តម្លៃមាសបានធ្លាក់ចុះដល់កម្រិតទាបបំផុតនៃសប្តាហ៍នេះគឺនៅក្នុងតម្លៃ $ 3,245 ក្នុងមួយអោន ដោយសារតែមានពាក្យបណ្តឹងទៅលើការធ្វើពាណិជ្ជកម្មរបស់ប្រធានាធិបតីលោក Donald Trump។ រឿងនេះកើតឡើងនៅពេលដែលតុលាការពាណិជ្ជកម្មអាមេរិកបានរកឃើញថាលោក Trump បានបំពានសិទ្ធិអំណាចរបស់គាត់តាមរយៈការលើកឡើងទៅលើឱនភាពពាណិជ្ជកម្ម និងការជួញដូរគ្រឿងញៀនរបស់បណ្តាប្រទេសដូចជា ប្រទេសចិន កាណាដា និងម៉ិកស៊ិក ហើយវាអាចនឹងបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានលើទីផ្សារពិភពលោក។
យោងតាមលោក Ole Hansen នៃ Saxo Bank បានលើកឡើងថា “បច្ចុប្បន្ន មាសកំពុងមានទិសដៅមិនច្បាស់លាស់ ដោយសារតែមានសញ្ញាខុសៗគ្នាមកពីម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងការស្ទាក់ស្ទើរលើការវិនិយោគរបស់វិនិយោគិន។” ដូច្នេះ ការកាត់បន្ថយភាពតានតឹងលើគោលនយោបាយពន្ធបែបនេះអាចនឹងផ្តល់នូវពេលវេលាខ្លះសម្រាប់ពួកគេ លុះត្រាតែមានការកើនឡើងវិញនូវភាពតានតឹងម្តងទៀត។
*** ភាពមិនច្បាស់លាស់ ឬភាពតានតឹងខ្ពស់នាំឱ្យតម្លៃមាសកើនឡើង ***
ទាំងនោះក៏សំដៅទៅលើ៖
- ភាពតានតឹងភូមិសាស្ត្រនយោបាយ ដែលអាចមកពីអុីស្រាអែល-ហ្គាហ្សា-យេម៉ែន អុីរ៉ង់ ព្រមទាំងជម្លោះរុស្ស៊ី-អ៊ុយក្រែន។ល។
- ការទិញមាសរបស់ធនាគារកណ្តាល។
- ក្តីកង្វល់សេដ្ឋកិច្ច។
ព័ត៌មានសំខាន់ៗផ្សេងទៀត៖
កំណត់ហេតុកិច្ចប្រជុំរបស់ FOMC បានបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីអតិផរណា និងភាពទន់ខ្សោយនៃទីផ្សារការងារ ប៉ុន្តែសមាជិកធនាគារកណ្តាលអាមេរិកមួយចំនួនបានជ្រើសរើសរក្សាអត្រាការប្រាក់ឱ្យស្ថិតស្ថេរចំពេលមានភាពមិនប្រាកដប្រជា។
ប្រតិកម្មទីផ្សារបច្ចុប្បន្ន៖
បន្ទាប់ពីការចេញផ្សាយព័ត៌មាន តម្លៃមាសបានធ្លាក់ចុះដល់ $ 3,245 ក្នុងមួយអោនខណៈពេលដែល DXY, US10Y បានកើនឡើងគួរឱ្យកត់សម្គាល់។
|English Version|
Gold prices fell to the lowest level of the week at $3,245 per ounce, followed by a blockage on President Donald Trump’s trade deal for overstepping congressional authority. This comes when the US trade court found Trump exceeded his authority by claiming trade deficits and drug trafficking posed national emergencies, particularly with China, Canada, and Mexico, and that possibly result in a negative impact on the global market.
Under Ole Hansen of Saxo Bank in a note. “Currently, gold is lacking a clear directional trend, primarily due to conflicting macroeconomic signals and investor hesitation.” Therefore, having such a stop on tariff tension has given some breathing time for the investor unless another escalation of tension reoccurs once again.
***Higher Uncertainty or tension leads to a GOLD price surge***
That also refers to
- Geopolitical Tension, potentially from Israel-Gaza-Yemen, Iran, Russia-Ukraine conflicts, etc.
- Central bank buying gold.
- Economic Concern
Other Important news:
The FOMC meeting minutes revealed increasing concern over inflation and labor market weakness, yet the Federal Reserve opted to keep rates steady amid the uncertainty.
The current market reaction:
Following the news release, the Gold price has gone down to $3,245 per ounce while the DXY, US10Y surged notably.