ចំណុចសំខាន់ៗ៖
- ទីផ្សារឡើងលើ ឬBull Market គឺកើតឡើងនៅអំឡុងពេលដែលមានកំណើនសេដ្ឋកិច្ច និងការកើនឡើងនៃតម្លៃវិនិយោគ។ វិនិយោគិនមានសុទិដ្ឋិនិយមខ្ពស់ ព្រមទាំងមានចំណង់ក្នុងការទិញទំនិញ ឬសេវាកម្ម។
- ទីផ្សារចុះក្រោម ឬBear Markets គឺកើតឡើងនៅពេលដែលមានការធ្លាក់ចុះនៃតម្លៃ ឬសេដ្ឋកិច្ចមានសភាពទន់ខ្សោយជាងមុន។ នេះគឺជាពេលដែលវិនិយោគិនបាត់បង់ទំនុកចិត្តក្នុងការវិនិយោគ ហើយធ្វើការលក់ ដើម្បីជៀសវាងការខាតបង់។
- សូចនាករសេដ្ឋកិច្ចដូចជា ផលិតផលក្នុងស្រុកសរុប(GDP) អត្រាអ្នកគ្មានការងារធ្វើ និងសន្ទស្សន៍អារម្មណ៍ឬទំនុកចិត្តរបស់វិនិយោគិន អាចធ្វើឱ្យវិនិយោគិនឈ្វេងយល់ពីទិសដៅរបស់ទីផ្សារ ហើយពួកគេក៏អាចធ្វើការផ្លាស់ប្តូរទៅលើយុទ្ធសាស្ត្រឱ្យបានសមស្របនោះដែរ។
- វិនិយោគិនមានការអត់ធ្មត់ និងគោលដៅផ្សេងៗគ្នា ដូច្នេះអាកប្បកិរិយារបស់ពួកគេអាចប្រែប្រួលក្នុងអំឡុងពេលទីផ្សារទាំងនេះ។
ទីផ្សារឡើងលើ ឬBull Market និងទីផ្សារចុះក្រោម ឬBear Markets
ទីផ្សារមាននិន្នាការប្រែប្រួលយ៉ាងឆាប់រហ័ស ដោយអាចឡើងទៅលើ ឬចុះទៅក្រោមអាស្រ័យទៅតាមស្ថានភាពសេដ្ឋកិច្ច។ ប៉ុន្តែតើយើងដឹងថាទីផ្សារមានទិសដៅតាមរបៀបណា?
ការយល់ដឹងអំពីទីផ្សារឡើងលើ ឬBull Market និងទីផ្សារចុះក្រោម ឬBear Marketsឱ្យកាន់តែច្បាស់អាចជួយលោកអ្នកក្នុងការជួញដូរឱ្យកាន់តែមានប្រសិទ្ធភាព។
និយមន័យ
ទីផ្សារឡើងលើ ឬBull Market
ទីផ្សារណាដែលមាននិន្នាការកើនឡើង ឬតម្លៃមូលបត្រណាមួយកើនឡើងចំនួន 20% ឬច្រើនជាងនេះក្នុងរយៈពេលយ៉ាងហោចណាស់ពីរខែ នឹងត្រូវបានគេស្គាល់ថាជា “ទីផ្សារឡើងលើ ឬBull Market “។ នេះអាចបណ្តាលមកពីសន្ទស្សន៍អារម្មណ៍ ឬទំនុកចិត្តរបស់វិនិយោគិនមានកម្រិតខ្ពស់ ពោលគឺពួកគេជឿជាក់ថាស្ថានភាពសេដ្ឋកិច្ចអាចនឹងកើនឡើង។
ទីផ្សារចុះក្រោម ឬBear Markets
ផ្ទុយទៅវិញ ប្រសិនបើទីផ្សារមាននិន្នាការចុះក្រោមវិញ ឬតម្លៃមូលបត្រធ្លាក់ចុះដូចទីផ្សារខាងលើដែរ នោះទីផ្សារនោះត្រូវបានគេស្គាល់ថា ទីផ្សារចុះក្រោម ឬBear Markets។ លក្ខណៈរបស់ទីផ្សារមួយនេះគឺ វិនិយោគិនមានសុទិដ្ឋិនិយមតិចជាងមុន សេដ្ឋកិច្ចចុះខ្សោយ (អាចកើតមានវិបត្តិសេដ្ឋកិច្ច)។
ទាំងអស់នេះអាចប្រើប្រាស់បានទៅលើទីផ្សារដូចជា ទីផ្សារភាគហ៊ុន ទីផ្សារមូលបត្របំណុល អចលនទ្រព្យ និងទីផ្សាររូបិយប័ណ្ណអន្តរជាតិជាដើម (រូបិយប័ណ្ណ និងទំនិញ)។
ការប្រើប្រាស់សូចនាករសេដ្ឋកិច្ចដើម្បីតាមដានទៅលើស្ថានភាពទីផ្សារ
-> ការប្រៀបធៀបរវាងទីផ្សារឡើងលើ ឬBull Market និងទីផ្សារចុះក្រោម ឬBear Markets
ទីផ្សារឡើងលើ ឬBull Market
- ផលិតផលក្នុងស្រុកសរុបខ្ពស់
- អត្រាគ្មានការងារធ្វើទាប
- ការកើនឡើងនៃប្រាក់ចំណេញសាជីវកម្ម / កំណើនប្រាក់ចំណូល
- ទំនុកចិត្តវិនិយោគិនខ្លាំង (CCI & & BCI)
- តម្រូវការខ្លាំងនៅក្នុងទីផ្សារ (ឧទាហរណ៍ ទិន្នន័យការលក់រាយ)
ទីផ្សារចុះក្រោម ឬBear Markets
- ផលិតផលក្នុងស្រុកសរុបទាប
- អត្រាគ្មានការងារធ្វើខ្ពស់
- ប្រាក់ចំណេញសាជីវកម្ម / កំណើនប្រាក់ចំណូលទាប
- ទំនុកចិត្តវិនិយោគិនខ្សោយ (CCI & BCI)
- តម្រូវការខ្សោយនៅក្នុងទីផ្សារ (ឧទាហរណ៍ ទិន្នន័យការលក់រាយ)
តើវិនិយោគិននឹងធ្វើអ្វី?
នៅក្នុងអំឡុងពេលដែលទីផ្សារមានទំនោរឡើង ឬBull Market វិនិយោគិនភាគច្រើនមានសុទិដ្ឋិនិយម និងទំនុកចិត្តខ្ពស់ទៅលើស្ថានភាពសេដ្ឋកិច្ច ដោយពួកគេគិតថានិន្នាការនេះអាចនឹងបន្តកើនឡើង។ ដូច្នេះ ពួកគេអាចនឹងទិញភាគហ៊ុន ឬទ្រព្យសម្បត្តិផ្សេងទៀត។ ហើយនៅពេលដែលទីផ្សារធ្លាក់ចុះ វិនិយោគិនបាត់បង់ទំនុកចិត្តកាន់តែច្រើនដែលអាចឱ្យពួកគេលក់ចេញនូវទ្រព្យសកម្មមួយចំនួន ដើម្បីជៀសវាងការខាតបង់បន្ថែមទៀត។
ទោះជាយ៉ាងណាក៏ដោយ មិនមែនវិនិយោគិនទាំងអស់សុទ្ធតែមានឥរិយាបទដូចគ្នាទេ ដោយសារតែពួកគេអាចដោះស្រាយជាមួយនឹងហានិភ័យផ្សេងៗគ្នា ហើយគោលដៅវិនិយោគក៏ខុសគ្នាដែរ។
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ៖ យោងតាមប្រភព investopedia ព្រឹត្តិការណ៍របស់ទីផ្សារឡើងលើ ឬBull Market និងទីផ្សារចុះក្រោម ឬBear Marketsជាច្រើនរួមមាន នៅក្នុងទសវត្សរ៍ឆ្នាំ 1920 ទីផ្សារធ្លាក់ចុះនៅប្រទេសជប៉ុនឆ្នាំ 1980 ព្រឹត្តិការណ៍ dot-com bubble និងវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ 2009 ជាដើម។
|English Version|
Key Takeaway:
- Bull markets are periods of economic growth and rising investment prices. Investors are optimistic and tend to buy.
- Bear markets are downturns with declining prices and economic weakness. Investors lose confidence and may sell to avoid losses.
- Economic indicators like GDP, unemployment, and investor confidence, investors can get a sense of which market is approaching and adjust their strategies accordingly.
- Investors have different risk tolerances and goals, so their behavior may vary during these market cycles.
Bull Market and Bear Market
The market tends to fluctuate rapidly, either going upward or downward depending on the economic condition. But how do we exactly know when or in which direction they are heading?
Understanding the two main forces at play—bulls and bears—is your ticket to a smoother ride.
Definition
Bull Market: Upward trend
The market is heading an upward trend or pricing is rising by 20% or more within at least a two-month period, which is commonly known as “the bull market”. This could be due to higher investor sentiment or higher confidence in economic and corporate performance (Peak, expansionary).
Bear Market: Downward trend
In contrast, the market is moving downward or pricing is declining in the same way, which is typically seen as a “bear market”. This can be characterized by less optimism about the market and a weakening economy (recession/toughness, contraction).
All of these can be applied to many markets, including the stock market, bond market, real estate, and forex market (currencies and commodities).
Using economic indicators to tackle the market
—> Comparison between Bull market and Bear Market
- Bull Market
- High Gross Domestic Product
- Low Unemployment
- Rise in Corporate profit/earning growth
- Strong Investor Confidence (CCI & BCI)
- Strong Demand in the market (Retail Sales for Instance)
- Bear Market
- Low Gross Domestic Product
- High Unemployment
- Low in Corporate profit/earning growth
- Weak Investor Confidence (CCI & BCI)
- Weak Demand in the Market (Retail Sales for Instance)
What would investors do?
During a bull market, an investor tends to be optimistic and confident that the upward trend will continue, so they would typically buy stocks or other assets. When a bear market hits, the investor loses more confidence, and panic/fear will cause them to sell their holding assets to avoid further losses.
However, not all investors behave the same, as they may deal with different risk tolerances and investment goals.
Historical Events:
According to an Investopedia source, several significant bull and bear markets include the Roaring Twenties in the 1920s, the Japanese bull market of the 1980s, the dot-com bubble, and the financial crisis in 2009.