policy rates, strong economic growth, and investment related to artificial intelligence. With the next rate decisions scheduled for October 28 and December 9, markets will continue to closely monitor upcoming inflation and labor-market data for clues on whether the Fed will deliver another hike this year.
Strait of Hormuz Tensions Escalate as Tanker Attacks Rise
Tensions between the US and Iran remained elevated as attacks and attempted attacks on tankers in the Strait of Hormuz reached their highest weekly level since the war began. Between September 28 and October 5, maritime security sources recorded at least 12 attacks involving oil, LNG and LPG tankers, while the US Navy-led Joint Maritime Information Center reported continued drone surveillance, vessel harassment and radio hailing by Iran’s Revolutionary Guards. The heightened activity comes as Gulf oil exporters have pushed shipments above pre-war levels, but continued attacks and logistical disruptions are raising concerns over the sustainability of these flows. On October 6, India also reported that 12 crew members were injured after an unknown projectile struck the Panama-flagged oil tanker On Peace while transiting the Strait of Hormuz.
The renewed tensions supported Brent crude oil, which closed 1.25% higher on Wednesday, as markets remained concerned about potential disruptions to one of the world’s most important oil transit routes.