ទោះបីជាសន្ទស្សន៍តម្លៃផលិតផលក្នុងស្រុកសរុប និងទិន្នន័យអតិផរណា PCE គឺជាសូចនាករសេដ្ឋកិច្ចដែលចេញផ្សាយយឺតជាងទិន្នន័យផ្សេងទៀតក៏ដោយ ក៏ទិន្នន័យទាំងពីរនេះអាចដើរតួជាប៉ារ៉ាម៉ែត្រដើម្បីឆ្លុះបញ្ជាំងពីស្ថានភាពសេដ្ឋកិច្ចនិងអតិផរណាសម្រាប់ត្រីមាសទី1នោះដែរ។

ជាក់ស្តែង ទិន្នន័យនៅយប់នេះនឹងផ្តោតសំខាន់ទៅលើបម្រែបម្រួលស្ថានភាពសេដ្ឋកិច្ច និងអតិផរណានៅត្រីមាសទី 1 ដែលជាអំឡុងពេលដែលមានការចាប់ផ្តើមនូវជម្លោះពាណិជ្ជកម្ម គួបផ្សំជាមួយនឹងការធ្លាក់ចុះនៃសន្ទស្សន៍អារម្មណ៍ពីវិនិយោគិន។ នោះអាចជាហេតុផលដែលអ្នកវិភាគជាច្រើនជឿជាក់ថា ផលិតផលក្នុងស្រុកសរុបអាចនឹងមានការធ្លាក់ចុះ ហើយសន្ទស្សន៍តម្លៃ PCE អាចនឹងកើនឡើងសម្រាប់ត្រីមាសនេះ។
ថ្មីៗនេះ កិច្ចប្រជុំរបស់ FOMC បានបង្ហាញថា ធនាគារកណ្តាលព្យាករណ៍ទៅលើការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច ខណៈពេលដែលអាចមានការកើនឡើងនៃទិន្នន័យអតិផរណា។ ហើយទាំងនេះពួកគេក៏បង្កើននូវលទ្ធភាពនៃការមានវិបត្តិសេដ្ឋកិច្ចផងដែរ។ សូម្បីតែលោក Ray Dalio និង Paul Krugman ក៏បានព្រមានអំពីការកើតមាននូវវិបត្តិសេដ្ឋកិច្ចកាលពីដើមខែឧសភា ពោលគឺបណ្តាលមកពីផលប៉ះពាល់ពន្ធអាករ។
ដូច្នេះ តើនឹងមានអ្វីកើតឡើង?
ទីផ្សារប្រហែលជាដឹងអំពីរឿងនេះរួចហើយ ហើយប្រហែលជាមិនសូវមានបម្រែបម្រួលច្រើនពេកនោះទេ ប្រសិនបើពិចារណាទៅលើតែទិន្នន័យសេដ្ឋកិច្ចតែម្ខាង (លើកលែងតែមានការផ្ទុះព័ត៌មានធំៗពីលោក Trump ឬសង្គ្រាម)។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើទិន្នន័យចេញមានកម្រិតលើសពីការរំពឹងទុកខ្លាំងពេក នោះវាក៏អាចបណ្តាលឱ្យមានការប្រែប្រួលខ្លះផងដែរ។
ចំណាំ
អ្វីដែលជំរុញល្បឿនកំណើនសេដ្ឋកិច្ចអាមេរិក វាក៏អាចនឹងពង្រឹងប្រាក់ដុល្លារនោះដែរ។ និងផ្ទុយមកវិញសម្រាប់ទិន្នន័យដែលបញ្ជាក់ថាសេដ្ឋកិច្ចអាមេរិកចុះខ្សោយ។
|English Version|
Despite being a lagging indicator, the Gross Domestic Product and PCE Price Index tonight will work as a parameter to confirm the conditions of the economic outlook and inflation progress for quarter 1.

Tonight’s data will focus on the first quarter, which is considered the beginning of the trade conflict and weaker sentiment from the market voice. And that might be the reason why many analysts support having a lower projected GDP and a higher PCE price index for this quarter.
Even recently, the FOMC meeting minutes brought out the possibility of having continued lower economic growth while risking higher inflation data, and that also increases the likelihood of having a recession even further. Plus, Ray Dalio and Paul Krugman also warned about the recession odds in early May, given the tariff impact expectation.
So here is the deal: what would happen?
The market might already be aware of this, and possibly might not move much if considering the economic data alone. However, if by chance the data come out so much unexpectedly, then this also might cause some volatility as well.
Do take note, but don’t bet all in
Anything that boosts the US economy will strengthen the USD, and vice versa for a weaker US economy.