
របាយការណ៍សន្ទស្សន៍តម្លៃ PCE នាយប់នេះ!
បន្ទាប់ពីទិន្នន័យអតិផរណាប្រចាំត្រីមាសកាលពីម្សិលមិញមានកម្រិតលើសពីទិន្នន័យព្យាករណ៍រួចមក នៅមានទិន្នន័យអតិផរណាប្រចាំខែមួយទៀតដែលនឹងផ្តោតទៅលើបម្រែបម្រួលតម្លៃទំនិញឬសេវាកម្មក្នុងខែមេសា។
ទិន្នន័យព្យាករណ៍៖
ទិន្នន័យសន្ទស្សន៍តម្លៃ PCE ប្រចាំខែដែលត្រូវបានធនាគារកណ្តាលអាមេរិកនិយមក្នុងការប្រើប្រាស់ត្រូវបានគេព្យាករណ៍ថាអាចនឹងកើនឡើងមករក 0.1% ខណៈដែលទិន្នន័យប្រាក់ចំណូលផ្ទាល់ខ្លួន និងការចំណាយរំពឹងថាអាចនឹងធ្លាក់ចុះពីទិន្នន័យមុន។
ការពិចារណាបន្ថែមទៀត៖
ទិន្នន័យអតិផរណាភាគច្រើនក្នុងខែមេសាគឺគាំទ្រយ៉ាងខ្លាំងចំពោះការកើនឡើងនៃអត្រាអតិផរណា ដែលត្រូវបានបញ្ជាក់ដោយទាំងសន្ទស្សន៍តម្លៃផលិតកម្មនិងផ្នែកសេវាកម្មរបស់ ISM ក៏ដូចជាសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ និងសន្ទស្សន៍តម្លៃនាំចូលជាដើម។ សូម្បីតែមន្ត្រីធនាគារកណ្តាលជាច្រើនទៀតក៏បានសង្កត់ធ្ងន់ថាដូចគ្នាដែរ។ ទោះយ៉ាងណាក៏ដោយ នោះមិនតែងតែកំណត់ទិន្នន័យទាំងមូលនៅយប់នេះទេ។ ពោលគឺទិន្នន័យជាក់ស្តែងនៅមិនទាន់បានចេញនោះឡើយ ដូច្នេះសូមមានការអត់ធ្មត់បន្ថែមទៀតលើទិន្នន័យនេះ។
តើវាមានន័យយ៉ាងណា?
– ប្រសិនបើ់ទិន្នន័យជាក់ស្តែងមានកម្រិតលើស វានឹងបង្ហាញពីការកើនឡើងកម្រិតអតិផរណា ឬតម្លៃឡើងថ្លៃជាងមុន ហើយនេះក៏គាំទ្រទៅលើការរក្សាអត្រាការប្រាក់បន្ថែមទៀតដែរ។
– ប៉ុន្តែប្រសិនបើអតិផរណាទាប ព្រមទាំងមានការធ្លាក់ចុះនៃការប្រើប្រាស់ជាងមុន វានឹងឆ្លុះបញ្ជាំងពីការប្រុងប្រយ័ត្នរបស់វិនិយោគក្នុងការចាយវាយប្រចាំថ្ងៃ ពោលគឺបង្ខំឱ្យពួកគេសន្សំប្រាក់បន្ថែមទៀត ចំណែកអាជីវកម្មព្យាយាមក្នុងការរក្សានូវកំណើនតម្រូវការតាមរយៈការបន្ទាបតម្លៃ។ នេះនឹងកាត់បន្ថយលទ្ធភាពក្នុងការរក្សាអត្រាការប្រាក់ ទោះបីជាមិនច្រើនក៏ដោយ។
|English Version|

PCE Price Index Report Tonight!
After yesterday’s quarterly inflation data overshot the projected reading, tonight will focus more on the price changes in April—a month of the Liberation Day.
Estimation:
PCE Price Index monthly data—the Federal Reserve’s favored inflation gauge— will likely rise to 0.1%, up from 0.0%, while both personal income and spending anticipate a decline from prior data.
Do consider these facts:
The majority of data for the monthly figure in April is very supportive of having a higher persistent inflation, which was proven by both the ISM manufacturing and non-manufacturing price indexes, the consumer price index, and the import price index. And many other Federal Reserve officials also emphasized that as well. However, that does not always define the whole data tonight. The Uncertain data has yet to come, so let’s be more patient on this.
What does it mean?
– Exceeded will present more on inflation coming and support more on the rate hold.
– Lower inflation and declining consumption shall be taken as a cautious approach from consumers toward uncertainty that forces them to save more, while the businesses prioritize lowering prices to meet the demand for consumption. This reduces the odds of a rate hold to some degree, albeit not much.