ក្រុមហ៊ុនផលិតរថយន្ត

បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាជាមួយនឹងក្រុមហ៊ុនផលិតរថយន្តរួចមក លោក Trump បានផ្តល់ការបន្ធូរបន្ថយបណ្តោះអាសន្នទៅកាន់ពួកគេ ក្នុងគោលបំណងជួយទ្រទ្រង់សុខភាពក្នុងវិស័យនេះ ពោលគឺលើការជ្រើសរើសបុគ្គលិក និងការពង្រីកវិស័យនេះន្ថែមទៀត។ លោកបានអះអាងថា ការបន្ធូរបន្ថយនេះនឹងការពារការដាក់ពិន័យសម្រាប់ក្រុមហ៊ុនដែលមិនអាចរកគ្រឿងផលិត ដោយលើកទឹកចិត្តដល់ផលិតកម្មអាមេរិកបន្ថែមទៀត។ ដូចដែលបានរៀបរាប់ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់ទៅរដ្ឋ Michigan នេះត្រូវបានពិពណ៌នាថាជា “ការបន្ធូរបន្ថយបន្តិច” ដើម្បីជួយឧស្សាហកម្មវិនិយោគក្នុងការផលិតក្នុងស្រុកតាមរយៈពន្ធនោះដែរ។ ខណៈពេលដែលព័ត៌មានលម្អិតនៅតែមិនត្រូវបានបញ្ជាក់ ប្រភពដូចជា The Guardian បានលើកឡើងថា អាចនឹងមានការបន្ធូរពន្ធរយៈពេលពីរឆ្នាំទៅកាន់ក្រុមហ៊ុនក្នុងការផ្លាស់ប្តូរការផលិតនៅសហរដ្ឋអាមេរិក។
ជាក់ស្តែង រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក Bessent ក៏បានកត់សម្គាល់ផងដែរថា កិច្ចព្រមព្រៀងពន្ធនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់កាត់ប្រាក់កម្ចីរថយន្តសម្រាប់រថយន្តដែលផលិតនៅសហរដ្ឋអាមេរិក។ គោលនយោបាយនេះមានគោលបំណងជំរុញតម្រូវការរថយន្តអាមេរិក និងអាចធ្វើឱ្យសហរដ្ឋអាមេរិកជាប្រទេសនាំមុខគេលើពិភពលោកក្នុងការផលិតរថយន្ត។
ខណៈពេលដែលលោក Trump បានសរសើរលើការវិនិយោគទៅកាន់ក្រុមហ៊ុនធំៗមួយចំនួន ដូចជា Nvidia, TSMC, Amazon ជាដើម លោក Trump ក៏នៅតែបន្តរិះគន់គោលជំហររបស់ធនាគារកណ្តាលអាមេរិកពោលគឺគាត់មានបំណងបន្ទាបអត្រាការប្រាក់។
របាយការណ៍ JOLTs និងទំនុកចិត្តអ្នកប្រើប្រាស់

ទិន្នន័យថ្មីៗពីការធ្លាក់ចុះយ៉ាងខ្លាំងនៃរបាយការណ៍ JOLTs និងទំនុកចិត្តអ្នកប្រើប្រាស់ បង្ហាញពីសញ្ញានៃភាពទន់ខ្សោយកំណើនសេដ្ឋកិច្ច។ JOLTS Job Openings បានរាយការណ៍ថាចំនួនការងារដែលទំនេរបានធ្លាក់ចុះជាងមុន ស្របពេលដែលអត្រាឈប់ពីការងារបានកើនឡើងបន្តិច។ ទាំងអស់នេះបង្ហាញថា អាជីវកម្មកំពុងកាត់បន្ថយការជ្រើសរើសបុគ្គលិកបន្ថែមទៀត ចំពេលមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច។ លើសពីនេះ ទំនុកចិត្តរបស់អ្នកប្រើប្រាស់បានចុះខ្សោយ ដែលបង្ហាញពីបញ្ហាប្រឈមដែលអាចកើតមានចំពោះកំណើនសេដ្ឋកិច្ច។
|English Version|
Automaker

After the discussion, Trump offered temporary relief to support their hiring and expansion efforts. He claimed that the relief would prevent penalties for companies unable to source parts, encouraging more U.S. production, which is known as “reshoring” manufacturing. As mentioned during his trip to Michigan, this was described as “a little relief” to help the industry invest in domestic manufacturing with the help of a tax deal. While details remain unconfirmed, sources like The Guardian suggest a potential two-year break for companies transitioning to U.S. production is likely.
In fact, US Treasury Secretary Bessent also noted that a tax deal will allow consumers to deduct auto loans for U.S.-made cars. This policy aims to boost demand for American vehicles and position the U.S. as a global leader in auto manufacturing.
While Trump has been praising investment to several key players in the market, including Nvidia, TSMC, Amazon, etc., Trump continued to criticize the Federal Reserve’s stance with the aim of bringing the interest rate lower.
JOLTs Job Openings and Consumer Confidence

Recent data from a dramatic drop in job openings and consumer confidence signal a weakness in economic growth. JOLTS Job Openings reported that job openings, which measure the number of job vacancies, dropped while the quit rate slightly rose. All this suggests that businesses are scaling back hiring amid economic uncertainty. Additionally, consumer confidence has weakened, further indicating potential challenges to economic growth.